Тёмный

កន្លែងទេសចរណ៍នៅក្នុងខេត្តកំពត 

somnang sok tourism
Подписаться 2,6 тыс.
Просмотров 26 тыс.
50% 1

កន្លែងទេសចរណ៍នៅក្នុងខេត្តកំពត
ភ្នំពេញ​៖ ខេត្តកំពត មាន​តំបន់​ទេសចរណ៍​ទាក់ទាញ​ដល់​ទៅ ២៥​កន្លែង ក្នុងនោះ​មាន​តំបន់​សមុទ្រ​, ទឹកធ្លាក់​, ព្រៃកោងកាង និង​តំបន់​ព្រៃភ្នំ​ជាដើម​។ នេះ​បើតាម​លោក សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​នៅ​ថ្ងៃទី​១៧ ធ្នូ​នេះ​។ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ ក្នុង​ពិធីបុណ្យ​សមុទ្រ អាជ្ញាធរខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ បានរៀបចំ​តំបន់​គោលដៅ​ទេសចរណ៍​ចំនួន ៤ សម្រាប់អ្នកទេសចរ​។
ខេត្តកំពត​មាន​តំបន់​ទេសចរណ៍​ទាក់ទាញ​ដល់​ទៅ ២៥​កន្លែង ក្នុងនោះ​រមណីយដ្ឋាន​ចំនួន ១៧ , សហគមន៍​ទេសចរណ៍​ចំនួន ៤ និង​តំបន់​ទេសចរណ៍​គោលដៅ​ចំនួន ៤​កន្លែង​។ នេះ​បើតាម​លោក សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត ដែល​បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​។
​លោក សយ ស៊ី​ណុល បញ្ជាក់ថា​គោលដៅ​ទេសចរណ៍​ទាំងនោះ មាន​រមណីយដ្ឋាន​ភ្នំ​បូកគោ​, ទឹកឈូ​, កំពង់ត្រាច់​, ភ្នំ​ឈ្ងោក​, ដូង​ទេរ​, ព្រែក​ត្នោត​, ព្រែក​កំពត​, ឧទ្យាន​ដងព្រែក​, ទឹកធ្លាក់​តា​ដា​, ទំនប់​ម្លិ​ច​, សហគមន៍​ត្រពាំង​សង្កែ​, ក​សិ​-​ទេសចរណ៍​ចម្ការ​ម្រេច និង​កន្លែង​ជាច្រើន​ទៀត សុទ្ធសឹង​ជា​តំបន់​ទេសចរណ៍​ដែល​ស្ថិតនៅ​ខេត្តកំពត​។ ភ្នំ​បូកគោ និង​ទឹកឈូ ជា​គោលដៅ​ទាក់ទាញ​បាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ច្រើនជាងគេ​។ នេះ​បើតាម​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​។
ក្នុងអំឡុង​ពិធីបុណ្យ​សមុទ្រ ដែល​នឹង​រៀបចំ​នៅ​ថ្ងៃទី​២០-២២ ធ្នូ​នេះ នៅ​ខេត្តកំពត​នោះ អាជ្ញាធរខេត្ត ក៏បាន​រៀបចំ​តំបន់​គោលដៅ​ទេសចរណ៍​ចំនួន ៤ ដើម្បី​ស្វាគមន៍​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​។ លោក សយ ស៊ី​ណុល រៀបរាប់​ដូច្នេះ​៖ «​នៅ​ថ្ងៃបុណ្យ​សមុទ្រ​ខាងមុខនេះ មន្ទីរ​ទេសចរណ៍​ខេត្តកំពត បានរៀបចំ​គោលដៅ​ទេសចរណ៍​ចំនួន ៤ សម្រាប់​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត គឺ​តំបន់​ខាងកើត​ក្រុង​កំពត​,​តំបន់​ក្រុង​កំពត​, តំបន់​តាម​ដងព្រែក​កំពង់បាយ ភ្ជាប់​ទៅ​ទឹកឈូ រួមទាំង​តំបន់​បូកគោ និង​ខាងលិច​បូកគោ​»​។
​បើតាម​លោក សយ ស៊ី​ណុល ខេត្តកំពត​មាន​សណ្ឋាគារ បឹង​កា​ឡូ និង​ផ្ទះសំណាក់​ជាង​២០០​កន្លែង និង​មាន​បន្ទប់​ស្នាក់នៅ​ប្រមាណ ៣,៥០០​បន្ទប់​។ មន្ទីរ​ទេសចរណ៍​ខេត្តកំពត ក៏បាន​ចុះពង្រឹងគុណភាព​សេវាកម្ម និង​ការគ្រប់គ្រង​អនាម័យ​ម្ហូបអាហារ​ នៅក្នុង​អំឡុង​បុណ្យ​សមុទ្រ​ផងដែរ។ នេះ​បើតាម​លោក សយ ស៊ី​ណុល ដែល​បន្ត​រំពឹងថា បុណ្យ​សមុទ្រ​ឆ្នាំនេះ នឹងមាន​ភ្ញៀវទេសចរ​ទៅលេង​កម្សាន្ត​ច្រើន​កុះករ​៕
-ជំនឿផ្សេងៗ: / @somnangsokbeliefe1133 -រុក្ខជាតិ: / @somnangsokplants4863 -រឿងប្លែក: / @somnangsokabundance4384 -ព័ត៍មានជាតិ / @somnangsokbreakingnew... -ទេសចរណ៍: / @somnangsoktourism3538 -រឿងនិទានសាមកុក: / @somnangsokfairytale4578 -ការលើកទឹកចិត្តទូទៅ: / @somnangsokknowledge730 -សុខភាពទូទៅ : / @stvkpc2289
-ព័ត៍មានអន្តរជាតិទាន់ហេតុការណ៍: / @somnangsok1235

