Тёмный

ជាអតីតភូមិគ្រឹះ ឈិត ជឿន ហៅ តាម៉ុក​ នៅក្នុងភូមិសាស្ត្រទឹកដីខេត្តតាកែវ 

PP Cambodia Post
Подписаться 136 тыс.
Просмотров 9 тыс.
50% 1

អាគារដែលស្ថិតនៅកណ្ដាលបឹងនេះ គឺជាអតីតភូមិគ្រឹះ ឈិត ជឿន ហៅ តាម៉ុក ដែល ត្រូវបានតែងតាំងជាមេបញ្ជាការទ័ពក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ក្នុងឆ្នាំ ១៩៧៧ និងត្រូវបានរាយការណ៍ថា បានគ្រប់គ្រងក្រុមបោសសម្អាតផ្ទៃក្នុងទូទៅ ដើម្បីកម្ចាត់កម្មាភិបាលដែលមិនស្មោះត្រង់ ហើយរបបខ្មែរក្រហមនេះដែលបានគ្រប់គ្រងប្រទេសកម្ពុជាពីឆ្នាំ១៩៧៥-ដល់១៩៧៩។
ក្រោយពីការដួលរលំរបបកម្ពុជាប្រជាធិបតេយ្យហៅរបបខ្មែរក្រហមនេះមកទីបំផុតតា ម៉ុក បានលាចេញពីការគ្រប់គ្រងចលនារបស់ ប៉ុល ពត និងបានចូលរួមក្នុងសង្គ្រាមទ័ពព្រៃ រហូតដល់ត្រូវចាប់ខ្លួនក្នុងឆ្នាំ ១៩៩៩។ តា ម៉ុក បានស្លាប់ដោយវ័យជរារបស់គាត់ នៅមន្ទីរឃុំឃាំងក្នុងរាជធានីភ្នំពេញកាលពីខែកក្កដា ឆ្នាំ២០០៦។
ផ្ទះនេះត្រូវបានសាងសង់ឡើងនៅឆ្នាំ ១៩៧៧ និងត្រូវបានប្រើប្រាស់ជាទីលំនៅផ្ទាល់ខ្លួនរបស់គាត់ក្នុងសម័យនោះ។ បច្ចុប្បន្នផ្ទះនេះ មានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ បរិវេណនៃគេហដ្ឋានមានទំហំប្រហែលមួយហិកតា។ សំណង់ផ្ទះនេះមាន ទំហំ ២០ម៉ែត្រ x ៣០ម៉ែត្រ ដោយបានកសាងនៅលើផ្ទៃដីទួលមួយដែលមានទំហំប្រមាណ ១ហិចតា និងដែលអាចសម្លឹងមើលទិដ្ឋភាពជុំវិញបាន ៣៦០ ដឺក្រេតែម្ដង។ ចំណែកច្រកចូលដែលយើងងាយស្រួលចូលទៅកាន់អាគារនេះ គឺយើងអាចធ្វើដំណើរតាមស្ពានថ្មធ្វើពីស៊ីម៉ង់ ប្រវែងប្រហែល ៣០០ម៉ែត្រ និងផ្លូវលំមួយទៀតសម្រាប់ចូលពីខាងជើង។
🔔 Please subscribe: bit.ly/2uGdABP
► Facebook page: / ppcambodiapost
► វីដេអូផ្សេងទៀត: / @ppcambodiapost

Опубликовано:

 

2 апр 2023

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 2   
@saoratha1979
@saoratha1979 Год назад
ទីកន្លែងដែលខ្ញុំធ្លាប់រៀន ហេតុឣ្វីឣីឡូវបែរជាមានសភាពស្ងាត់ជ្រងំបែបនេះ😢😢😢
@Abbott.Mena-GgGg
@Abbott.Mena-GgGg Месяц назад
តា១៥
Далее
Brawl Stars Animation: PAINT BRAWL STARTS NOW!
00:52
۱:۲۰ بامداد به وقت بغداد
30:01
Просмотров 2,2 млн