Тёмный

ចាន់មុល្លិកា ជ្រើសរើស AUPP ព្រោះជឿលើគុណភាព និងកម្មវិធីសញ្ញាបត្រពីរ ដែលមានតែមួយគត់នៅកម្ពុជា 

ThmeyThmey Media
Подписаться 423 тыс.
Просмотров 9 тыс.
50% 1

កញ្ញា សេង ចាន់មុល្លិកា ជានិស្សិតដែលកំពុងសិក្សាផ្នែករដ្ឋបាលធុរកិច្ចនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ(AUPP)។ គុណភាពអប់រំ ការសិក្សាតាមកម្មវិធីសិក្សាដូចសហរដ្ឋអាមេរិក ពិសេសកម្មវិធីសញ្ញាបត្រពីរ(Daul drgree program) ដែលមានតែនៅ AUPP មួយគត់នោះ គឺជាហេតុផលចម្បងដែល យុវតី ចាន់មុល្លិកា សម្រេចចិត្តបន្តការសិក្សារបស់ខ្លួននៅ AUPP។ យុវតី សេង ចាន់មុល្លិកា ក៏ជឿជាក់ដែរថា រូបនាងនឹងទទួលបានឱកាសការងារដ៏ទូលាយ បន្ទាប់ពីបញ្ចប់ការសិក្សា។កញ្ញា សេង ចាន់មុល្លិកា ជានិស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ(AUPP) ផ្នែករដ្ឋបាលធុរកិច្ច។ កញ្ញា សេង ចាន់មុល្លិកា បានប្រាប់សារព័ត៌មានថ្មីៗថា មានហេតុផលចំនួន៣ ដែលធ្វើឲ្យនាង ជ្រើសរើសបន្តការសិក្សាថ្នាក់បរិញ្ញាបត្ររបស់ខ្លួននៅ AUPP។ មូលហេតុទី១ គឺកម្មវិធីសញ្ញាបត្រពីរ(Daul drgree program) ទី២ គឺការសិក្សាជាមួយសាស្ត្រាចារ្យដែលមានសញ្ញាបត្របណ្ឌិត និងមានបទពិសោធន៍បង្រៀនយូរឆ្នាំ និងកម្មវិធីសិក្សាតាមស្តង់ដារសហរដ្ឋអាមេរិក។
កញ្ញា សេង ចាន់មុល្លិកា បានរៀបរាប់ពីជីវិតសិក្សានៅAUPPរយៈពេល៣ឆ្នាំមកនេះថា៖«AUPP បានផ្តល់បទពិសោធន៍ដល់ខ្ញុំជាច្រើនក្នុងរយៈពេលសិក្សា៣ឆ្នាំមកនេះ គឺខ្ញុំរៀនបានច្រើនខ្ញុំស្គាល់គេបានច្រើន។ AUPP លើកទឹកចិត្តដល់សិស្សិធ្វើអ្វីមួយ ដូចជាសកម្មភាពសង្គម ឬការបង្កើតក្លិបសិក្សា ខ្ញុំអាចមានបណ្តាញទំនាក់ទំនងជាមួយសិស្សដទៃទៀត ព្រោះក្រៅពីការសិក្សា យើងមានការពិភាក្សាជាក្រុម និងការសិក្សាលើគម្រោងផ្សេងៗ»។
ទាក់ទងនឹងឱកាសការងារ វិញយុវតីរូបនេះ ហាក់មិនបារម្ភឡើយ។ មិនបារម្ភ ក៏ព្រោះថា នាងបានដឹងយ៉ាងច្បាស់ពីការផ្តល់ការអប់រំដ៏មានគុណភាពខ្ពស់របស់ AUPP បូកផ្សំនឹងការសិក្សាតាមស្តង់ដារសហរដ្ឋអារិក រួមបណ្តាញដ៏ច្រើនរវាង សាកលវិទ្យាល័យ AUPP និងក្រុមហ៊ុនទាំងក្នុងស្រុក។ កត្តាទាំងនេះ ធ្វើឲ្យកញ្ញា សេង ចាន់មុល្លិកា ជឿជាក់ថា និស្សិតដែលបញ្ចប់ការសិក្សានៅ AUPP នឹងងាយស្រួលក្នុងទទួលបានឱកាសការងារ៕
#AUPP
#Thmeythmey
#PhnomPenh
--------------------------------------------------------------------
ThmeyThmey News Social Media:
thmeythmey.com/
/ thmeythmey
/ thmeythmeyvideonews
/ thmeythmeynews
/ thmeythmey

Опубликовано:

 

23 окт 2018

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 9   
@hongmengse6509
@hongmengse6509 Год назад
ប្រាកដណាស់សាលាដែលមានគុណភាពនិងស្តង់ដារ តម្លៃសិក្សានោះក៏តាមនឹងដែរ , សិស្សានុសិស្សដែលគាត់មានជីវភាពក្រីក្រ និងមធ្យមមិនអាចមានលទ្ធភាពនោះទេ ។
@vannakkavang9010
@vannakkavang9010 4 года назад
I love AUPP.
@minicinderealla4655
@minicinderealla4655 5 лет назад
Wow
@minicinderealla4655
@minicinderealla4655 5 лет назад
How
@user-ce4jl6ki6p
@user-ce4jl6ki6p 3 года назад
ចុះបើអ្នកដែលអត់សូវចេះអង់គ្លេសរៀនបានអត់ ហើយវាបាកខ្លាំងអត់
@honggaming7167
@honggaming7167 3 года назад
ចុះបេីសិស្សរៀនចប់ទី12មិនចេះភាសាអងគ្លេសអាចរៀនសាលានឹងបានអត់?
@NaNaNaNa-rd5ux
@NaNaNaNa-rd5ux 3 года назад
I think not . Cuz teacher in there doesn’t have khmer
@lynovann
@lynovann 8 месяцев назад
សុំតារាងតម្លៃសិក្សាឆ្នាំទីមួយផងបានទេ
@vanseangsok6824
@vanseangsok6824 7 месяцев назад
Single degree $6000/year Dual degree $9000/year
Далее