Тёмный
No video :(

ជំងឺស្អិតស្បូន 

CAMBODIA HEALTH
Подписаться 14 тыс.
Просмотров 3,1 тыс.
50% 1

ការគ្មានកូន និងរលូតកូនញឹកញាប់ អាចបណ្តាលមកពីជំងឺស្អិតស្បូន!
ជំងឺស្អិតស្បូនជាមូលហេតុធ្វើអោយស្ត្រីមានវិបត្តិគ្មានកូន មានរដូវមិនទៀងទាត់ និងឈាមរដូវតិច ដែលបណ្តាលមកពីភ្នាសក្នុងស្បូនស្អិតជាប់គ្នាស្ទើរតែទាំងអស់។
ក) មូលហេតុ៖
- ជំងឺនេះកើតមកពីការរលាកភ្នាសក្នុងស្បូនរ៉ាំរ៉ៃ (Endometritis)
- ស្ត្រីធ្លាប់ធ្វើការរំលូតកូនជាញឹកញាប់ (Frequency abortion)
- ស្ត្រីមានរលាកអាងត្រគាក (Pelvic inflammatory)
ខ) រោគសញ្ញា៖
- ស្ត្រីមានរដូវតិចតួចក្នុងករណីភ្នាសក្នុងស្បូនស្អិតខ្លះនៅផ្នែកណាមួយ
- ស្ត្រីពុំមានរដូវទាំងវ័យក្មេងក្នុងករណីភ្នាសក្នុងស្បូនស្អិតទាំងស្រុង
- ស្ត្រីមានផ្ទៃពោះឧស្សាហ៍រលូតនៅត្រីមាសទី១
- ស្ត្រីធ្លាប់មានរោគសញ្ញាឈឺចាប់ក្នុងអាងត្រគាករ៉ាំរ៉ៃពីមុនមក
- ស្ត្រីធ្លាប់មានជំងឺរលាកដៃស្បូន
- ស្ត្រីធ្លាប់មានប្រវត្តិធ្លាក់ស និងក្លាយរោគ ដោយធ្លាក់ស និងមានធុំក្លិន។
គ) ការព្យាបាល៖
ក្រោយពីការធ្វើរោគវិនិច្ឆ័យបានច្បាស់លាស់ ដោយដឹងថាស្ត្រីមានជំងឺស្អិតស្បូន យើងអាចព្យាបាលយ៉ាងមាន ប្រសិទ្ធិភាពដោយឧបករណ៍ឆ្លុះស្បូន (Hysterocopy diagnosis) ហើយព្យាបាលដោយការវះកាត់តាមរយៈ ម៉ាស៊ីនឆ្លុះស្បូននេះនៅភ្នាសក្នុងរបស់ស្បូន (Hysteroscopy operative) នៅពេលនោះស្បូនស្ត្រីអាចវិវត្តមក សភាពធម្មតាវិញ និងអាចមានកូន ដោយលែងរលូតទៅថ្ងៃក្រោយ។
“ស្ត្រីទាំងឡាយដែលមានរោគសញ្ញាដូចខាងលើ សូមមេត្តាអញ្ជើញមកជួបពិគ្រោះជាមួយក្រុមគ្រូពេទ្យជំនាញឯកទេស នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានសេវាព្យាបាលតាមរយៈឧបករណ៍ទំនើបចុងក្រោយ (Hysteroscopy diagnosis and operative) ដែលមានប្រសិទ្ធិភាពខ្ពស់ និងទទួលបាននូវលទ្ធផលល្អប្រសើរ។”

Опубликовано:

 

16 ноя 2018

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 4   
@user-wj4sx6xo1k
@user-wj4sx6xo1k 3 года назад
តើថ្លៃទេក្នុងការព្យាបាល
@sinankhmer2293
@sinankhmer2293 5 лет назад
អ្នកគ្រូប្រសិនបើយើងលេបថ្នាំតែពេលរួមភេទ តើអាវមានកូនទេ ត្រូវតែលេបមុនរួមភេទឬក្រោយ
@thyneth4229
@thyneth4229 4 года назад
សុំលេខទំនាក់ទំនងបានអត់ គ្រូពេទ្យ?
@CAMBODIAHEALTH
@CAMBODIAHEALTH 4 года назад
សម្រាប់ព័ត៌មាន និងការណាត់ជួប សូមទាក់ទងតាមរយៈទូរស័ព្ទៈ 011414065, 077361751, 017866847 ចាប់ពីម៉ោង 8:00 ដល់ម៉ោង 16:00។
Далее