Тёмный

កន្លែងទាំង១០ ក្នុងខេត្តកោះកុងភ្ញៀវទេសចរណ៍, 10 places in Koh Kong province tourists 

News Sharing
Подписаться 2,1 тыс.
Просмотров 33 тыс.
50% 1

កន្លែងទាំង១០ ក្នុងខេត្តកោះកុងភ្ញៀវទេសចរណ៍, 10 places in Koh Kong province tourists
ខេត្តកោះកុង ជាខេត្តមួយដែលទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងខ្លាំង ដោយសារខេត្តមួយសម្បូរទៅដោយ តំបន់ទេសចរណ៏បែបធម្មជាតិ ជាពិសេសមានឆ្នេរសមុទ្រស្អាតៗ ខាងក្រោមនេះ កន្លែងទេសចរណ៍ទាំង១០ ក្នុងខេត្តកោះកុង ដែលទាក់ទាញភ្ញៀវទេសចរណ៏ខ្លាំងបំផុត ដែលអ្នកមិនគួរមើលរំលង នៅពេលអ្នកទៅលេងក្នុងខេត្ដមួយនេះ។
១ ទឹកធ្លាក់តាតៃ ៖ គឺជាគោលដៅទេសចរណ៍ដ៏សំខាន់មួយ។ទឹកធ្លាក់តាតៃ គឺមានតំបន់ រមីយដ្ឋាន ដែលមានខ្យល់អាកាស និងទេសភាព បរិសុទ្ធ ដែលស្ថិតនៅភូមិតាតៃ ឃុំតាតៃ ស្រុកកោះកុង ខេត្តកោះកុង។
២ កោះស្តេច ៖ អ្នកអាចគយគន់ទេសភាពនៅថ្ងៃលិចដ៏ស្រទន់ ព្រមជាមួយឆ្នេរសមុទ្រដ៏សក្បុសជាពិសេសទឹកសមុទ្រដ៏ខៀវស្រងាត់ផងដែរ។
៣ ឆ្នេរនេសាទ ៖ ឆ្នេរភូមិនេសាទគឺជាតំបន់លំហែកាយមួយ ដែលមានសម្រស់ធម្មជាតិដ៏ស្រស់បំព្រង និងមានឆ្នេរសមុទ្រសម្រាប់ភ្ញៀវទេសចរងូតទឹក និងសម្រាកកាយផងដែរ។
៤ ឆ្នេរផ្កាយ៧ ៖ ឆ្ឆ្នេរខ្សាច់ស ទឹកថ្លាមើលឃើញដី ទេសភាពក៏ស្អាត ហើយស្ងប់ស្ងាត់ទៀត ឆ្នេរនេះស្ថិតក្នុង ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង ។
៥ ពាមក្រសោប (ព្រៃកោងកាង) ៖ សហគមន៍តំបន់ការពារធម្មជាតិ ពាមក្រសោប ស្ថិតក្នុងភូមិបាងកាយ៉ាក ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង មានចម្ងាយប្រមាណ ៧ គ.ម ពីក្រុងខេមរភូមិន្ទ ភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់ អាចធ្វើដំណើរទៅកាន់តំបន់នេះ ដោយចំណាយពេលត្រឹមតែ ២០ ទៅ ២៥ នាទីប៉ុណ្ណោះ ។
៦ ឆ្នេរបារាំង ៖ ឆ្នេរមួយនេះស្ថិតក្នុងឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។
៧ ភ្នំម្រេចកង្កែប អារ៉ែង ខេត្តកោះកុង ភ្នំម្រេចកង្កែប ជាឋានសួគ៌ធម្មជាតិ ស្ថិតក្នុងតំបន់អារ៉ែង នៃឧទ្យានជាតិ ជួរភ្នំក្រវាញខាងត្បូង ស្ថិតក្នុងភូមិសាស្ត្រ ខេត្តកោះកុង (សហគមន៍ អេកូទេសចរណ៍ តំបន់ស្ទឹងអារ៉ែង)។
៨ តំបន់ជីផាត ៖ «ជីផាត» ជាតំបន់សហគមន៍អេកូទេសចរណ៍ដ៏ប្រណីតមួយស្ថិតនៅក្នុងឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ដែលមានភាពទាក់ទាញភ្ញៀវទេសចររាប់រយនាក់នៅក្នុងមួយថ្ងៃៗ ឱ្យទៅលេងនៅទីនោះ។
៩ កោះស្រឡៅ ៖ កោះស្រឡៅ ស្ថិតក្នុងខេត្តកោះកុង ដែលយើងអាចធ្វើដំណើរតាមរយះទូកទេសចរណ៍ពី ស្ពានតាតៃដោយប្រើពេលជាង២ម៉ោង ឬ កន្លះម៉ោងដោយជិះអូប័រ តាមដងព្រៃក ដែលមានព្រៃកោងកាងទើបបានទៅដល់កោះស្រឡៅ
កោះស្រឡៅមានសហគមន៍មួយមានឈ្មោះថា សហគមន៍
កោះស្រឡៅ ។
១០ ឆ្នេរកោះកុងក្រៅ ៖ ឆ្នេរកោះកុងក្រៅ ស្ថិតក្នុងភូមិកោះកាពិ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង មានចំងាយប្រមាណ ៣០ គ.ម ពីក្រុងខេមរភូមិន្ទ ភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់អាចធ្វើដំណើរទៅកាន់តំបន់នេះបានតាមរយៈផ្លូវទឹក ដោយចំណាយពេលប្រមាណ ៤០នាទី ទើបដល់កោះដ៏ធំមួយនេះ។
Cambodia Beach resorts,
cambodia top 10 places to visit,
Cambodian Street Food Tour,
Facebook: www.facebook.c...
Tik Tok: / newsharing

Опубликовано:

 

3 окт 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 12   
@vireakbott6139
@vireakbott6139 Месяц назад
ទេសភាពស្អាតណាស់
@news-sharing
@news-sharing Месяц назад
អរគុណ
@QweAsd-fk9zi
@QweAsd-fk9zi 11 месяцев назад
ស្អាតណាស់
@news-sharing
@news-sharing 10 месяцев назад
អរគុណច្រើន
@news-sharing
@news-sharing 10 месяцев назад
អរគុណច្រើន
@11sonsiphol44
@11sonsiphol44 7 месяцев назад
Phải biết cách nói chuyện hay vậy mới khách hiểu được và muốn tìm hiểu thêm, cảm ơn bạn
@news-sharing
@news-sharing 4 месяца назад
💪
@rothapov3102
@rothapov3102 10 месяцев назад
ស្អាត
@news-sharing
@news-sharing 10 месяцев назад
អរគុណច្រើន
Далее
#kikakim
00:10
Просмотров 14 млн
Учёные из Тринидад и Тобаго
00:23
#kikakim
00:10
Просмотров 14 млн