Тёмный

កម្មវិធី រៀនអំពីពន្ធដារ​ - ពន្ធលើអចលនទ្រព្យ - លោក ប៉ែន ពេជ្រដារ៉ូ 

General Department of taxation, Cambodia
Подписаться 26 тыс.
Просмотров 20 тыс.
50% 1

កម្មវិធី រៀនអំពីពន្ធដារ​ - ពន្ធលើអចលនទ្រព្យ - លោក ប៉ែន ពេជ្រដារ៉ូ
អាសយដ្ឋាន (ស្នាក់ការកណ្តាល)
អាគារកែងមហាវិថីសហព័ន្ធរុស្ស៊ី (១១០) និង ម៉ៅសេទុង (២៤៥), សង្កាត់ទឹកល្អក់១, ខណ្ឌទួលគោក, រាជធានីភ្នំពេញ
គេហទំព័រៈ www.tax.gov.kh/
ទំព័រហ្វេសប៊ុកៈ / cambodiataxation
អ៊ីម៉ែលៈ gdt@tax.gov.kh
ទូរស័ព្ទៈ (855) 23 266 668
តេឡេក្រាមៈ t.me/gdtcambodianews
បើមានចម្ងល់អំពីពន្ធដារ ទូរស័ព្ទមកលេខៈ ១២៧៧ (ឥតគិតថ្លៃ)
សេវាកម្មអេឡិកត្រូនិចពន្ធដារៈ www.tax.gov.kh/km/e-service
ផែនទី ទីតាំង
www.google.com/maps/@11.56976...
បេសកកម្ម
អគ្គនាយកដ្ឋានពន្ធដារ មានបេសកកម្មធ្វើឱ្យសម្រេចការអនុវត្តច្បាប់ និងបទប្បញ្ញត្តិនានាស្តីពីពន្ធដារតាមការ៖
- ផ្តល់សេវាដល់អ្នកជាប់ពន្ធរួមមាន ការផ្តល់ព័ត៌មាន អប់រំ ពន្យល់ណែនាំ ដើម្បីឱ្យអ្នកជាប់ពន្ធប្រតិបត្តិត្រឹមត្រូវ តាមច្បាប់ និងបទប្បញ្ញត្តិនានាស្តីពីពន្ធដារ
- អនុវត្តកម្មវិធីចាប់បង្ខំ ដោយការធ្វើសវនកម្ម ការអនុវត្តវិធានការតឹងទារ និងអនុវត្តទោសទណ្ឌតាមការកំណត់ នៃបទប្បញ្ញត្តិស្តីពីពន្ធដារចំពោះអ្នកជាប់ពន្ធដែលមិនបានប្រតិបត្តិត្រឹមត្រូវតាមច្បាប់ និងបទប្បញ្ញត្តិនានា ស្តីពីពន្ធដារ
- ប្រមូលចំណូលពន្ធ តាមការអនុវត្តត្រឹមត្រូវនូវច្បាប់ និងបទប្បញ្ញត្តិនានាស្តីពីពន្ធដារ និងបង់គ្រប់គ្រាន់ចូល ថវិកាជាតិ
- ផ្តល់សេវា និងការអប់រំអ្នកជាប់ពន្ធ ដើម្បីធានាឱ្យច្បាប់នានាស្តីពីពន្ធដារត្រូវបានគោរព និងអនុវត្តត្រឹមត្រូវ
- អនុវត្តកម្មវិធីចាប់បង្ខំប្រកបដោយប្រសិទ្ធភាព មានការទទួលខុសត្រូវខ្ពស់ និងស្មើភាពគ្នា ចំពោះអ្នកជាប់ពន្ធ ដែលមិនគោរពច្បាប់ និងបទញ្ញត្តិស្តីពីសារពើពន្ធ
- អនុវត្តគោលការណ៏យុត្តិធម៌ក្នុងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិនានាស្តីពីពន្ធដារ ដើម្បីបង្កើនការជឿទុកចិត្ត ចំពោះរដ្ឋបាលសារពើពន្ធ
- បន្ថយការចំណាយរបស់រដ្ឋបាលសារពើពន្ធ ក្នុងការរៀបចំកម្មវិធី និងកិច្ចដំណើរការរបស់ខ្លួនធ្វើឱ្យមានភាព សាមញ្ញចំពោះតម្រូវការផ្សេងៗ និងបន្ថយការចំណាយរបស់អ្នកជាប់ពន្ធ
- បង្កើនសមត្ថភាព ចំណេះដឹងដល់មន្រ្តីពន្ធដារជាប្រចាំ ដើម្បីបំពេញការងារឱ្យមានប្រសិទ្ធភាព
- បង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងតាមរយៈគោលនយោបាយ កិច្ចដំណើរការការងារ និងប្រព័ន្ធការងារដែល មានភាពច្បាស់លាស់ ទំនើប និងមានការទទួលខុសត្រូវខ្ពស់ចំពោះការងាររបស់ខ្លួន
តួនាទី និង ភារកិច្ច
អគ្គនាយកដ្ឋានពន្ធដារមានភារកិច្ចជាអាទិ៍ដូចតទៅ៖
- រៀបចំគោលនយោបាយសារពើពន្ធ និងការប្រមូលពន្ធគ្រប់ប្រភេទបង់ចូលថវិកាជាតិ
- រៀបចំសេចក្តីព្រាងច្បាប់ លិខិតបទដ្ឋាននានាស្តីពីពន្ធដារ កំណត់បញ្ជីឯកសារចាំបាច់នានា និងលិខិតយុត្តិការ ដែលអ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុកត្រូវកាន់កាប់រក្សាទុក និងផ្តល់ជូនរដ្ឋបាលសារពើពន្ធ
- កំណត់មូលដ្ឋានគិតពន្ធលើអ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុកដោយផ្អែកលើការអង្កេត និងផ្គុំព័ត៌មាន
- គណនា និងប្រមូលប្រាក់ពន្ធ ប្រាក់ពន្ធបន្ថែម និងចំណូលផ្សេងៗ
- កសាងកម្មវិធី និងអនុវត្តការងារសវនកម្មចំពោះអ្នកជាប់ពន្ធ
- ទទួលបន្ទុកសហប្រតិបត្តិការអន្តរជាតិក្នុងផ្នែកពន្ធដារ
- អនុវត្តទោសទណ្ឌតាមច្បាប់ចំពោះអ្នកជាប់ពន្ធ និងភ្នាក់ងារកាត់ទុក ដែលល្មើសបទប្បញ្ញត្តិនានាស្តីពីពន្ធដារ
- ចូលរួមរៀបចំគម្រោងថវិកាជាតិប្រចាំឆ្នាំ ដើម្បីបញ្ចូលទៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់ គ្រងប្រចាំឆ្នាំនីមួយៗ
សូមអរគុណ

