Тёмный
No video :(

ទស្សនាវីដេអូពន្យល់ពីយុទ្ធសាស្ត្រ ឌីហ្វីដ (DIFID) របស់សម្តេចតេជោ 

FRESH NEWS
Подписаться 928 тыс.
Просмотров 9 тыс.
50% 1

ទស្សនាវីដេអូពន្យល់ពីយុទ្ធសាស្ត្រ ឌីហ្វីដ (DIFID) របស់សម្តេចតេជោ
(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ គឺជាខួប២៤ឆ្នាំ ដែលប្រទេសកម្ពុជាបានបិទបញ្ចប់ភ្លើងសង្គ្រាមទាំងស្រុង រកឃើញសុខសន្តិភាពពេញលេញ នាំមកនូវការឯកភាពជាតិ និងឯកភាពទឹកដីមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា យ៉ាងហោចណាស់ក៏៥០០ឆ្នាំដែរ។
ការបញ្ចប់ភ្លើងសង្គ្រាម និងការរកបានសុខសន្តិភាពនេះ កើតមានក្រោមគោលនយោបាយឈ្នះ-ឈ្នះ ដែលបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន។ យុទ្ធសាស្ត្រឌីហ្វីដ (DIFID) គឺជាកត្តាលីករដ៏សំខាន់គាំទ្រដល់នយោបាយឈ្នះ-ឈ្នះ ដើម្បីឈានទៅបញ្ចប់អង្គការចាត់តាំងខាងនយោបាយ និងកម្លាំងប្រដាប់ អាវុធរបស់ខ្មែរក្រហម ដែលសម្ងំតស៊ូតាមព្រៃជាយដែនកម្ពុជា-ថៃ។
តើអ្វីទៅជាយុទ្ធសាស្ត្រ DIFID?
យុទ្ធសាស្ត្រឌីហ្វីដមកពីអក្សរកាត់នៃភាសាអង់គ្លេស DIFID ដែលមានពេញលេញមកពីពាក្យ Divide (បំបែក) Isolate (ធ្វើឱ្យឯកោ) Finish (បញ្ចប់) Integrate (សមាហរណកម្ម) Develop (អភិវឌ្ឍ)។ ការអនុវត្តយុទ្ធសាស្ត្រនេះ ធ្វើឡើងជាដំណាក់កាលដោយប្រទាក់ក្រឡាគ្នាពីមួយទៅមួយ ដោយសម្តេចតេជោ ហ៊ុន សែន បានចាប់ផ្តើមពីយុទ្ធសាស្ត្របំបែកក្រុមខ្មែរក្រហមពីចលនាត្រីភាគី និងធ្វើឱ្យកាន់តែឯកោពីចលនាត្រីភាគី និងម្ចាស់ជំនួយ។
យុទ្ធសាស្ត្រឌីហ្វីដត្រូវបានសម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមប្រើប្រាស់ដំបូងនៅអំឡុងពេលនៃការ ចាប់ផ្តើមចរចាស្វែងរកសន្តិភាពជូនប្រទេសជាតិនៅអំឡុងទសវត្សរ៍ឆ្នាំ ១៩៨០ រវាងភាគីរដ្ឋកម្ពុជា និងរដ្ឋា ភិបាលចម្រុះត្រីភាគីកម្ពុជាប្រជាធិបតេយ្យដែលរួមមានរណសិរ្សហ៊្វុនស៊ិនប៉ិច រណសិរ្សរំដោះប្រជាពលរដ្ឋ ខ្មែរនិងកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម។ ស្របគ្នានោះ ក្នុងនាមជានាយករដ្ឋមន្ត្រីសម្តេចតេជោហ៊ុន សែន បានធ្វើចលនាសហគមន៍អន្តរជាតិឱ្យកែប្រែឥរិយាបថរបស់ពួកគេចំពោះខ្មែរក្រហមដែលជាអ្នកទទួលខុស ត្រូវចំពោះការស្លាប់ប្រជាពលរដ្ឋខ្មែរជាង ៣ លាននាក់នៅអំឡុងពេលខ្លួនកាន់កាប់ដឹកនាំប្រទេសចន្លោះពី ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ ១៩៧៩។
សម្តេចតេជោ ហ៊ុន សែន បានប្រើប្រាស់ យុទ្ធសាស្ត្រពីរផ្គួបគ្នាដើម្បីបំបែកក្រុមខ្មែរក្រហមចេញពីចលនាត្រីភាគីគឺយុទ្ធសាស្ត្រ «បំបែក» (Divide) និង «ធ្វើឱ្យឯកោ» (Isolate)។ យុទ្ធសាស្ត្របំបែកគឺបំបែកក្រុមខ្មែរក្រហមចេញពីក្រុមចលនាផ្សេងទៀតតាមរយៈការកៀងគរញែកបំបែកក្រុមចលនាផ្សេងៗឱ្យមកចូលរួមក្នុងដំណើរការសន្តិភាព។
យុទ្ធសាស្ត្រធ្វើឱឯកោ គឺធ្វើឱ្យក្រុម ខ្មែរក្រហមបែកចេញពីចលនាផ្សេងទៀតតាមរយៈការធ្វើឱ្យបាត់បង់សម្ព័ន្ធភាពពីចលនាផ្សេងៗ បាត់ការគាំទ្រពីចលនាផ្សេង និងប្រទេសដែលធ្លាប់បានផ្តល់ជំនួយ ហើ់យកែប្រែឥរិយាបថរបស់ពួកគេពីការគាំទ្រក្រុមខ្មែរក្រហមមកជាការថ្កោលទោសខ្មែរក្រហមវិញ ចំពោះឧក្រិដ្ឋកម្មដែលខ្លួនបាន ប្រព្រឹត្តពីអតីតកាល។
