Тёмный

ទៅលេងបាត់ដំបង! កុំរំលង «ភ្នំសំពៅ,ភ្នំបាណន់,ប្រាសាទឯកភ្នំ និងជិះឡូរី» 

ThmeyThmey Media
Подписаться 428 тыс.
Просмотров 39 тыс.
50% 1

ខេត្តបាត់ដំបង ជាខេត្តមួយដែលសម្បូរដោយសក្ដានុពលទេសចរណ៍បែបធម្មជាតិ កែច្នៃ និងបែបវប្បធម៌ ដោយមានតំបន់ទេសចរណ៍ចំនួន៥៤កន្លែង ក្នុងនោះរាប់បញ្ចូលវត្តគំរូចំនួន១០ផងដែរ។ នេះបើតាមការបញ្ជាក់របស់ លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង។
ថ្ងៃនេះសារព័ត៌មានថ្មីៗ២៥រាជធានី-ខេត្ត និងនាំលោកអ្នកទៅទស្សនាតំបន់ទេសចរណ៍ចំនួន៤កន្លែងដែលលោកមិនគួររំលងរួមមាន «ឡូរីជើងភ្នំបាណន់,ភ្នំបាណន់,ភ្នំសំពៅ និងប្រាសាទឯកភ្នំ»។
ចម្ងាយប្រមាណជាង២០គីឡូម៉ែត្រ នៅខាងស្តាំដៃ លោក-អ្នក នឹងបានឃើញស្លាកសញ្ញា «ឡូរីជើងភ្នំបាណន់» ក្រៅពីកម្សាន្តសប្បាយនៃការជិះឡូរី លោក-អ្នក នឹងបានទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតនៃជើងភ្នំនេះផងដែរ។ ចំពោះសំបុត្រនៃការជិះឡូរីនេះ ភ្ញៀវជាតិត្រូវអស់ ១ម៉ឺនរៀលក្នុងម្នាក់ និងភ្ញៀវអន្តរជាតិចំណាយ ២ម៉ឺនរៀល។ បន្ទាប់ពីជិះឡូរី លោក-អ្នកអាចបន្តឡើងភ្នំបាណន់ដែលមានកាំជណ្តើរប្រមាណ៣៥៨កាំ។ នៅលើភ្នំបាណន់មានប្រាសាទចំនួន៥ ដែលកសាងឡើងនៅសតវត្សទី១១។
បន្ទាប់ពីបានទស្សនាប្រាសាទទាំង៥ នៅលើកំពូលភ្នំបាណន់រួចក្រុមការងារសាព័ត៌មានថ្មីៗ២៥ បានសម្រាកញ៉ាំបាយ ម៉ោងប្រហែលជិត៣ យើងក៏បានបន្តដំណើរទៅ«ភ្នំសំពៅ»វិញម្តង។ «រមណីយដ្ឋានធម្មជាតិភ្នំសំពៅ» ដែលបណ្តុំដោយភ្នំសំខាន់ៗនៅក្បែជើងភ្នំសំពៅ និងបណ្ដុំរូងភ្នំទាំង១២ មានបង្កប់នូវជំនឿជាប់ទាក់ទងនឹងរឿងព្រេងនិទានខ្មែរ «ព្រះបាទរាជកុល និងនាងរំសាយសក់»។
រមណីយដ្ឋានប្រវត្តិសាស្ត្រ ដែលស្ថិតនៅឃុំភ្នំសំពៅ ស្រុកបាណន់ តាមបណ្តោយផ្លូវជាតិលេខ៥៧ ចម្ងាយ១២គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង។ រមណីយដ្ឋានមួយនេះ ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិច្រើនកុះករ ជាពិសេស នៅថ្ងៃឈប់សម្រាក។ ភ្ញៀវទេសចរអាចធ្វើដំណើរឡើងភ្នំសំពៅដោយថ្មើរជាង ដោយម៉ូតូ និងរថយន្តបាន លោកអ្នកទស្សនាសម្រស់ដ៏ស្រស់ស្អាតពីកំពូលភ្នំនេះផងដែរ។
នៅពេលល្ងាចប្រមាណជាម៉ោង៦ជាង លោក-អ្នក នឹងបានទស្សនាសត្វប្រជៀវ ដែលហើរចេញពីរូងភ្នំរាប់ម៉ឺនក្បាលផងដែរ។
ក្រៅពីតំបន់ទេសចរណ៍ទាំងនេះ លោក-អ្នក ក៏មិនគួររំលងរមណីយដ្ឋានវប្បធម៌ដែលមានវ័យចំណាស់ដែលមានចម្ងាយផ្លូវ ២២,២៩ គីឡូម៉ែត្រពីខេត្តបាត់ដំបង។ «រមណីយដ្ឋានប្រាសាទឯកភ្នំ» ប្រាសាទឯកភ្នំ ជារមណីយដ្ឋានទេសចរណ៍វប្បធម៌ ដ៏ចំណាស់មួយក្នុងខេត្តបាត់ដំបង ដែលបានសាងសង់ឡើងក្នុងសតវត្សរ៍ទី១១ ក្នុងរាជកាលព្រះសាទសូរ្យវរ្ម័នទី១ នាសម័យមហានគរ។ នេះបើតាមមន្ទីរទេសចរណ៍ខេត្តបាត់ដំបង។
ដើម្បីធ្វើដំណើរទៅកាន់រមណីយដ្ឋានទេសចរណ៍វប្បធម៌ប្រាសាទឯកភ្នំ ភ្ញៀវទេសចរអាចធ្វើដំណើរដោយ រថយន្ត ម៉ូតូ ប្រើរយៈពេលប្រមាណ២០នាទីប៉ុណ្ណោះ។ ប្រាសាទឯកភ្នំ មានទីតាំងនៅភូមិ តាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ចម្ងាយ ៧គីឡូម៉ែត្រ បែកចេញពីផ្លូវខេត្តលេខ P156 ត្រង់ម្ដុំភូមិថ្កូវ ឃុំក្ដុលដូនទាវ ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងចម្ងាយ១២.២៩គីឡូម៉ែត្រ ពីទីរួមខេត្តបាត់ដំបង៕
#បាត់ដំបង
#ភ្នំបាណន់
#ប្រាសាទឯកភ្នំ
--------------------------------------------------------------------
ThmeyThmey News Social Media:
thmeythmey.com/
/ thmeythmey
/ thmeythmeyvideonews
/ thmeythmeynews
/ thmeythmey

