Тёмный

ក្រមព្រហ្មទណ្ឌ episode 1 មាត្រា ១ ដល់មាត្រា ២៣ អំពីច្បាប់ព្រហ្មទណ្ឌ (Criminal Law) 

LAW AUDIO
Подписаться 11 тыс.
Просмотров 27 тыс.
50% 1

ក្រមព្រហ្មទណ្ឌ #episode1 មាត្រា១ ដល់មាត្រា ២៣
មាត្រា ១ ដល់មាត្រា ២៣ និយាយអំពីគោលការណ៍ទៅនៃ #ច្បាប់ព្រហ្មទណ្ឌ ដែលក្នុងនោះរួមមាន និយមន័យ ចំណាត់ថ្នាក់នៃបទល្មើស គោលការណ៍នីត្យានុកូលភាព ចេតនាប្រព្រឹត្តបទល្មើស ការអនុវត្តច្បាប់ព្រហ្មទណ្ឌក្នុងលម្ហ និងការអនុវត្តច្បាប់ព្រហ្មទណ្ឌក្នុងពេលវេលា។
មាត្រា ១ បានផ្ដល់និយមន័យច្បាប់ព្រហ្មទណ្ឌថា ៖ “ច្បាប់ព្រហ្មទណ្ឌកំណត់បទល្មើស ចង្អុលបង្ហាញបុគ្គលដែលអាចត្រូវបានប្រកាសថាជាអ្នកទទួលខុសត្រូវចំពោះបទល្មើស និងកំណត់ទោស ព្រមទាំងបែបបទនៃការអនុវត្តទោសនេះ” ។ នៅក្នុងករណីចាំបាច់បទដ្ឋានគតិយុត្តដែលចេញដោយអង្គការនីតិប្រតិបត្តិអាចចែងពីបទលហុ ដែលត្រូវផ្ដន្ទាទោសត្រឹមតែពិន័យជាប្រាក់ប៉ុណ្ណោះ ។
អំពើខ្លះរបស់រូបវន្តបុគ្គល ឬនីតិបុគ្គលដែលបង្កចលាចលដល់សង្គម គឺជាបទល្មើស ក្នុងករណីដែលច្បាប់ចែងហាមឃាត់។ បទល្មើសត្រូវបានចាត់ថ្នាក់ជា បទឧក្រិដ្ឋ បទមជ្ឈិម និងបទលហុ ទៅតាមទម្ងន់នៃបទល្មើសនោះ (មាត្រា ២ ) ។
អំពើដែលអាចចាត់ជាបទល្មើស អាចផ្ដន្ទាទោសព្រហ្មទណ្ឌ និងប្រកាសទោសព្រហ្មទណ្ឌបាន លុះត្រាតែអំពើនោះមានចែងយ៉ាងច្បាស់នៅក្នុងច្បាប់ព្រហ្មទណ្ឌ ថាជាបទល្មើស (មាត្រា ៣) ។ ច្បាប់បានចែងផងដែរថា បើគ្មានចេតនាប្រព្រឹត្ត គឺពុំមានបទល្មើសនោះទេ ក៏ប៉ុន្តែមានករណីលើកលែងមួយចំនួន ដែលទោះបីជាមិនមានចេតនាប្រព្រឹត្តក៏ដោយ ក៏អាចចាត់ជាបទល្មើសដែរនៅក្នុងច្បាប់ព្រហ្មទណ្ឌ ។ ករណីទាំងនោះមានដូចជា បទល្មើសកើតចេញពីការខ្ជីខ្ជា ការធ្វេសប្រហែស ឬការមិនគោរពកាតព្វកិច្ចដោយឡែកណាមួយ (មាត្រា ៤) ។
ច្បាប់ព្រហ្មទណ្ឌ គឺជាច្បាប់ដែលទាក់ទងទៅនឹងការដាក់ទណ្ឌកម្មលើបុគ្គលប្រព្រឹត្តបទល្មើស ហេតុនេះ រាល់ការបកស្រាយច្បាប់ព្រហ្មទណ្ឌ ត្រូវមានលក្ខណៈតឹងរឹង ដោយចៅក្រមមិនអាចពង្រីកវិសាលភាពអនុវត្ត ឬប្រព្រឹត្តតាមសទិសភាពបានឡើយ (មាត្រា ៥) ។ លើសពីនេះ មានតែទោសដែលត្រូវបានប្រកាសដោយតុលាការប៉ុណ្ណោះ ដែលអាចត្រូវបានយកមកអនុវត្ត (មាត្រា ៦) ។
នៅព្រះរាជាណាចក្រកម្ពុជា ច្បាប់ព្រហ្មទណ្ឌមានដែនអនុវត្តនៅក្នុងលំហ លើកលែងតែមានសន្ធិសញ្ញាអន្តរជាតិ( មាត្រា ៧) ។

