Тёмный

ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ពន្យល់មូលហេតុបោះក្រដាសប្រាក់រៀលមានទំហំ និងពណ៌ខុសៗគ្នា 

FRESH NEWS
Подписаться 933 тыс.
Просмотров 7 тыс.
50% 1

ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ពន្យល់មូលហេតុបោះក្រដាសប្រាក់រៀលមានទំហំ និងពណ៌ខុសៗគ្នា
(ភ្នំពេញ)៖ លោកស្រី ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានពន្យល់មូលហេតុដែលធនាគារជាតិនៃកម្ពុជា បោះក្រដាក់ប្រាក់រៀល ដែលមានទំហំ និងពណ៌ខុសៗគ្នា។​
លោកស្រីបញ្ជាក់ថា ការបោះពុម្ភក្រដាសប្រាក់មានទំហំ និងពណ៌ខុសៗគ្នានេះ មានអត្ថប្រយោជន៍ខុសគ្នា និយាយចំពោះទំហំបានជួយដល់ជនពិការភ្នែក អាចប្រើប្រាស់ក្រដាស់ប្រាក់នេះ ដោយកត់សំគាល់លើទំហំ ចំណែកពណ៌នៃក្រដាសប្រាក់វិញ គឺជម្រើសយកពណ៌ ដែលផ្ដល់នូវសុវត្ថិភាពខ្ពស់ ដែលមិនអាចថតចំលងបានឡើយ។
ការពន្យល់របស់លោកស្រី ជា សិរី ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួម ក្នុងកម្មវិធីផ្សព្វផ្សាយស្ដីពី ប្រាក់រៀលចំណេះដឹងផ្នែកហិរញ្ញវត្ថុ នៅខេត្តព្រះសីហនុនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣។
លោកស្រីបា​នពន្យល់ថា ក្រដាសប្រាក់ដែលមានទំហំតូច និងធំនេះ មិនមែនមានតែនៅកម្ពុជានោះទេ សូម្បីតែនៅអឺរ៉ុប លុយអឺរ៉ូក៏មានលុយតូច និងធំ សិង្ហបុរីក៏មានដូចគ្នាដែរ។ ដូច្នេះ ការបោះពុម្ពក្រដាក់ប្រាក់តូច និងធំនេះ គឺមានគុណប្រយោជន៍ខុសគ្នា ចំពោះទំហំតូចធំនៃក្រដាក់ប្រាក់ បានផ្ដល់អត្ថប្រយោជន៍ជាច្រើន ពិសេសដល់ជនពិការភ្នែក ដែលអាចស្ទាបដឹងអំពីទំហំនៃក្រដាសប្រាក់បាន។
លោកស្រីបានបញ្ជាក់ថា ចំពោះការបោះពុម្ភក្រដាសប្រាក់មានទំហំតូច និងធំនេះ ធនាគារជាតិនៃកម្ពុជា បានផ្ដោតសំខាន់លើការប្រើប្រាស់បានទាំងអស់លើមនុស្សទូទៅ ជាក់ស្ដែងនៅលើក្រដាសប្រាក់នីមួយៗ ធនាគារជាតិនៃកម្ពុជា បានបោះពុម្ពអក្សសម្រាប់ជនពិការផងដែរ មានន័យថា សម្រាប់ជនពិការភ្នែក ដែលចេះអក្សរ អាចស្ទាបអក្សរលើក្រដាសប្រាក់ ប៉ុន្ដែចំពោះជនពិការភ្នែក ដែលពុំចេះអក្សរអាចចំណាំលើទំហំតូច និងធំនៃក្រដាសប្រាក់នីមួយៗ។
លោកស្រីបានបញ្ជាក់ថា «បញ្ហាមួយទៀត គឺមានមតិលើកឡើងអំពីពណ៌នៃក្រដាសប្រាក់ ប្រសិនជាអ្នកទាំងអស់គ្នាឧស្សាហ៍ ប្រើប្រាស់ប្រាក់រៀលច្រើន នឹងចំណាំដឹងអំពីក្រដាសប្រាក់នីមួយៗជាពុំខាន។ ចំពោះពណ៌នៃការបោះពុម្ភក្រដាសប្រាក់នីមួយៗ មិនអាចចេះតែប្រើប្រាស់ថ្នាំពណ៌ផ្ដេសផ្ដាសនោះទេ ពណ៌នីមួយត្រូវមានកម្រិតនៃការប្រើប្រាស់ ពណ៌ខ្លះយើងប្រើជាចំណុចសុវត្ថិភាព ដែលមានន័យថា ពណ៌នេះមិនអាចយកទៅ Copy ចេញបាននោះទេ ដូច្នេះបានជាធនាគារជាតិនៃកម្ពុជា សម្រេចជ្រើសរើសយកពណ៌ទាំងនោះ មកប្រើប្រាស់»។
ការពន្យល់របស់មន្ត្រីជាន់ខ្ពស់ធនាគរជាតិនៃកម្ពុជានេះ ឆ្លើយតបមតិលើកឡើងអំពីការបោះពុម្ពក្រដាសប្រាក់ ដែលមានទំហំធំពេក ពិបាកទុកដាក់ និងពណ៌ដែលបង្កឲ្យមានការយល់ច្រឡំគ្នាជាដើម៕

