Тёмный

តើហេតុអ្វីបានជា​ជេមស៍វេប​ត្រូវ​មើល​តាមពន្លឺអាំងហ្វ្រារូ​ទើប​អាច​ឆ្លុះមើល​ទៅឆ្ងាយបាន? 

Seng Dyna
Подписаться 23 тыс.
Просмотров 23 тыс.
50% 1

តេឡេស្កុបអវកាស​ជេមស៍វេប (James Webb Space Telescope) អាច​ឆ្លុះ​មើល​បាន​ឆ្ងាយ​ជាង​តេឡេស្កុប​ហឺបល (Hubble Space Telescope) ដោយសារ​តែ​ជេមស៍វេប​មាន​កញ្ចក់​ធំជាងផង ហើយ​រឹតតែ​សំខាន់ជាងនេះ​ទៅទៀត ទាំង​ប្រភេទកញ្ចក់ និង​ប្រភេទ​ឧបករណ៍​វិទ្យាសាស្រ្ត​របស់​ជេមស៍វេប​សុទ្ធតែ​ត្រូវ​គេ​រចនាឡើង ដើម្បី​ចាប់ពន្លឺ​ប្រភេទ​អាំងហ្វ្រារូ (Infrared)។ តើហេតុអ្វី​បាន​ជា​តេឡេស្កុប​ចាំបាច់​ត្រូវ​មើល​តាម​ពន្លឺ​អាំងហ្វ្រារូ ទើប​អាច​ឆ្លុះ​មើល​ទៅ​ឆ្ងាយៗ​បាន?
#តេឡេស្កេុបជេមស៍វេប #វិទ្យាសាស្រ្ត #តារាសាស្រ្ត

Наука

Опубликовано:

 

