Тёмный

(ប្រសាសន៍ដើម)៖ សម្ដេចតេជោ ហ៊ុន សែន ប្រកាសមិនចរចាជាមួយវៀតណាមទៀតឡើយ ដែលជំទាស់រឿងកសាងព្រែកជីកហ្វូណន... 

FRESH NEWS
Подписаться 933 тыс.
Просмотров 7 тыс.
50% 1

សម្ដេចតេជោ ហ៊ុន សែន ប្រកាសមិនចរចាជាមួយវៀតណាមទៀតឡើយ ដែលជំទាស់រឿងកសាងព្រែកជីកហ្វូណន-តេជោ ខណៈដំណើរការត្រូវតែបន្ដដើម្បីផលប្រយោជន៍កម្ពុជា (Video inside)
JOIN Telegram: t.me/freshnews...
(ភ្នំពេញ)៖ តាមរយៈសំឡេងខ្លាំងៗពីលើវេទិកានៅយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានប្រកាសជំហរយ៉ាងដាច់ណាត់មិនចរចា ជាមួយភាគីណាមួយទៀតឡើយ ពិសេសប្រទេសវៀតណាម ដែលចេញមកជំទាស់រឿងកម្ពុជាកសាងព្រែកជីកហ្វូណន-តេជោ ដើម្បីផលប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជា។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិសាអាហារសាមគ្គីមហាគ្រួសារឧកញ៉ាកម្ពុជា, សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ព្រែកជីកហ្វូណន-តេជោ ដែលជាគម្រោងដ៏ធំមួយរបស់កម្ពុជា គឺពិតជាមានសារៈសំខាន់ ខ្លាំងណាស់ ដើម្បីផលប្រយោជន៍ជាតិ ហើយការកសាងនេះ គឺធ្វើឡើងត្រឹមត្រូវតាមការកំណត់របស់គណៈកម្មការទន្លេមេគង្គ (MRC) ដែលបានចែងថា រាល់ការប្រើប្រាស់ដៃទន្លេមេគង្គ មិនចាំបាច់សុំការពិភាក្សាណាមួយឡើយ ពោលគ្រាន់តែជូនដំណឹងដល់ភាគីពាក់ព័ន្ធប៉ុណ្ណោះ។
ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ព្រែកជីកហ្វូណន-តេជោ របស់កម្ពុជាដែលកំពុងសិក្សាកសាងនេះ គឺមិនបានប្រើប្រាស់ដៃទន្លេមេគង្គនោះឡើយ ពោលប្រើប្រាស់ដៃ របស់ដៃទន្លេមេគង្គ ដូច្នេះប្រសិនបើការកំណត់របស់គណៈកម្មាធិការទន្លេមេគង្គ នៅមានសុពលភាពនោះ កម្ពុជាមិនត្រូវការចរចាជាមួយភាគីណាមួយដែលជំទាស់លើការសាងសង់នោះឡើយ។ សម្ដេចថា ប្រសិនបើវៀតណាម ត្រូវការឯកសារបន្ថែមកម្ពុជាអាចផ្ញើជូនតាម ប៉ុន្ដែមិនត្រូវអនុម័តដោយកុងសងស៉ីសឡើយ។
ដើម្បីបញ្ជាក់កាន់តែច្បាស់នូវអ្វីដែលគណៈកម្មាធិការទន្លេមេគង្គបានកំណត់នោះ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកឡើងវិញថា កិច្ចព្រមព្រៀងមេគង្គ ឆ្នាំ១៩៩៥ តម្រូវឲ្យភាគីហត្ថលេខីនៃកិច្ចព្រមព្រៀង ជូនដំណឹងដល់គណៈ កម្មាធិការទន្លេមេគង្គមុនពេលចាប់ផ្ដើមគម្រោង, កិច្ចព្រមព្រៀងមិនតម្រូវឲ្យភាគីហត្ថលេខីស្វែងរកការពិគ្រោះយោបល់ ឬការយល់ព្រមពីប្រទេសហត្ថលេខីផ្សេងទៀត ប្រសិនបើយើងប្រើប្រាស់ដៃទន្លេមេគង្គ។
ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «យើងអត់ទាំងបានប្រើប្រាស់ដៃទន្លេមេគង្គផង យើងប្រើប្រាស់ដៃ នៃដៃទន្លេមេគង្គ។ ឥលូវកម្ពុជា បានជូនដំណឹងនេះទៅគណៈកម្មាធិការទន្លេមេគង្គ តាំងពីខែកញ្ញា ឆ្នាំ២០២៣ អញ្ចឹងសុំកុំហៅកម្ពុជាទៅពិគ្រោះយោបល់ជាមួយអ្នកណា។ គេសិក្សាគេចេះណាស់ជាង៤០នាក់ នៃអ្នកបច្ចេកទេសមកសិក្សា។ ឥលូវសួរថា កិច្ចព្រមព្រៀងទន្លេមេគង្គវានៅមានសុពលភាពឬអត់ បើនៅមានសុពលភាពមិនចាំបាច់ខ្វល់ទៅចរចាជាមួយអ្នកណាទាំងអស់ ចង់ទៅមើលអី ទៅមើលឯកសារនៅគណៈកម្មាធិការទន្លេមេគង្គ ហើយបើខ្វះខាតឯកសារចង់សំណូមពរមកយើងអាចផ្ញើជូនឯកសារបន្ថែម ប៉ុន្ដែគ្មានការអនុម័តដោយកុងសងស៉ីសឲ្យធ្វើ ឬមិនឲ្យធ្វើទេ»។
មានប្រសាសន៍ដល់អ្នកដែលជំទាស់ និងប្រតិកម្មចំពោះគម្រោងព្រែកជីកហ្វូណន-តេជោ សម្ដេចតេជោ ហ៊ុន សែន ក៏ឆ្លៀតឆ្លើយតបទៅកាន់ទណ្ឌិត សម រង្ស៉ី ជាមេក្លោងក្បត់ជាតិ៣ជំនាន់ ហើយកំពុងរត់ចោលស្រុក ដែលថាការកសាងនេះសម្រួលដល់កងទ័ពចិនឈរជើងនៅសមុទ្ររាមប្រើប្រាស់។
សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ការលើកឡើងរបស់ទណ្ឌិត សម រង្ស៉ី គឺមិនស្គាល់ភូមិសាស្ដ្ររបស់ខ្មែរនោះឡើយ ហើយគិតថា ព្រែកជីកហ្វូណន-តេជោនេះ កាត់តាមសមុទ្ររាមទៅវិញ ទាំងដែលមិនពាក់ព័ន្ធគ្នាសោះ។ សម្ដេចបន្ដថា មួយថ្ងៃៗ មេឧទ្ទាមក្បត់ជាតិ៣ជំនាន់នេះ ជេរប្រមាថសម្ដេចជាអាយ៉ងរបស់វៀតណាម ប៉ុន្ដែបុគ្គលនេះមិនបានគិតអំពីផលប្រយោជន៍ជាតិខ្លួនឯង ហើយសម្ដេចផ្ដាំទៅអ្នកដែលគាំទ្រទណ្ឌិតនេះសូមគិតឲ្យបានច្បាស់។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានបោះនូវក្ដីសង្ឃឹមថា មេដឹកនាំវៀតណាម គួរយល់ថា ហេតុអ្វីបានសម្តេចលើកឡើងបញ្ហានេះ ជាសាធារណៈបែបនេះ? ហើយមានការផ្សាយផ្ទាល់ថែមទៀតផង។ សម្ដេចបានសង្កត់ធ្ងន់ថា សម្ដេចត្រូវតែឆ្លើយតបជាជំហរដោយសំឡេងរបស់សម្ដេចផ្ទាល់ ហើយតំណាងឲ្យជាតិខ្មែរទាំងមូល ក្នុងការការពារផលប្រយោជន៍របស់ខ្មែរ៕

