Тёмный

#ព្រះបន្ទូលនៃសេចក្ដីពិតសម្រាប់ថ្ងៃច័​ន្ទ 

ការកើតជាថ្មី
Подписаться 141
Просмотров 69
50% 1

#ចំណងជើងវីដេអូ៖ «ទ្រង់ជាមេនៃអំពើល្អគ្រប់យ៉ាង» He’s The Mastermind Of Every Good Thing
#រៀបរៀងឡើងដោយ Pastor Chris
#ព្រះបន្ទូលនៃសេចក្ដីពិតសម្រាប់ថ្ងៃច័​ន្ទ ទី០៨ ខែកក្កដា ឆ្នាំ២០២៤។
«ទ្រង់ជាមេនៃអំពើល្អគ្រប់យ៉ាង» He’s The Mastermind Of Every Good Thing
#អត្ថបទព្រះបន្ទូលដកស្រង់នេះរៀបរៀងឡើងដោយ Pastor Chris បង្រៀនអំពី «ជីវិតដ៏អស់កល្ប»
«ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អញ​ស្គាល់​សេចក្ដី​ដែល​អញ​គិត​ពី​ដំណើរ​ឯង​រាល់​គ្នា មិន​មែន​គិត​ធ្វើ​សេចក្ដី​អាក្រក់​ទេ គឺ​គិត​ឲ្យ​បាន​សេចក្ដី​សុខ​វិញ ដើម្បី​ដល់​ចុង​បំផុត ឲ្យ​ឯង​រាល់​គ្នា​បាន​សេចក្ដី​សង្ឃឹម» (យេរេមា ២៩:១១)។
វាអស្ចារ្យណាស់ដែលព្រះស្រឡាញ់យើង។ សូម​គិត​អំពី​សេចក្ដីពិត ​ដែល​ទ្រង់​បាន​ប្រទាន​ដល់​យើង​គ្រប់​យ៉ាង! ទ្រង់​ប្រទាន​នគររបស់​ទ្រង់​ដល់​យើង ទ្រង់​ប្រទាន​សេចក្តី​សុចរិត​ដល់​យើង ទ្រង់​ប្រទាន​ប្រាជ្ញា​ដល់​យើង ទ្រង់​ប្រទាន​សិរី​ល្អ​ដល់​យើង ទ្រង់​ប្រទាន​ព្រះនាម​ទ្រង់ ហើយ​ថែម​ទាំង​ប្រទាន​ជីវិត​ដល់​យើង។ នោះបង្ហាញថា តើទ្រង់ស្រឡាញ់យើងប៉ុណ្ណា។
ដូច្នេះ ពេល​មនុស្ស​រង​ទុក្ខ​និង​ឈឺ​ចាប់ វា​មិន​មែន​មក​ពី​ព្រះ​ទេ។ ព្រះ​គម្ពីរ​ចែង​នៅ​ទំនុកដំកើង ៣៣:៥ ថា​៖ «ទ្រង់​ស្រឡាញ់​សេចក្ដី​សុចរិត នឹង​សេចក្ដី​យុត្តិ‌ធម៌ ផែនដី​មាន​ពេញ​ដោយ​សេចក្ដី​សប្បុរស​នៃ​ព្រះ‌យេហូវ៉ា»។ សេចក្ដីសប្បុរសរបស់ទ្រង់ - នោះហើយជាទាំងអស់ដែលទ្រង់ចង់ឱ្យបុរស ស្ត្រី ក្មេងប្រុស និងក្មេងស្រីនៅលើផែនដីទាំងមូល ទទួលបានបទពិសោធន៍ជារៀងរាល់ថ្ងៃ។
ទំនុកដំកើង ១៦:១១ ចែងថា ក្នុងវត្តមានរបស់ទ្រង់ គឺពោរពេញដោយអំណរ។ ហើយ​នៅ​ដៃ​ស្តាំ​របស់​ទ្រង់​មាន​អំណរ​ជា​រៀង​រហូត។ នោះ​អាច​ឲ្យ​អ្នក​រាល់គ្នា ស្គាល់ថាទ្រង់ជា​ព្រះ​ប្រភេទណា។ ទ្រង់​មិន​មែន​ជា​មេខ្លោង ​នៅ​ពី​ក្រោយ​ការ​រង​ទុក្ខ​របស់​អ្នករាល់គ្នា​ទេ។ ទ្រង់​មិន​មែន​ជា​មេខ្លោង ​នៅ​ពី​ក្រោយ​ទុក្ខ​ព្រួយ​របស់​អ្នក​រាល់គ្នាទេ។
