Тёмный

ប្រវត្តិឧបករណ៍ភ្លេង ឃឹម | Kherm 

Discovery Insider
Подписаться 39 тыс.
Просмотров 8 тыс.
50% 1

#ប្រវត្តិឧបករណ៍ភ្លេងឃឹម | Kherm
ឃឹម ជាឧបករណ៍មានខ្សែសំនៀងច្រើន និងកំពុងមានប្រជាប្រិយភាពខ្លាំងក្លាបំផុតក្នុងចំណោមប្រជាពលរដ្ឋ កម្ពុជា ។ ឧបករណ៍នេះមាន២ប្រភេទគឺ ឃឹមតូច និងឃឹមធំ ។ ឧបករណ៍ទាំងពីរប្រភេទនេះមានមុខងារសំខាន់ក្នុងវង់ភ្លេងល្ខោន បាសាក់ ក្នុងវង់ភ្លេងមហោរីច្នៃ ។ លើសពីនេះទៅទៀត ឃឹមតូច ត្រូវបានគេយកទៅប្រើប្រាស់ក្នុងវង់ភ្លេងការសម័យទំនើប វង់ភ្លេងអាយ៉ៃ និងវង់ភ្លេងប្រជាប្រិយខ្លះទៀត ។ ឃឹមទាំងពីរនេះមានរាងទ្រវែងដូចស្លាបសត្វមេអំបៅ មានជញ្ជាំង ស្នូក បាតស្នូក និងសន្ទះស្នូក ហៅថា តួស្នូក ឬ ប្រអប់សំនៀង និងធ្វើអំពីឈើស្រាល ដូចជា ឈើស្ពង់ ឈើផ្ដៀក និងឈើរលួសសម្រាប់ធ្វើជាសន្ទះ ។ មានខ្ទង់វែងៗ២ដាក់លើសន្ទះសម្រាប់ទ្រខ្សែសំនៀងដែលធ្វើអំពី ប្រភេទឈើរឹង ជួនកាលមានបិទឆ្អឹងបន្ដុបលើថែមទៀតផង ។ អន្លូងសម្រាប់គោះខ្សែមាន២ធ្វើអំពីបន្ទះឫស្សីស្ដើង ទន់អាចរលាស់បាន ប៉ុន្ដែទុកត្រមោងនៅខាងគោះខ្សែ ជួនកាលត្រង់ត្រមោងនោះ មានរុំកំណាត់បន្ថែមទៀតដើម្បីឱ្យសំឡេងឮងំ ។ គេកាន់អន្លូងនៅចុងម្រាមដៃម្ខាងមួយៗ ងាយនឹងរលាស់បានល្អជាងកាន់ក្ដាប់ជាប់នឹងបាតដៃ ។ នៅពេលវាយឃឹមម្ដងៗ គេត្រូវប្រើអន្លូងទាំងពីរស្មើភាពគ្នា មិនមានអន្លូងនៅដៃណាប្រើច្រើនជាងដៃណាឡើយ ។ ឃឹមទាំងពីរបែបនេះយកខ្សែលោហធាតុធ្វើជាខ្សែសំនៀង ។ ចំពោះការរឹតខ្សែសំនៀងឃឹមទាំងពីរនេះ តែងតែយកសំនៀងផ្លែរនាតឯកជាសំនៀងកំណត់ ឬឧបករណ៍ណាមួយផ្សេងទៀតដែលបានរឹតចម្លងពីសំនៀងរនាតឯក ។ ការរឹតសំនៀងនេះគេហៅថា រឹតផ្លែ១ ផ្លែ២ ផ្លែ៣ ផ្លែ៤ ។
ប្រភព: ស្រាវជ្រាវចងក្រងដោយ ហ៊ុន សារិន សាស្រ្តាចារ្យសិល្បៈតន្រ្តី
More video:
សម័យអាណាចក្រភ្នំ ឬ សម័យហ្វូណន់ |Fúnán www.youtube.co....
សម័យចេនឡា | Zhēnlà www.youtube.co...
ហេតុអ្វីបានជាគេប្រើកូនក្រក ? | Why use Konkrok ? www.youtube.co.... តើអ្នកជឿទេថាមានខ្មោចសង្កត់? | Do you believe in ghosts? www.youtube.co... US:
*************************************
FB: / discoveryinsider
RU-vid: / @discoveryinsider

Опубликовано:

 

15 авг 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 3   
@100mmkh9
@100mmkh9 3 года назад
👏👍
@A-ts3mk
@A-ts3mk 11 месяцев назад
រិតតាមទ្រសោ
Далее
សំឡេង ឃឹម - Khmer Traditional music
6:57
Qora Gelik
00:26
Просмотров 528 тыс.
Qora Gelik
00:26
Просмотров 528 тыс.