Опубликовано:

 

8 сен 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 18   
@nonkang2560
@nonkang2560 2 месяца назад
សុំសៀវភៅនឹងមក fikes
@ReMa-bk3uv
@ReMa-bk3uv 2 месяца назад
1679 ដុល្លារបង
@yiyi5735
@yiyi5735 4 месяца назад
🎉🎉🎉❤❤❤❤❤
@ReMa-bk3uv
@ReMa-bk3uv 2 месяца назад
សួស្តីបង តើគេមិនបើកលុយអោយយើង យើងអាចយករបស់លក់បានអត់បង
@law_audio
@law_audio 2 месяца назад
មិនបានទេ
@jaokrehkuma
@jaokrehkuma 8 месяцев назад
@letsadkh6250
@letsadkh6250 3 месяца назад
អ្នកមាត្រាអ្នកលេងល្បែងស៊ីសង់កម្រិតណា
@nonkang2560
@nonkang2560 2 месяца назад
សុំ filesសៀវភៅនឹង ទុកអានបង
@law_audio
@law_audio 2 месяца назад
សូមចូលdownload ពីtelegram: t.me/lawaudio_kh/285
@MiranMiran-co9tk
@MiranMiran-co9tk Год назад
បើសិនខ្ញ័រុំជាប្រជាជនធម្មតាអាចរកទិញសៀវភៅច្បាប់យកមកមើលដែរអត់បង?
@law_audio
@law_audio Год назад
ជាការប្រពៃណាស់បង។ បងអាចទិញអាន ស្វែងយល់។ គ្មានការហាមឃាត់ទេ
@footballiseverything5733
@footballiseverything5733 2 года назад
សួស្តី ខ្ញុំចង់ឲ្យពន្យល់ពី អាជ្ញាអស់ជំនុំបន្តិច !
@law_audio
@law_audio 2 года назад
អរគុណសម្រាប់សំណូមពរ។ ខ្ញុំនឹងរៀបចំជូន។
@kongsovann7346
@kongsovann7346 2 года назад
អរគុណចំពោះការចែករំលែក. ខ្ញុំសូមបងជួយធ្វើវីដេអូ នីតិវិធីព្រហ្មទណ្ឌផងបង អរគុណបង
@law_audio
@law_audio 2 года назад
បាទអរគុណ។ ខ្ញុំនឹងវីដេអូក្រមនីតិវិធីព្រហ្មទណ្ឌឆាប់ៗនេះ។
@tylo1526
@tylo1526 Год назад
នាងខ្ញុំសូមជំរាបសួរលោកគ្រូខ្ញុំជំពាក់លុយគេចំនួន២០០០ដូលាខ្ញុំបានបង់ការបា្រក់បាន១ខែហើយខានបង់ចំនួន៣ខែខ្ញុំអង្វរចាំខ្ញុំលក់ដីដាច់សិនតែគេមិនព្រមប់មិនបានក្នុងខែ៥នេះទេគេប្ដឺងខ្ញុំគេយកលុយចំនួន៣០០០០ដូលាពីខ្ញុំបើមិនបានគេចាប់ខ្ញុំ
@tylo1526
@tylo1526 Год назад
សូមលផកខាងច្បាប់ជួយរកយុតិធមផងសូមអគុណ
Далее
It was hard 😂
00:15
Просмотров 1,4 млн
ការឃាត់ខ្លួន  Detention
31:33
Просмотров 73 тыс.
It was hard 😂
00:15
Просмотров 1,4 млн