Опубликовано:

 

7 сен 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 32   
@khmerteacher
@khmerteacher 4 месяца назад
អស្ចារ្យណាស់សម្តេចពុក❤❤❤
@suongputrea3250
@suongputrea3250 4 месяца назад
ខ្ញុំសូមគាំទ្រសម្តេច ❤❤❤❤
@dysths-zb9yy
@dysths-zb9yy 3 месяца назад
គោរពរស្តេចយើងសម្តេច. ក្រៅពីរនិងមិនគោរព❤❤
@endgame1304
@endgame1304 4 месяца назад
សូមគាំទ្រសម្ដេច❤❤❤❤
@povban1858
@povban1858 4 месяца назад
@povban1858
@povban1858 4 месяца назад
❤❤❤
@MohdSokrai-dm1dg
@MohdSokrai-dm1dg 4 месяца назад
វៀតណាមមិនមែនជាប្រទេសមហាអំណាចអ្វីនោះទេ ហើយយើងក៏មិនត្រូវគោរពនិងធ្វើតាមអ្វីដែលវៀតណាមបង្ហាញឬបញ្ជានោះដែរ ព្រោះកន្លងមកវៀតណាមក៏មិនដែលចង់អោយយើងល្អនោះទេ ជាក់ស្តែងមើលប្រទេសចាមប៉ាជាគំរូស្រាប់គឺត្រូវបាត់បង់ដោយសារតែជាតិសាសន៍មួយនេះ។😢
@vornchhan2429
@vornchhan2429 4 месяца назад
❤❤
@NopBunna
@NopBunna 4 месяца назад
សំណាងហើយកម្ពុជាមានសម្ដេច!
@user-wj3lg7wl8v
@user-wj3lg7wl8v 4 месяца назад
គាំទ្រសម្តេចជានិច្ច ក្នុងការជីកព្រែកនេះ
@tdaravuth
@tdaravuth 4 месяца назад
សូមជីកព្រែកនេះឲ្យបានឆាប់ ហើយជីកឲ្យបានធំនិងជ្រៅ។
@chengchannarun3655
@chengchannarun3655 4 месяца назад
ដាក់ធ្ងន់ៗល្អណាស់សម្ដេច 😂
@christinekheng2823
@christinekheng2823 3 месяца назад
🎉
@frthhhj4031
@frthhhj4031 4 месяца назад
សូមគាំទ្រ សម្ដេចពិក ១០០%❤❤❤
@user-zd6gz2gu8l
@user-zd6gz2gu8l 4 месяца назад
ខ្មែរនឹងវៀតណាមបេីមិត្តក៍មិនទុកចិត្តគ្នាដែព្រោះវៀតណាមមិនចង់ឃេីញខ្មែររីកចំរេីនជាងខ្លួនទេដំបៅចាស់គឺកម្ពុជាក្រោម❤❤❤
@user-wj3lg7wl8v
@user-wj3lg7wl8v 4 месяца назад
បើអាចយើងធ្វើទំនប់បង្ហៀ ដើម្បីដំកល់ទឹកទន្លេមេគង្គកុំឲ្យទាបពេក ។
@houbomi9022
@houbomi9022 4 месяца назад
គំទ្រសម្ដេចពុក100%
@user-hu1bl4qz8o
@user-hu1bl4qz8o 4 месяца назад
គាំទ្រលុះសូន្យសង្ខាអាខ្វាងហៅអាឆ្កែយួន😂😂😂
@eclipse0018
@eclipse0018 4 месяца назад
That is good for Cambodia. Cambodia has to make their own decisions.
@somnangoppo9445
@somnangoppo9445 4 месяца назад
គាំទ្រសម្ដេចតាជានិច្ច
@user-hu1bl4qz8o
@user-hu1bl4qz8o 4 месяца назад
😂😂😂😂😂😂 គាំទ្រអាចុយម្រាយខ្វាក់ឲ្យវាបោះឆ្នោតជាមួយសមរង្សីផងហ៊ានទេពួកអាសុន័ខ 7មករា
@user-id6me7ej4p
@user-id6me7ej4p 4 месяца назад
❤❤❤
@komdarakomdara
@komdarakomdara 4 месяца назад
គាំទ្រការដឹកនាំរបស់សម្ដេចព្រមទាំងសម្ដេចបវរធិបតីហ៊ុនម៉ាណែតខ្ញុំជាពលរដ្ឋខ្មែរមានជីវិតដើម្បីសងគុណជាតិ
@sotheasocheat2641
@sotheasocheat2641 4 месяца назад
❤❤❤
@makaraso9127
@makaraso9127 4 месяца назад
❤❤❤
@traha6043
@traha6043 4 месяца назад
❤❤❤
@dovecambodia81
@dovecambodia81 4 месяца назад
មួយៗច្បាស់បាច់យាយច្រើនត្រូវធ្វើៗកុំខ្វល់
@youengun8695
@youengun8695 4 месяца назад
🇨🇦🙏🇰🇭កម្ពុជាបានផ្ដល់ដំណឹងទៅគណកម្មការទន្លេមេកុងតាំងពីខែ៨ឆ្នាំ២០២៣
@youengun8695
@youengun8695 4 месяца назад
🇨🇦🙏🇰🇭សូមគោរពនូវវីរស្នេហាជាតិខ្មែរដោយយកច្បាប់២៣តុលា១៩៩១
@khmerteacher
@khmerteacher 4 месяца назад
សូមបារមីសក្ដិសិទ្ធិរក្សាសម្តេចពុកដឹកនាំជាតិអេាយរុងរឿង❤
@user-hu1bl4qz8o
@user-hu1bl4qz8o 4 месяца назад
រុងរឿងយ៉ាងមិចបើសង្គមគ្មានភាពយុត្តិធម៌ផងនោះ ពួកអាឆ្កែឆ្កួត7មករា😂😂😂😂😂
Далее
🎙А не СПЕТЬ ли мне ПЕСНЮ?🍂
3:04:50
🎙А не СПЕТЬ ли мне ПЕСНЮ?🍂
3:04:50