Опубликовано:

 

13 сен 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 13   
@user-oo7jb1by9m
@user-oo7jb1by9m 2 месяца назад
បើបោះបានគ្រប់គ្នាចប់បាទហើយ
@daliskonke8352
@daliskonke8352 Год назад
ខ្ញុំចង់អោយធនាគារ បោះកាក់ប្រាក់ឡើងវិញ
@bmc7423
@bmc7423 7 месяцев назад
🇰🇭🇰🇭🇰🇭
@tochren2401
@tochren2401 Год назад
ក្រដាសប្រាក់រៀលកម្ពុជាបេាះពុម្ពនៅប្រទេសណាៗ
@cambodiaphann7162
@cambodiaphann7162 Год назад
អាជ័យធ្លាក់ទឹកហៃអើរៗទៅបងប្អូនអើយ
@soksitha8732
@soksitha8732 Год назад
អត់ពេញចិត្តព៌ណដូចគ្នាពេក
@sokheng2834
@sokheng2834 Год назад
ខ្ញុំមិនយល់ស្របទេ
@thornborath888
@thornborath888 Год назад
ចុះក្រដាស ២០០០០៛ មានដល់បីប្រភេទ មិចវិញទៅ
@yuthea4309
@yuthea4309 Год назад
អ្វីដែលល្អធ្វើបានគឺលើកយកមកនិយាយហើយ តែអ្វីដែលមានកំហុសធ្វើមិនបាន កែមិនឡើង តើជំទាវស្រីនិយាយមិនរួចឬ ? កំហុសធំសួរថា តើឯណាទៅក្រដាសប្រាក់ មួយរៀលខ្មែរ ? 😅 តើមានប្រទេសណាខ្លះនៅលើពិភពលោកដែលគ្មានក្រដាសប្រាក់ មួយរៀល ពុំធ្វើចរាចរ ? ឆ្លើយផងជំទាវ 😂
@panhavuththeng383
@panhavuththeng383 Год назад
ក្រដាស់៥០០០រ និង ២០០០០រ បើមិនប្រយ័ត្ន អំបិល
@barkervoff1181
@barkervoff1181 Год назад
លុយចាស់ៗលុយរហែកប្រមូលឃ្លាំង....បញ្ចេញលុយថ្មីមកឲ្យប្រជាជនចប្បាយ😅
@Kamnaruun
@Kamnaruun Год назад
ពណ៌ខុសគ្នាទំហំខុសគ្នា? ខ្ញុំថាពណ៌សឹងតែដូចគ្នាហើយ ជឿ ឯទំហំ ខុសតិចតួច😅😅
@nicnic8765
@nicnic8765 Год назад
របោះពុម្ពលុយក្រោយៗសុំឲមាំតិចមកឆាប់ទួកណាស់
Далее
when you have plan B 😂 @andreyreactions
00:11
Просмотров 1,7 млн
ជួបសើច៖ អួតហួសមាឌ😂
4:37