Тёмный

ប្រវត្តិទ្រខ្សែ២ (ទ្រអ៊ូ, ទ្រអ៊ូចំហៀង, ទ្រធំ, ទ្រសោធំ, ទ្រសោតូច, ទ្រឆេអ៊ូ, ទ្រឆេសោ)| tro kse 2 

Discovery Insider
Подписаться 40 тыс.
Просмотров 31 тыс.
50% 1

#ប្រវត្តិទ្រខ្សែ២ (ទ្រអ៊ូ, ទ្រអ៊ូចំហៀង, ទ្រធំ, ទ្រសោធំ, ទ្រសោតូច, ទ្រឆេអ៊ូ, ទ្រឆេសោ)
ឧបករណ៍ទ្រខ្សែ២ នៅក្នុងកម្ពុជាមាន ៖
ទ្រអ៊ូ, ទ្រអ៊ូចំហៀង, ទ្រធំ, ទ្រសោធំ, ទ្រសោតូច, ទ្រឆេអ៊ូ, ទ្រឆេសោ
ទ្រទាំងអស់នេះមានខ្សែសំនៀង២ ខ្សែ តូចឈ្មោះខ្សែឯក ខ្សែធំឈ្មោះខ្សែ គ មានព្រលួត២ សំរាប់រឹតខ្សែសំនៀង ។ មានខ្សែ.ក ដូចគ្នាសំរាប់ចងខ្សែសំនៀងទាំង២ឱ្យកៀកទៅនឹងដងត្រង់ក្រោមព្រលួតដើម្បីងាយស្រួលក្នុងការប្រើម្រាមដៃចុចលើខ្សែ ។ មានយ៉ងប្រហាក់ប្រហែលគ្នាដាក់លើសន្ទះ ដើម្បីទ្រខ្សែសំនៀងឱ្យផុតពីគែមបំពង់សំនៀង ។ ពួកទ្របែបនេះត្រូវដាក់ខ្សែឆាកក្នុងចន្លោះ ខ្សែសំនៀងទាំង២មិនដាក់ក្រៅដូចឆាកទ្រខ្មែរទេ ។ ខ្សែឆាកធ្វើអំពីសំណុំសរសៃសូត្រ, សំណុំជក់ត្នោត, សំណុំកន្ទុយសេះ ឬសំណុំ សរសៃធាងម្នាស់ កាលពីសម័យមុន ប៉ុន្ដែបច្ចុប្បន្ននេះ គេយកសំណុំសរសៃជ័រនីឡុងឆ្មារៗ មកប្រើជំនួសវិញ ។ គេយកជ័រឈើ ស្រល់មករូតចុះឡើងលើខ្សែឆាក ដើម្បីឱ្យខ្សែឆាកជាប់ជិតស្អិតងាយនឹងទាញសំនៀងចេញពីខ្សែទាំងពីរ ។ ខ្សែសំនៀងសម័យដើម ធ្វើអំពីសរសៃសូត្រវេញចូលគ្នា បច្ចុប្បន្ននេះ គេប្រើខ្សែលោហធាតុជំនួសវិញ ។ ដង និងព្រលួតច្រើនតែយកឈើរឹងមកធ្វើដូចជា ឈើនាងនួន ឈើខ្មៅ ឈើគ្រញូងជាដើម ចំណែកឯបំពង់សំនៀងគេយក ៖
- ចំពោះទ្រអ៊ូមហោរី គេយកត្រឡោកដូងធំៗ មានរាងដូចក្បាលដំរីមកធ្វើ យកស្បែក ពស់មកពាសធ្វើជាសន្ទះ ។
- ចំពោះទ្រអ៊ូចំហៀង គេយកត្រឡោកដូង ធម្មតាមកកាត់យកពាក់កណ្ដាលមកធ្វើ យកឈើស្រាលធ្វើសន្ទះ ។
- ចំពោះទ្រធំ កាលពីសម័យដើម គេយកប៉ោតប្រេងកាតជ្រុងធុនធំមកធ្វើ បច្ចុប្បន្នគេយកឈើល្អមកក្រឡឹងលុងធ្វើជាបំពង់សំនៀង ។
- ចំពោះទ្រសោធំ គេយកស្នូកអណ្ដើក ឬ បំពង់ឫស្សីធុនធំល្មមមកធ្វើ បច្ចុប្បន្នធ្វើអំពី បំពង់ឈើ ។
- ចំពោះទ្រសោតូច ទ្រឆេអ៊ូ ទ្រឆេសោ គេ យកបំពង់ឫស្សីតូចល្មមមកធ្វើ ឥឡូវនេះគេ ក្រឡឹងលុងឈើល្អៗដូចជា ឈើនាងនួន ឈើ បេង ឈើខ្មៅ ឈើគ្រញូង ឬភ្លុកដំរីធ្វើជា បំពង់ជំនួសវិញ ។ ពួកទ្រនេះគេយកស្បែក ពស់មកពាសធ្វើជាសន្ទះ ។
- ចំពោះទ្រមានខ្សែ២ ទាំងអស់នេះ នៅ ពេលកូតម្ដងៗ គេប្រើគល់ម្រាមដៃសំរាប់ ចុចលើខ្សែសំនៀង មិនប្រើចុងម្រាមដៃដូច ការកូតទ្ររបស់ជនជាតិចិនឡើយ ។
ប្រភព:(ស្រាវជ្រាវចងក្រងដោយលោក ហ៊ុន សារិន សាស្រ្តាចារ្យ សិល្បៈតន្រ្តី)
More video:
សម័យអាណាចក្រភ្នំ ឬ សម័យហ្វូណន់ |Fúnán www.youtube.co....
សម័យចេនឡា | Zhēnlà www.youtube.co...
ហេតុអ្វីបានជាគេប្រើកូនក្រក ? | Why use Konkrok ? www.youtube.co.... តើអ្នកជឿទេថាមានខ្មោចសង្កត់? | Do you believe in ghosts? www.youtube.co... US:
*************************************
FB: / discoveryinsider
RU-vid: / @discoveryinsider

