Тёмный

ចង់ក្លាយជាមនុស្សដំបូងស្តាប់ផតខាសធ៍ (Podcast) វិទ្យុអាស៊ីសេរី? 

RFA Khmer
Подписаться 1,5 млн
Просмотров 174 тыс.
50% 1

វិទ្យុអាស៊ីសេរី នឹង​ចាប់ផ្តើម​ចេញ​ផ្សាយ​ផតខាសធ៍ (Podcast) «កម្ពុជា​សប្តាហ៍​នេះ» ជាលើក​ដំបូង​របស់​យើង​នៅ​រៀងរាល់​ព្រឹកថ្ងៃ​សៅរ៍​នៃ​សប្តាហ៍​នីមួយៗ​ចាប់ពី​ពេល​នេះ​តទៅ។ ប្រធានបទ​ក្តៅ​ដែល​យើង​គិតថា​ប្រិយមិត្ត​ចង់ស្តាប់ ហើយ​ប្រាកដជា​មិនចង់​ខកខាន​នោះ គឺ​ផ្តោត​លើ​ករណី​ក្រុមបុគ្គល ឬ​អ្នកនយោបាយ​​មួយ​ចំនួន​ដែល​ធ្លាប់​មាន​និន្នាការ​រិះគន់​រដ្ឋាភិបាល​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែ​បែរជា​សម្រេចចិត្ត​នៅ​មុន​ការបោះឆ្នោត​ជាតិ​ខែកក្កដា​ខាងមុខ​នេះ ផ្តាច់ខ្លួន​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ។ នាយក និង​នាយករង​នៃ​កម្មវិធី​ផ្សាយ​​វិទ្យុអាស៊ីសេរី​ជា​ភាសាខ្មែរ គឺ​លោក សំ ប៉ូលី និង​លោក ជុន ចន្ទបុត្រ នឹង​ពិភាក្សាគ្នា​ជុំវិញ​ប្រធានបទ​នេះ។
សូម​ប្រិយមិត្ត​ស្វែងរក និង​ស្តាប់​ផតខាសធ៍​របស់​យើង​នៅលើ​កម្មវិធី​ផតខាសធ៍របស់ Apple, Google និង Spotify ដោយ​គ្រាន់​តែ​សរសេរ​ពាក្យ​ថា «កម្ពុជា​សប្តាហ៍​នេះ» ឬ «Cambodia This Week» នៅក្នុង​ប្រអប់​ស្វែងរក។ យើង​ក៏នឹង​ចាក់ផ្សាយ​ផតខាសធ៍នេះ​ឡើងវិញ​នៅ​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​របស់​យើង​តាម​បណ្តាញ​សង្គម​ហ្វេប៊ុក (Facebook) យូធូប (RU-vid) និង​តេឡេក្រាម (Telegram) នៅ​រៀងរាល់​យប់​ថ្ងៃចន្ទ។ សូមអរគុណ!
---
កម្មវិធីផ្សាយ​របស់​វិទ្យុអាស៊ីសេរី​ផ្សាយ​ដំណាល​គ្នា​តាម​រលក​ធាតុអាកាស​ខ្លី (SW) ដូចតទៅ​នេះ៖ ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់​ម៉ោង ៦កន្លះ តាមរយៈ​ប៉ុស្ដិ៍ SW 12.14 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ និងប៉ុស្ដិ៍ SW 13.71 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 22 ម៉ែត្រ។ ពេល​យប់​ចាប់ពី​ម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈ ប៉ុស្ដិ៍ SW 9.33 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ និងប៉ុស្ដិ៍ SW 12.14 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ៕
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
»» គេហទំព័រ៖ rfa.org/khmer
»» ហ្វេសប៊ុក៖ rfacambodia
»» យូធូប៖ / rfakhmervideo
»» ទ្វីតធ័រ៖ RadioFreeAsiaKH
»» តេឡេក្រាម៖ t.me/rfakhmer
»» អ៊ីនស្តាក្រាម៖ rfakhmer
---
#វិទ្យុអាស៊ីសេរី #កម្ពុជាសប្តាហ៍នេះ #ផតខាសធ៍ #ហ៊ុនសែន
#RFAKhmer #CambodiaThisWeek #Podcast #Spotify

Опубликовано:

 

17 май 2023

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 15   
@tolkoim4777
@tolkoim4777 Год назад
How do I find your channel?
@shduxbcb7533
@shduxbcb7533 17 дней назад
👍👍👍👍💖💖💖
@longsat4372
@longsat4372 10 месяцев назад
🙏🙏🙏
@AndrewEar-uo3fz
@AndrewEar-uo3fz Год назад
Love every show that has Chunchanbut in 😂🎉
@tyheang1839
@tyheang1839 9 месяцев назад
Thanks you very much RFA
@ruosvannak9996
@ruosvannak9996 Год назад
មើលបានតាមណាបាទ
@bopheap56
@bopheap56 Год назад
ហេតុអ្វីមិនដាក់ក្នុង youtube ផង?
@sunthean1330
@sunthean1330 Год назад
from longtime RfA and his team xenophobe no talk about Vietnam? What's happen?
@NAZA599
@NAZA599 Год назад
ចង់ចូលស្តាប់ពេលបន្តផ្ទាល់ត្រូវធ្វើម្តេច?
@puthiny7000
@puthiny7000 Год назад
បើអាចសួរលោកបានខ្ញុំត្រេកអរតែកុំចាញ់ក្រាបអោយសោះត្រូវក្លាហានសួរដូចអ្នកដទៃផ្សេងទៀតចឹង(ព្រោះរហ័នាមរបស់លោកកំពូលមហាសួរចំណុចរសើបមិនរាថយ)
@lidapac7555
@lidapac7555 Год назад
គាត់មិនខ្លាចទេគឺមិនចង់ សំភាសន៍ ជា១ ចឹងឯង
@elric5069
@elric5069 Год назад
ខ្លាចថាខ្លាចទៅ នៅមិនចង់អីទៀត😹
@reviewcar23
@reviewcar23 Год назад
ត្រូវហើយខ្លាចបានមិនចង់ មិនចង់ព្រោះខ្លាច😅😅😅
@millionsdada7870
@millionsdada7870 Год назад
លោក​ពូទាំងពីនាក់​មាន​កិត្តិយស​កេរ្តិ៍ឈ្មោះ​ល្អ​ប្រសើរ​ប្រពៃណាស់​ក្នុង​ផ្លូវ​ធម៌​និង​សុច្ចរឹត👍👏🏼 ព្រមទាំង​មាន​មនុស្ស​ម្នា​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​គោរព​ស្រលាញ់​រាប់អាន​ខ្លាំង​ណាស' No need to join with any politic parties☝🏼
@invinoveritas6859
@invinoveritas6859 Год назад
ការត្រាស់ដឹង និងការចូលបរិនិព្វានរបស់ព្រះសម្មាសម្ពុទ្ធ Yi Chhorvorn
Далее