Опубликовано:

 

11 июл 2021

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 13   
@kemarapin
@kemarapin 6 месяцев назад
ជំរាបសួរបង ប្អូនមានចម្ងល់ត្រង់ ប្អូនមានដីជាប្រភេទដីកសិកម្ម តែក្នុងប្លង់ដីប្អូន ជាដីដាក់ដីលំនៅដ្ឋាន តើប្អូនជាប់ទេ
@JdhdJddhd
@JdhdJddhd 9 месяцев назад
សុំសួដីខ្ញុំជាប់នឹងផ្លូលលំមានទំហំ១៦.១៦គូអស់ពន្ធ័ប់់ុន្មាន
@Brigten763
@Brigten763 3 года назад
អរគុណលោគ្រូ សម្រាប់កាពន្យល់យ៉ាងក្បោះក្បាយ
@jennawin6295
@jennawin6295 4 месяца назад
ជំរាបសួរបង ប្អូនមានចម្ងល់ពីបញ្ហាពន្ធ តើមានលេខទូរស័ព្ទសំរាប់ទាក់ទងអត់បង?
@user-jb1jy7fg2h
@user-jb1jy7fg2h 11 месяцев назад
ចង់ជំរាបសួរលោកគ្រូតើការគណនាដូចក្រដាសផ្ញើជូននេះត្រឹមត្រូវទេ
@sreida7977
@sreida7977 Год назад
បងប្រុសពន្យល់បានក្បោះក្បាលណាស់ អរគុណច្រើនបង
@Brigten763
@Brigten763 3 года назад
សូមសួរលោកគ្រូ ពន្ធលើអចលនទ្រព្យ និងពន្ធ កាត់ទុកលើថ្លៃជួលផ្ទះខុសគ្នាដូចម្តេច​និង អត្រាជាប់ពន្ធប៉ុន្នានដែរ លោកគ្រូអាចជួយពន្យល់បាន ទេ សូមអរគុណ។
@user-ck4zv7yu9c
@user-ck4zv7yu9c 2 года назад
ខ្ញុំចង់បានលេខពុន្តាលោកគ្រូ
@luychuoy5082
@luychuoy5082 2 года назад
ចុះករណីដីនៅក្រៅក្រុងតាមខេត្ត តើត្រូវធ្វើបច្ចុប្បន្នភាពដែរឬអត់ទេ?
@narinvuthy
@narinvuthy 3 года назад
លោកគ្រូបង្រៀនល្អណាស់។ តែខ្ញុំសូមសួរមួយ គេនិយាយថាផ្ទះក្នុងបុរី បើទោះជាបុរី (របង ឬទ្វារបុរី) នោះមិនស្ថិននៅជាប់ផ្លូវធំក៏ដោយ ក៏គិតតម្លៃស្មើផ្លូវមេដែរ តើត្រូវទេ?
@chanthyum6825
@chanthyum6825 3 года назад
Thank you for your sharing the valuable knowledge
@yunsor8308
@yunsor8308 2 года назад
🙏🙏🙏
Далее
IQ Level: 10000
00:10
Просмотров 4,4 млн