4 окт 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 32   
@dr.oungsavly4029
@dr.oungsavly4029 2 года назад
Superbe
@meassothea07
@meassothea07 2 года назад
Thank you for your share ❤️😊❤️
@vansapha789
@vansapha789 2 года назад
ងាយយល់មែនទែន បង។ 👌🥰🥰😘
@DynaSeng
@DynaSeng 2 года назад
អរគុណ!
@sokhafreedom3910
@sokhafreedom3910 Год назад
❤❤❤❤❤
@roeungdon7320
@roeungdon7320 2 года назад
អរគុណលោក សេង ឌីណា ដែលបានបកស្រាយពីផ្នែកនៃវិទ្យាសាស្ត្រ
@tepraksmey6585
@tepraksmey6585 2 года назад
អរគុណច្រើនបងប្រុស❤🙏🙏🙏
@chonnchi3057
@chonnchi3057 2 года назад
អរគុណបងដែលបានបកស្រាយ
@sophalsar5412
@sophalsar5412 2 года назад
បកស្រាយបានល្អណាស់បង,អរគុណ!
@sokchendacheng2860
@sokchendacheng2860 2 года назад
Merci bcp pour votre partage!
@lovekhmer907
@lovekhmer907 2 года назад
thank you 💕
@youhanleng9127
@youhanleng9127 2 года назад
ជំរាបសួរបង​ បេីគ្រប់Galaxy សុទ្ធតែកំពុងចាកឆ្ងាយពីយេីង​ តេីហេតុអ្វីAndromeda កាន់តែខិតចូលសំដៅរកផែនដីទៅវិញ? អរគុណបង
@DynaSeng
@DynaSeng 2 года назад
គ្រប់កាឡាក់ស៊ី​សុទ្ធតែ​ធ្វើ​ដំណើរចេញ​ឆ្ងាយ​ពីយើង គិតជា​លក្ខណៈទូទៅ ដោយសារ​តែ​ចក្រវាល​របស់យើង​រីកមាឌ ហើយ​លំហ​ក៏​ត្រូវ​រីកមាឌ។ នៅ​ក្នុងករណី​ខ្លះ ដូចជា​ករណី​ Andromeda ជាដើម ដែល​នៅ​ជិត​មីលគីវេ កម្លាំងទំនាញ​រវាង​កាឡាក់ស៊ី​ទាំងពីរ ធ្វើ​ឲ្យ​វា​ត្រូវ​មាន​ចលនា​ខិតជិតចូលគ្នា។ ចលនា​ខិតចូលគ្នា​ដោយ​ឥទ្ធិពល​នៃ​កម្លាំងទំនាញ​នេះ វាលឿន​ជាង ចលនា​ចាកចេញ​ពី​គ្នា​ដោយ​ការ​រីកមាឌ​នៃ​លំហ ដូច្នេះ គិតជា​សរុប​ទៅ កាឡាក់ស៊ី​ទាំងពីរ​ត្រូវ​មាន​ចលនា​ខិតចូល​គ្នា ក្នុងល្បឿន​ប្រមាណ​ជាង ១០០គីឡូម៉ែត្រ​ក្នុងមួយវិនាទី។
@youhanleng9127
@youhanleng9127 2 года назад
@@DynaSeng អរគុណច្រេីនបង
@3danith
@3danith 2 года назад
បង ហេតុអីរបៀបលើកដាក់សំលេងខុសគ្នា ពីសំលេងក្នុង RFI? សំលេងមនុស្សតែមួយ តែល្នុងRFI ដូចជាមានត្រៀមស្រួលបួល
@DynaSeng
@DynaSeng 2 года назад
នៅក្នុង RFI គឺ​ជា​កម្មវិធីផ្សាយផ្លូវការ ក្នុងក្របខណ្ឌ​អាជីព ដូច្នេះ ត្រូវ​មាន​ការ​ត្រៀម​ជាមុនច្រើន សរសេរ ហើយ​យក​មកអាន ជាលក្ខណៈ​និទាន។ ចំណែក​វីដេអូផ្ទាល់ខ្លួននេះវិញ គឺ​ធ្វើ​ទៅតាម​ពេលទំនេរ សល់ពីការងារ ដូច្នេះ ​និយាយ​​តែម្តង ដោយ​មិនសរសេរ​ទុកមុនទេ ហើយ​ក៏​មិនមែន​ជាការអត្ថាធិប្បាយ​​ដូចក្នុងកម្មវិធី RFI ដែរ។
@3danith
@3danith 2 года назад
@@DynaSeng អរគុណបង នូវការបកស្រាយ
@fella9293
@fella9293 2 года назад