យុទ្ធសាស្ត្របំបែក និងធ្វើឱ្យឯកោនេះ កាន់តែមានប្រសិទ្ធភាព នៅពេលដែលក្រុមខ្មែរក្រហម បានសម្រេចចិត្តខុសផ្នែកយុទ្ធសាស្ត្រនយោបាយ ដោយបានដកខ្លួនចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ ខែតុលា ដែលខ្លួនជាហត្ថលេខីមួយ និងធ្វើពហិការមិនចូលរួម ក្នុងការបោះឆ្នោតសកលដែលរៀបចំឡើង ដោយអង្គការសហប្រជាជាតិ។
យុទ្ធសាស្ត្រឌីហ្វីដ បានឈានដល់ដំណាក់កាលថ្មីមួយទៀត នៅពេលដែលកម្ពុជាមានរាជរដ្ឋាភិបាលថ្មីស្របច្បាប់ ត្រូវបានបង្កើតឡើងក្រោយការបោះឆ្នោត និងទទួលបាននូវការស្វាគមន៍ និងធ្វើកិច្ចសហប្រតិបត្តិការពីប្រទេសនានានៅលើសកលលោក។
ក្រុមខ្មែរក្រហមកាន់តែកាន់តែឯកោ បាត់បង់ការគាំទ្រពី សហគមន៍អន្តរជាតិទាំងស្រុង រួមទាំងអតីតសម្ព័ន្ធមិត្ររបស់ខ្លួនគឺហ៊្វុនស៊ិនប៉ិច និងរណសិរ្សរំដោះប្រជាពលរដ្ឋខ្មែររបស់សម្តេច សឺន សាន ដែលបានចូលរួមបង្កើតរដ្ឋាភិបាលចម្រុះបង្រួបបង្រួមជាតិ។ សម្តេចតេ ជោហ៊ុនសែនបានបោះជំហានមួយដំណាក់ទៀតលើការអនុវត្តយុទ្ធសាស្ត្រឌីហ្វីក្នុងផ្នែកបញ្ចប់ (Finish)។
នៅខែកក្កដា ឆ្នាំ ១៩៩៤ ច្បាប់ស្តីពីការដាក់ខ្មែរក្រហមនៅក្រៅច្បាប់ ត្រូវបានអនុម័តឱ្យប្រើប្រាស់ គឺជាការឈានទៅបញ្ចប់ក្រុមខ្មែរក្រហម ដែលជាឧទ្ទាមប្រដាប់អាវុធខុសច្បាប់។
នៅចន្លោះពីឆ្នាំ ១៩៩៤ រហូតដល់ចុងឆ្នាំ ១៩៩៥ ជាការអនុវត្តយុទ្ធសាស្ត្របញ្ចប់ក្រុមខ្មែរក្រហម ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលមិនអនុញ្ញាតឱ្យ មានការបែងចែកទឹកដីកម្ពុជាឡើយ។
តាមរយៈមូលដ្ឋានគ្រឹះនៃរដ្ឋធម្មនុញ្ញ និងច្បាប់ ដាក់ខ្មែរក្រហមនៅក្រៅច្បាប់ យុទ្ធសាស្ត្របញ្ចប់ត្រូវបានអនុវត្តយ៉ាងពេញទំហឹង តាមរយៈការបើកសមរភូមិ ប្រយុទ្ធប្រឆាំងទៅនឹងការកាន់កាប់ទឹកដីខុសច្បាប់ដោយក្រុមខ្មែរក្រហមនៅតំបន់មួយចំនួនដែលជាទីតាំង បង្អែកសេសសល់ចុងក្រោយរបស់ពួកគេ។
យុទ្ធនាការយោធាននេះបានធ្វើឱ្យកម្លាំងរបស់ក្រុមខ្មែរក្រហម ចុះខ្សោយ និងធ្វើឱ្យក្រុមខ្មែរក្រហមកាន់តែមានភាពបែកបាក់ផ្ទៃក្នុង។ ម្យ៉ាងទៀតភាពឯកោ និងការមិនមានជំនួយថវិកា និងយោធា ព្រមទាំងតំបន់មួយចំនួនដែលអាចផ្តល់លទ្ធភាពទ្រទ្រង់សកម្មភាពរបស់ខ្លួន ត្រូវបានហ៊ុមព័ទ្ធផងដែរ៕

Опубликовано:

 

26 дек 2022

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 7   
@broka-wg1xn
@broka-wg1xn 3 месяца назад
អអរគុណសន្តិភាព
@broka-wg1xn
@broka-wg1xn 3 месяца назад
អរគុណសម្ដេចតេជោ។
@smillpheanut9722
@smillpheanut9722 Год назад
🙏🙏🙏
@thetrue1095
@thetrue1095 Год назад
Difid brought PEACE to Cambodia
Далее
Insane Coffee trick EXPOSED 😱☕️ #shorts
00:20
Sevinch Ismoilova - Xayollarim 18-Avgust 19:00 Premera
00:19
Insane Coffee trick EXPOSED 😱☕️ #shorts
00:20