Опубликовано:

 

5 окт 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 13   
@heyha-asean1184
@heyha-asean1184 Год назад
Có lạ không? Nếu người Khmer hiện nay quả thực có nguồn gốc từ tổ tiên người Khom xưa. Họ phải có kỹ năng điêu khắc hoặc điêu khắc nhiều hoa văn đẹp mắt hoặc giỏi hơn xưa. Hoặc có bằng chứng cho thấy đó là một nghệ thuật được truyền từ thế hệ này sang thế hệ khác.
@heyha-asean1184
@heyha-asean1184 Год назад
Is it weird? If the current Khmer people are indeed descended from “Khom” ancestors in the past. They should have skills in sculpting or sculpting various patterns beautifully or better than in the past. Or there is evidence that it is an art that has been passed down from generation to generation.
@1mviews414
@1mviews414 2 года назад
ដំណើរកំសាន្តអស់លុយម៉ាន
@sarinimr4323
@sarinimr4323 2 года назад
សួរស្តីបង តើជួលកង់បី អស់ប៉ុន្មានដែរ ?
@LyzingNy17
@LyzingNy17 Год назад
❤❤❤
@katakata4919
@katakata4919 2 года назад
ពីបាត់ដំបង់ទៅបាណន់ ន្មានគីឡូវដី
@engmaneth794
@engmaneth794 2 года назад
22 គីឡូម៉ែត្របាទ
@sokeang1783
@sokeang1783 4 года назад
👍. ❤️. 👍. ❤️. 👍
@gmgyttyhong784
@gmgyttyhong784 3 года назад
ភ្នំ100មាន
@เพชรโคกสมบูรณ์
👮👷💖💖👍👍
@sokhorn9878
@sokhorn9878 2 года назад
បងពីភ្នំពេញទៅស្រុកបាណន់មានប៉ុន្មានគីឡូម៉ែត្រ
Далее
Blue vs Green Emoji Eating Challenge
00:33
Просмотров 3,8 млн