Тёмный

ការវះកាត់មាត់ធ្មេញដោយដាក់ថ្នាំសណ្ដំ 

CAMBODIA HEALTH
Подписаться 14 тыс.
Просмотров 960
50% 1

ការវះកាត់មាត់ធ្មេញដោយដាក់ថ្នាំសណ្ដំ!
ជាដំណើរការនៃការវះកាត់មាត់ធ្មេញ ដែលដាក់អោយអ្នកជំងឺគេងលក់ ដោយក្រុមគ្រូពេទ្យឯកទេសខាងសណ្ដំ។ បច្ចេកទេសនេះជាស្តង់ដាសកល ដែលបានអនុវត្តន៍នូវប្រទេសជឿនលឿន ឧទាហរណ៍ដូចជាការវះកាត់ថ្គាមទាល់ទាំង៤ ក្នុងពេលតែមួយលើក ដោយការដាក់សណ្ដំ។
១) មូលហេតុអ្វីបានជាត្រូវការ ការវះកាត់មាត់ធ្មេញដោយសណ្ដំ?
- សំរាប់អ្នកជំងឺដែលមានការភ័យខ្លាចទៅនឹងការវះកាត់
- សំរាប់អ្នកជំងឺ ដែលហាមាត់មិនបានយូរ និងរកចង់ក្អួតពេលហាមាត់ធំ
- ជាជំរើស និងការសំណូមពររបស់អ្នកជំងឺ - ទំហំនៃការវះកាត់ធំ និងប្រើរយៈពេលច្រើនម៉ោង
២) តើករណីវះកាត់ដោយដាក់សណ្ដំ ជាទូទៅមានអ្វីខ្លះ?
- ការវះកាត់ថ្គាមទាល់ទាំង៤ ក្នុងពេលតែមួយលើក
- ការវះកាត់ធ្មេញកប់ជ្រៅក្នុងឆ្អឹងថ្គាម
- ការវះកាត់គីសធ្មេញដែលមានទំហំធំ
- ការវះកាត់ដុំសាច់
- ការវះកាត់ឆ្អឹងថ្គាម ។ល។
៣) តើត្រូវធ្វើដូចម្តេចដើម្បីទទួលសេវានេះ?
- ណាត់ជួបជាមួយទន្តបណ្ឌិតឯកទេស ដើម្បីវាយតំលៃពីស្ថានភាពបញ្ហាក្នុងមាត់ ធ្វើរោគវិនិច្ឆ័យ និងទំរង់នៃការព្យាបាលអាស្រ័យទៅតាមស្ថានភាពអ្នកជំងឺម្នាក់ៗ
- ជួបជាមួយក្រុមគ្រូពេទ្យផ្នែកសណ្ដំ ដើម្បីវាយតំលៃពីស្ថានភាពសុខភាព និងដំណើរការប្រព្រឹត្តទៅពេលវះកាត់ - ត្រូវសម្រាកពេទ្យ (រយៈពេលខ្លី)។
“សូមអញ្ជើញមកពិគ្រោះ និងណាត់ជួបជាមួយទន្តបណ្ឌិតឯកទេស នៃផ្នែកពិគ្រោះជំងឺក្រៅមន្ទីរពេទ្យកាល់ម៉ែត និងក្រុមគ្រូពេទ្យឯកទេសសណ្ដំ ដើម្បីទទួលបានការវះកាត់ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។”

Опубликовано:

 

4 фев 2021

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии    
Далее
Хитрость старого мастера #diy
00:54