Тёмный

(ប្រសាសន៍ដើម)៖ សម្តេចតេជោ ហ៊ុន សែន៖ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ យកព្រះទ័យទុកដាក់ខ្លាំងណាស់ លើការ.. 

FRESH NEWS
Подписаться 935 тыс.
Просмотров 4,4 тыс.
50% 1

សម្តេចតេជោ ហ៊ុន សែន៖ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ យកព្រះទ័យទុកដាក់ខ្លាំងណាស់ លើការបញ្ចូលតំបន់អង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលត្រូវគោរពលក្ខន្តិកៈទាំងឡាយរបស់យូណេស្កូ (Video inside)
(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ បានថ្លែងរំលឹកនូវអនុស្សាវរីយថា ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលទ្រង់បានយកព្រះទ័យទុកដាក់ខ្លាំងណាស់ ក្នុងការផ្តួចផ្តើមដាក់បញ្ចូល ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ដែលពេលនោះសម្តេចបានគាំទ្រយ៉ាងពេញទំហឹង។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តំបន់រមណីយដ្ឋានអង្គរ ពេលដាក់ចូលបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក នៅឆ្នាំ១៩៩២ ត្រូវតែអនុវត្តន៍តាមលក្ខន្តិកៈទាំងឡាយ កំណត់ដោយអង្គការយូណេស្កូ ហើយប្រសិនបើមានបញ្ហាមិនព្រមដោះស្រាយទេនោះ តំបន់រមណីយដ្ឋានអង្គរ នឹងត្រូវដកចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកជាក់ជាមិនខាន ដែលធ្វើឲ្យបាត់បង់ប្រយោជន៍ជាតិ។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញ ជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ ចេញពីតំបន់រមណីយដ្ឋានអង្គរ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ការដាក់តំបន់អង្គរ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកជាព្រះរាជតម្រិះ ដែលចាប់ផ្តើមពីព្រះករុណា ព្រះបិតាជាតិ [ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ] ហើយឥឡូវនេះ ព្រះរាជបុត្ររបស់ព្រះអង្គរ កំពុងគ្រងរាជបន្ត គឺព្រះមហាក្សត្ររបស់យើង សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងមាននាយករដ្ឋមន្ត្រី ដែលមានរាជរដ្ឋាភិបាល គឺខ្លួនខ្ញុំនេះឯង បន្តវេនមកដល់ពេលនេះ ប៉ុន្តែបញ្ហាស្ថិតនៅត្រង់ថា ដើម្បីយើងចូលបានក្នុងបេតិកភណ្ឌពិភពលោក យើងត្រូវគោរពទទួលយកលក្ខខណ្ឌទាំងឡាយ ដែលអង្គការយូណេស្កូតម្រូវ ចំណុចនេះជាចំណុចដែលយើងត្រូវដោះស្រាយ ត្រូវគោរពលក្ខខណ្ឌ បើយើងមិនដោះស្រាយទេ នៅពេលក្រោយនេះ អង្គរវត្តរបស់យើងនឹងត្រូវបានដកចេញពីសម្បត្តិបេតិកភណ្ឌពិភពលោក ព្រោះវាបាត់បង់លក្ខណៈសម្បត្តិរបស់វា»។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា ការដែលដោះស្រាយរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ របស់បងប្អូនប្រជាពលរដ្ឋ គឺជាដំណោះស្រាយចាំបាច់មួយ សម្រាប់ការពារសម្បត្តិបេតិកភណ្ឌពិភពលោក។ សម្តេចក៏បានថ្លែងអរគុណ និងសុំការយោគយល់ចំពោះប្រជាពលរដ្ឋ ដែលព្រមរុះរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ។
សូមជម្រាបថា ប្រាសាទអង្គរ ត្រូវបានចុះបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភ័ណ្ឌពិភពលោក របស់អង្គការយូណេស្កូ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នាទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក ក្រោមព្រះរាជតម្រិះដ៏ថ្លៃថ្លា និងឈ្លាសវៃនៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានធ្វើការអំពាវនាវ ទៅកាន់អង្គការយូណេស្កូ សូមឲ្យជួយស្រោចស្រង់ការពារក្រុមប្រាសាទអង្គរ៕

Опубликовано:

 

3 окт 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 2   
@soryounnarro9913
@soryounnarro9913 2 года назад
🥰🥰🥰🥰🥰
@wesdas7281
@wesdas7281 2 года назад
ខ្ញុំស្រឡាញ់ និង គាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
Далее