Опубликовано:

 

5 окт 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 15   
@brostochchomnan7219
@brostochchomnan7219 4 месяца назад
ស្អាតៗណាស់❤❤
@somnangsoktourism3538
@somnangsoktourism3538 3 месяца назад
បាទបងបាទ!អរគុណច្រើនណាបងសម្រាប់ក្តីស្រលាញ់នឹងការចូលរួមជាកម្លាំងចិត្តណាបង!
@chheunsokhan7143
@chheunsokhan7143 3 года назад
ខ្ញុំធ្លាប់ទៅលេង កន្លែងនិងសប្បាយណាស់
@somnangsoktourism3538
@somnangsoktourism3538 3 года назад
បាទអគុណ!
@businessbuddhism
@businessbuddhism 2 месяца назад
❤❤❤❤❤❤❤❤❤🇰🇭🇰🇭🇰🇭🇰🇭🇰🇭
@phenratana4264
@phenratana4264 2 года назад
សុំសួរថាបើយើងចង់ទៅលេងតំបន់ទេសចរណ៍ខាងលើតាមលំដាប់លំដោយតើយើងគូរចាប់ផ្ដើមពីចំណុចណាទៅចំណុចណាដែរ
@somnangsoktourism3538
@somnangsoktourism3538 2 года назад
ទៅតាមលំដាប់អត់កើតទេ ព្រោះក្រុមការងារWOWជម្រាបជូនតែតំបន់ដែលទាក់ទាញនិងស្អាតៗតែប៉ុណ្ណោះ។អរគុណច្រើនសម្រាប់សំណួរមួយនេះ
@bongtakeo5737
@bongtakeo5737 2 года назад
កុំមកបោកស្គាល់ហើយគ្មានស្អាតអីទេ ។
@somnangsoktourism3538
@somnangsoktourism3538 3 месяца назад
អរគុណច្រើនណាបងសម្រាប់ការចូលរួមជាមតិយោបល់ណាបង!
@magiccrab6164
@magiccrab6164 Год назад
(ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ) "ស្នំប្រាំពីរ"ជាភូមិទេ
@somnangsoktourism3538
@somnangsoktourism3538 3 месяца назад
បាទបងបាទ!អរគុណច្រើនណាបងសម្រាប់ក្តីស្រលាញ់នឹងការផ្តល់កម្លាំងចិត្តដល់ក្រុមការងារWOWណាបង!
@thachtocchon7465
@thachtocchon7465 2 года назад
❤❤❤🇰🇭🇰🇭👍👍cambodia
@somnangsoktourism3538
@somnangsoktourism3538 3 месяца назад
អរគុណច្រើនណាបងសម្រាប់ក្តីស្រលាញ់នឹងការផ្តល់កម្លាំងចិត្តដល់ក្រុមការងារWOWបង!
@deborah1716
@deborah1716 3 года назад
ចា៎សអូនចាំបងគ្រួសារបងទៅលេង
@somnangsoktourism3538
@somnangsoktourism3538 3 года назад
បាទចាំតិចណា!
Далее