Тёмный

ដំណើរការថ្ងៃទី១នៃការប្រឡងបាក់ឌុបបានប្រព្រឹត្តិទៅដោយរលូន តាមការគ្រោងទុក 

Neng Kanan
Подписаться 2,1 тыс.
Просмотров 19
50% 1

===========
ជាទូទៅ ដំណើរការថ្ងៃទី១នៃដំណើរការប្រឡងបាក់ឌុបនៅទូទាំងប្រទេស បានប្រព្រឹត្តិទៅដោយរលូន ប្រកបដោយសន្តិសុខ និងសណ្តាប់ធ្នាប់ល្អ និងមានការគោរពបទបញ្ញត្តិដោយបេក្ខជននិងគ្រប់ភាគីពាក់ព័ន្ធ តាមការគ្រោងទុក ក្រោមកិច្ចសហការយ៉ាងស្អិតរមួតជាមួយក្រសួង-ស្ថាប័នចំនួន៦÷ ក្រសួងមហាផ្ទៃ, ក្រសួងសុខាភិបាល, កងរាជអាវុធហត្ថលើផ្ទៃប្រទេស, អង្គភាពប្រឆាំងអំពើពុករលួយ, សហភាពសហព័ន្ធយុវជនកម្ពុជា, និងអគ្គីសនីកម្ពុជា។ ដំណើរការថ្ងៃទី១នេះ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។
គណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល គណៈកម្មាការកណ្ដាល គណៈកម្មាការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស មានការចិត្តយកទុកដាក់បំពេញភារកិច្ច ប្រកបដោយទំនួលខុសត្រូវខ្ពស់ ដោយមានការចូលរួមសហការពីគ្រប់ពាក់ព័ន្ធ។
បេក្ខជនប្រឡងនៅតាមមណ្ឌលមួយចំនួន មានបញ្ហាសុខភាពកម្រិតស្រាលនៅក្នុងអំឡុងពេលប្រឡងក្នុងដំណើរសំណេរនាថ្ងៃនេះ។ បញ្ហាសុខភាពរបស់បេក្ខជនរួមមានអាការៈវិលមុខ ខ្យល់គរ ក្អួត និងបានទទួលការជួយសង្គ្រោះបឋមពីសំណាក់ក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌលប្រឡង ដើម្បីអាចត្រឡប់ចូលរួមបន្តការប្រឡងបាន។
បេក្ខជនប្រឡងមួយចំនួនតូចអវត្តមាននាថ្ងៃនេះ។
ខ្ញុំសូមគោរពផ្ញើរសារជូនបេក្ខជនប្រឡងបាក់ឌុប, មាតាបិតា និងគ្រប់ភាគីពាក់ព័ន្ធដូចខាងក្រោម÷
១. សូមបេក្ខជនប្រឡងបាក់ឌុប÷
-បន្តអនុវត្តតាមផែនការបុគ្គល ព្រមទាំងស្តាប់ដំបូន្មានរបស់មាតាបិតា
-បន្តគោរពបទបញ្ញត្តិប្រលងមានជាធរមាន, អនុវត្តន៍វិធានសុខាភិបាល, និងគោរពច្បាប់ចរាចរណ៍
-បន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន
-បន្តញុាំឲ្យគ្រប់ គេងឲ្យគ្រាន់ និងទឹកឲ្យក្រែល
-តាំងស្មារតីឱ្យស្ងប់តាមរយៈវិធីផ្សេងៗ រួមមានការតាំងសមាធិ។
២. សូមមាតាបិតាមេត្តា÷
-បន្តជួយដំណើរការការប្រឡងរបស់កូនៗ ដែលទាមទារឲ្យបន្តមានការជួយជ្រោមជ្រែងពីមាតាបិតា
-បន្តលើកទឹកចិត្តបេក្ខជនប្រឡងបាក់ឌុបឲ្យអនុវត្តន៍ផែនការបុគ្គលរបស់បេក្ខជនប្រលង
៣. ក្រសួងអប់រំ យុវជន និងកីឡាសូមគោរពថ្លែងអំណរគុណ ជូនចំពោះបុគ្គលិកអប់រំ គណ:គ្រប់គ្រងមណ្ឌលប្រលង លោកគ្រូ អ្នកគ្រូ មាតាបិតា បេក្ខជនប្រឡង និងគ្រប់ភាគីពាក់ព័ន្ធដែលបានបន្តចូលរួមលើកកម្ពស់គុណភាពប្រលងបាក់ឌុប និងបានចូលរួមគាំទ្រដំណើរការប្រឡងបាក់ឌុបគ្រប់ដំណាក់កាល មុននិងក្នុងបរិបទកូវីដ-១៩។

Опубликовано:

 

7 окт 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии    
Далее
Victim - Former Khmer Rouge Dialogue Project
12:10
Просмотров 8 тыс.
Need Achievement And Spiritual Intelligence
31:32
Просмотров 63 тыс.