Опубликовано:

 

4 окт 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 11   
@TaTa-mu5be
@TaTa-mu5be Год назад
លោកគ្រូតេីទ្រអ៊ូ មានប្រវត្តិកេីតមកពេលណាដែរលោកគ្រូ ឬសតវត្សណា
@ពូជុងកម្ពុជា
@ពូជុងកម្ពុជា 2 месяца назад
ការដូរខ្សែរបែបនេះតើសម្លេងវាអាចនឹងដូរដែរទេ?
@Tiitaa_36
@Tiitaa_36 3 года назад
អគុណបងណាស់😔🙏🙏🙏
@pechsokka5977
@pechsokka5977 3 года назад
អរគុណបងណាស់
@discoveryinsider
@discoveryinsider 3 года назад
😍😍😍
@proly7783
@proly7783 3 года назад
លោកគ្រូមានប្រាបអំពីរៀនទ្រតែអំពីឃឹមវិញមិចក៍អត់មានគ្រូបង្រៀនចឹងលោកគ្រូ
@ម៉េងសីុល
@ម៉េងសីុល 3 года назад
ខ្ញុំគាំទ្រ
@prsdm5433
@prsdm5433 2 года назад
ស៓ណូមពរស៓ទ្រសុរិណ
@kppphone4874
@kppphone4874 2 года назад
មួយដេីម្បីដំលាយមួយដើមតម្លៃប៉ុន្មានបង
@kppphone4874
@kppphone4874 2 года назад
ត្រសោមមួយដើមតម្លៃប៉ុន្មានបង
Далее
ВЫЖИЛ В ДРЕВНЕМ ЕГИПТЕ!
13:09
Просмотров 128 тыс.