Тёмный

តារាចម្រៀង​ កែវ​ សុខា​ និងចម្រៀងដែលបាត់បង់ 

ដំណើរខ្មែរ
Подписаться 62 тыс.
Просмотров 4,7 тыс.
50% 1

ក្នុងយុគមាសនៃសិល្បៈខ្មែរ តារាចម្រៀង កែវ សុខា ជាតារាចម្រៀងដ៏ល្បីល្បាញមួយរូបប្រចាំក្រុមតន្រ្តីវិទ្យុជាតិ។ តារាចម្រៀងរូបនេះ មានទឹកដមសំនៀងពីរោះមួយបែប ប្លែកពីតារាចម្រៀងល្បីៗឯទៀត។
លោកស្រី កែវ សុខា ជាប្អូនស្រីបង្កើតរបស់តារាភាពយន្ត កែវ មន្ថា និងជាបុត្រីរបស់លោក សង្ហាខុន និងលោកស្រី យស សម្បត្តិ សិល្បករអាយ៉ៃដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជា។
លោកស្រី កែវ សុខាចូលប្រឡូកក្នុងវិស័យសិល្បៈចម្រៀងខ្មែរនៅដើមទសវត្ស៦០ជាបុគ្គលិកនៃវង់តន្រ្តីវិទ្យុជាតិ តំណាលលោកអ៊ឹង សុងសឺម។ លោកស្រី កែវ សុខា​មានសំណាងបានច្រៀងចម្រៀងស្នាដៃរបស់មហាកវីខ្មែរដូចជា លោក ម៉ា ឡៅពី លោក ពៅ ស៊ីផូ លោក សុះ ម៉ាត់ លោក ស៊ីន ស៊ីសាមុត និងលោក ឯម វណ្ណថុន ជាដើម។
ក្នុងចំនោមច្រៀងជាច្រើនបទដែលលោកស្រីបានច្រៀងផ្សាយតាមរលកវិទ្យុជាតិ បទចម្រៀងល្បីល្បាញបំផុតក្នុងជីវិតសិល្បៈរបស់លោកស្រីមានបទ ក្លិនជាប់នាសា , បទ សន្សើមដួងចិត្ត (ដែលទើបរកឃើញថ្មីៗនេះ) និង បទ ដៃសមុទ្រត្រពាំងរូង ដែលបាត់សំឡើងដើមទៅហើយ។
ចម្រៀងរបស់លោកស្រីដែលនៅសេសសល់មានដូចជា បទ អនុស្សាវរីយ៍ស្រុកសៀងប៉ាង , បទ វាលកន្សែង បទ​ សាលាលេខ៥, បទ ផាត់ពពក , បទ ស្រណោះក្អមទឹក , បទ វីយូឡុងស្នេហា , បទ បេះផ្កាស្លា , បទ សារ៉ាវ៉ាន់ស្រុកខ្មែរលើ, បទ ចុងស្រល់ , បទ រាំឆាឆាឆា , បទ ផ្កាចំប៉ាខែក (ជាមួយលោក ពេជ្រ សាមឿន) បទ ត្រីស្រែ (ឆ្លងឆ្លើយជាមួយលោក អ៊ឹម សុងសឺម) បទ ក្តាមស្រែ (ឆ្លងឆ្លើយជាមួយលោក អ៊ឹម សុងសឺម)។ល។
តាមការស្រាវជ្រាវ ក្រៅពីបទ ដៃសមុទ្រត្រពាំងរូង ដែលបាត់បង់ទៅ នូវមានចម្រៀងជាច្រើនទៀតរបស់លោកស្រី កែវ សុខា ដែលបាត់បង់ទៅដែរដូចជា បទ ថ្ងៃលិចនៅជើងភ្នំ , បទ គួរស្លុតចិន្តា , បទ សម្រស់អង្គរពេលសាយ័ន , បទ រំដួលស្ទឹងត្រែង , បទ ស្រណោះអូរសោម , បទ នារីអភ័ព្វវាសនា , បទ សេកនិងបង្គង , បទ ស្បៃស្នេហា , បទ ញញឹមដើម្បីបង , បទ ទេសភាពមណ្ឌលគិរី , បទ កោះត្រល់ , បទ ខ្យល់ភ្នំបូកគោ , បទ ក្អែកចូលក្នុងហ្វូងហង្ស , បទ លើកដៃរាំ , បទ គិរីរម្យដួងចិត្ត , បទ លាបងទៅច្បាំង ជាដើម។
លោកស្រី កែវ សុខា បានទទួលមរណភាពក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។
ក្រុមដំណើរខ្មែរកំពុងប្រឹងប្រែងសា្រវជ្រាវរកបទចម្រៀងដែលបាត់បង់ទាំងនោះ។
ស្រាវជ្រាវដោយ ក្រុមដំណើរខ្មែរ
រាយការណ៍​ដោយ​ នាងខ្ញុំ​ រក្សា​ វិជ្ជរ៉ា
ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤

Опубликовано:

 

6 июн 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 7   
@ESV97
@ESV97 Месяц назад
អរគុណលោកបឺត សំរេច ចៅហ្វាយប្រធានក្រុមដំណើរខ្មែរដែលបានខិតខំស្រាវជ្រាវ❤
@kimhong4141
@kimhong4141 Месяц назад
លោកឯងដឹងពីរណាបានហ៊ាមខមិនគេចឹង😮
@ESV97
@ESV97 Месяц назад
@@kimhong4141 ម្រេញគង្វាលប្រាប់
@meynavy
@meynavy Месяц назад
បានស្តាប់ហើយគួរអោយស្រណោះណាស់🎉🎉❤❤❤❤❤
@funnyABC123
@funnyABC123 Месяц назад
អត់ទោសបងបទដែរចាក់ជិតចុងបញ្ចប់វគ្គចំណងជើងអីដែរបងពិរោះហា
@user-jy4sr5en8s
@user-jy4sr5en8s Месяц назад
សន្សេីមដួងចិត្ត
@linannbory3340
@linannbory3340 Месяц назад
សម្លេងអ្នកស្រីស្រដៀងអ្នកស្រីហួយមាសចន្តិចដែរ..សូមអគុណ!
Далее
Ютуб был хороший...
00:52
Просмотров 298 тыс.
UNO!
00:18
Просмотров 954 тыс.
кукинг с Даниилом 🥸
01:00
Просмотров 2,7 млн
Ютуб был хороший...
00:52
Просмотров 298 тыс.