ខ្ញុំមានសំនួរមិនដឹងថាបង អាចនឹងតបឬទេ។ ខ្ញុំសុំសួរថា តើផ្កាយ ឬ Galaxy ទាំងនោះមានវាចលនាឃ្លាតចាកឆ្ងាយពីគ្នាដោយរបៀបណា បើយើងដឹងថា Dark energy ឬ Dark matter ជាធ្នាក់ រវាងផ្កាយនិងGalaxy។ តើការរីកមាឌរបស់ចក្រវាល វាប្រព្រឹត្តទៅបានតាមវិធីណាខ្លះ? ហើយវាជាអ្វីអោយពិតប្រាកដ? thank you bong
@DynaSeng
@DynaSeng 2 года назад
Dark Matter និង Dark Energy មិនមែន​បង្កើត​ជា​កម្លាំងទំនាញ ដែល​ទាញ​ផ្កាយ និង​កាឡាក់ស៊ី​ឲ្យ​ចូលគ្នាទេ តែវា​បង្កើត​ជា​កម្លាំងពីរ​បញ្ច្រាសគ្នា​ទៅវិញ។ Dark Matter បង្កើត​ជា​កម្លាំងទំនាញ​បន្ថែម​ពីលើ​កម្លាំងទំនាញ​ដែល​កើតឡើង​ដោយ​ម៉ាស់​នៃ​សារធាតុ​ធម្មតា។ ផ្ទុយទៅវិញ Dark Energy បង្កើត​ជា​កម្លាំង​បញ្ច្រាស​ពី​កម្លាំងទំនាញ ហើយ​ដែល​ធ្វើ​ឲ្យ​ចក្រវាល​រីកមាឌ។ ដោយសារ​តែ​គេ​វាស់ឃើញ​ថា ចក្រវាល​រីកមាឌ ហើយ​រីកមាឌ​ក្នុងអត្រា​កាន់តែ​លឿន​ជាង​កាល​ពីអតីតកាល ទើប​គេ​សន្និដ្ឋាន​ថា មាន​ Dark Energy ដែលផ្ទុយ​ពី​កម្លាំងទំនាញ។
@HeroMao
@HeroMao Год назад
សុំសួរមួយបង បើវត្ថុគ្រប់ទិសទាំងអស់សុទ្ធតែចាក់ឆ្ងាយចេញពិភពផែនដី ចុះហេតុអ្វីបានជា galaxy mickeyway និង galaxy Andromeda និងបុកគ្នានាពេល 5.000 លានឆ្នាំខាងមុខនេះ។
@sokvathnak
@sokvathnak 2 года назад
❤️❤️❤️
@ThreeKingdoms-
@ThreeKingdoms- 2 года назад
谢谢你!
@yoeurmchhainon
@yoeurmchhainon 2 года назад
សួស្ដីបង សេង ឌីណា មួយឆ្នាំពន្លឺស្មើប៉ុន្មានឆ្នាំមនុស្ស?
@DynaSeng
@DynaSeng 2 года назад
"ឆ្នាំពន្លឺ" គឺ​ជា​រង្វាស់ចម្ងាយ មិនមែន​ជា​រង្វាស់ពេលទេ។ ១ឆ្នាំពន្លឺ គឺ​ចម្ងាយ ដែល​ពន្លឺ​ត្រូវ​ធ្វើ​ដំណើរ​ក្នុងរយៈពេល ១ឆ្នាំ។ ឧទាហរណ៍​ចម្ងាយ​ពី​ផែនដី​ទៅព្រះអាទិត្យ បើ​គិត​ជា​គីឡូម៉ែត្រ គឺ ១៥០លាន​គីឡូម៉ែត្រ តែបើគិតជាពន្លឺ គឺ​ ៨នាទីពន្លឺ។ នៅ​ក្នុង​អវកាស គេ​រាប់ចម្ងាយ​ជា "ឆ្នាំពន្លឺ" ដោយសារ​តែ​ចម្ងាយ​ឆ្ងាយខ្លាំងពេក ពិបាក​នឹង​និយាយ​ជា​គីឡូម៉ែត្រ។
@mataapple484
@mataapple484 2 года назад
ខ្ញុំគាំទ្របងពេលអធិប្បាយ
@samboksean
@samboksean 2 года назад
សូមជួយពន្យល់ពីរបៀបបំលែងពីពន្លឺចេញជារូបភាពដ៏ច្បាស់របស់ Telescope ផងពូ
@sakthongdeong9999
@sakthongdeong9999 2 года назад
តែងតែស្តាប់បងគ្រប់វីដេអូ។​ អរគុណនូវចំណេះដឹងគ្រប់មជ្ឈដ្ឋានដែលបងបានចែករំឡែក ។
@DynaSeng
@DynaSeng 2 года назад
អរគុណ!
@sievmenh1
@sievmenh1 2 года назад
♥️
@sakuragreenelectronicstore6535
@sakuragreenelectronicstore6535 2 года назад
អគុណបងដែលបានចែករំលែក
@cheapisithhh
@cheapisithhh 2 года назад
💙💙💙
@akiolife19
@akiolife19 2 года назад
តាមរកឆានែលបងផ្ទាល់យូរហេីយធ្លាប់តែស្តាប់តាម RFA
Далее
НОВАЯ "БУХАНКА" 2024. ФИНАЛ
1:39:04
Просмотров 502 тыс.
How Many Twins Can You Spot?
00:17
Просмотров 21 млн
ល្បឿននៃពន្លឺ
10:03
Просмотров 474 тыс.