Тёмный
No video :(

ការដាំបង្គោលធ្មេញក្នុងឆ្អឹង 

CAMBODIA HEALTH
Подписаться 14 тыс.
Просмотров 2,1 тыс.
50% 1

ការដាំបង្គោលធ្មេញក្នុងឆ្អឹង ជាជម្រើសថ្មីនៃការដាក់ធ្មេញជំនួសឬសធ្មេញធម្មជាតិ !
ក្នុងចំនោមមនុស្ស ១០នាក់មាន ៧នាក់ហើយដែលមានការបាត់បង់ធ្មេញ ហើយ នៅអាយុ ៧០ឆ្នាំ ១នាក់ក្នុងចំនោម ៤នាក់ស្ទើរតែបាត់បង់ធ្មេញទាំងស្រុង។
ដូចនេះ តើអ្នកត្រូវធ្វើដូចម្តេច?
លោកអ្នកអាចមានជម្រើសនៃការដាក់ធ្មេញដូចជាៈ
ជម្រើសទី១គឺដាក់ធ្មេញជាប់ជាស្ពានដែលត្រូវការឆាបធ្មេញធម្មជាតិសងខាងធ្មេញដែលបាត់ ជាទម្រដើម្បីដាក់ធ្មេញជាស្ពាន ដែលវាអាចប្រឈមនឹងការរលាអញ្ចាញធ្មេញ ហើយត្រូវផ្លាស់ប្តូរថ្មីពី ៧ទៅ ១៥ឆ្នាំ។
ជម្រើសទី២ ដែលគេធ្វើវាជាទូទៅគឺការធ្វើធ្មេញដោះដាក់ ឬធ្មេញស្និត។ ការធ្វើធ្មេញប្រភេទនេះត្រូវធ្វើការថែទាំជាប្រចាំ ហើយវាធ្វើឲ្យមានការស្រកឆ្អឹងថ្គាមដោយកម្លាំងសង្កត់ពីធ្មេញដោះដាក់នឹងត្រូវការផ្លាស់ប្តូរថ្មីពី ៥ទៅ
១០ឆ្នាំ។
ជម្រើសថ្មីដែលល្អប្រសើរ និងយូអង្វែងគឺការដាំបង្គោធ្មេញក្នុងឆ្អឹង។ លោកអ្នកបាត់បង់ធ្មេញ ១គ្រាប់ គឺអាចដាក់ធ្មេញមួយគ្រាប់ជំនួសបាន ហើយត្រូវថែរក្សាធ្មេញធម្មជាតិដែលនៅមាន ថែរក្សាឆ្អឹងថ្គាមគុំឲ្យស្រក និងផ្តល់នូវសោភ័ណភាព ងាយស្រួលទំពារ។
ក្រោយការដាំបង្គោលធ្មេញក្នុងឆ្អឹង អ្នកជំងឺមានការឈឺចាប់តិចតួចប៉ុណ្ណោះ។
សូមណាត់ជួបជាមួយទន្តបណ្ឌិតឯកទេសដែលមានជំនាញ និងកំរិតបច្ចេកទេសបទពិសោធន៍ខ្ពស់ រួមជាមួយក្រុមគ្រូពេទ្យឯកទេសពហុជំនាញ នៃមន្ទីរពេទ្យកាល់ម៉ែតដែលអាចផ្តល់នៅជម្រើសព្យាបាលប្ររសើ និងសុវត្ថិភាពខ្ពស់ជូនដល់អស់លោកអ្នក។
“ ការដាំបង្គោលធ្មេញក្នុងឆ្អឹងផ្តល់នូវភាពងាយស្រួលក្នុងការទំពារ និងសោភ័ណភាពខ្ពស់”

Опубликовано:

 

4 фев 2019

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 3   
@comprehension9945
@comprehension9945 5 лет назад
ធ្មេញមួយប៉ុន្មាន?
@prakVichoth5137
@prakVichoth5137 4 года назад
សុំលេខទូរស័ព្ទ ពេទ្យ
@CAMBODIAHEALTH
@CAMBODIAHEALTH 4 года назад
សម្រាប់ការទំនាក់ទំនង សាកសួរព័ត៌មាន និងណាត់ជួប តាមរយៈទូរស័ព្ទៈ 011414065, 077361751, 017866847 ចាប់ពីម៉ោង 8:00 ដល់ម៉ោង 16:00។
Далее
女孩妒忌小丑女? #小丑#shorts
00:34
Просмотров 4,9 млн
Dental Instruments
41:02
Просмотров 179 тыс.