ប្រហែលជាអ្នករាល់គ្នាកំពុងអានថ្ងៃនេះ ហើយជីវិតរបស់អ្នករាល់គ្នាពិបាកខ្លាំង។ អ្វីៗមិនដំណើរការ ដូចដែលអ្នករាល់គ្នាចង់ឱ្យវាដំណើរការទេ។ អ្នករាល់គ្នាមិនរស់នៅក្នុងជីវិតពេញលេញទេ វាអាចមានការផ្លាស់ប្តូរសូម្បីតែឥឡូវនេះ។ សូមឱបក្រសោបព្រះគ្រីស្ទដ៏ជាទីស្រឡាញ់នេះ។ សូមជឿ​ជាក់​ថា​ ទ្រង់​ស្រឡាញ់​យើង ហើយ​ចង់​បាន​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​អ្នករាល់គ្នា។
ទ្រង់បាន​មានបន្ទូល​នៅ​ក្នុង ៣យ៉ូហាន ១:២ ថា​៖ «អ្នកស្ងួន‌ភ្ងាអើយ ខ្ញុំប្រាថ្នាចង់ឲ្យអ្នកបានចំរើនឡើងគ្រប់ជំពូក ហើយឲ្យបានសុខសប្បាយខាងរូបសាច់ ដូចជាព្រលឹងអ្នកបានចំរើនឡើងដែរ»។ នេះ​ជា​បំណង​ប្រាថ្នា​ដ៏​មាន​ពរ​ពី​ព្រះវរបិតា​សួគ៌ ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ និង​ប្រកប​ដោយ​ព្រះគុណ​​ជា​និច្ច! ទ្រង់ជាព្រះវរបិតានៃពន្លឺ និងនៃសេចក្តីសុចរិតទាំងអស់។ ហើយទ្រង់មិនរើសអើងទេ (យ៉ាកុប ១:១៧)។ ម៉ាថាយ ៥:៤៥ ចែង​ថា «...ព្រោះទ្រង់ធ្វើឲ្យថ្ងៃរបស់ទ្រង់រះឡើង បំភ្លឺទាំងមនុស្សអាក្រក់នឹងមនុស្សល្អ ហើយទ្រង់បង្អុរឲ្យភ្លៀងធ្លាក់មក លើទាំងមនុស្សសុចរិត នឹងមនុស្សទុច្ចរិតផង»។ ទ្រង់​មានព្រះទ័យ​សប្បុរស និង​ មេត្តាករុណា។
សូមគិតផងដែរ អំពីអ្វីដែលទ្រង់មានបន្ទូលនៅក្នុងអេសាយ ១:១៩ (TLB)៖ «ប្រសិនបើអ្នករាល់គ្នាគ្រាន់តែឲ្យខ្ញុំជួយអ្នក បើអ្នករាល់គ្នាធ្វើតាមតែបង្គាប់ នោះខ្ញុំនឹងធ្វើឲ្យអ្នករាល់គ្នាក្លាយជាអ្នកមាន!»។ សូមស្រមៃមើលការអញ្ជើញមួយនេះ។ នោះមានន័យថា វាអាស្រ័យលើអ្នករាល់គ្នាឥឡូវនេះ ដើម្បីអនុញ្ញាតឱ្យទ្រង់ជួយអ្នករាល់គ្នា ឱ្យរស់នៅក្នុងភាពរុងរឿង និងបរិបូរណ៍។ ប៉ុន្តែ តើទ្រង់ជួយអ្នករាល់គ្នាដោយរបៀបណា?
វាគឺតាមរយៈព្រះបន្ទូលរបស់ទ្រង់។ ព្រះបន្ទូលរបស់ទ្រង់ គឺជាសេចក្តីពិតរបស់ទ្រង់ និងជាពន្លឺដែលដឹកនាំអ្នករាល់គ្នា ទៅកាន់ផ្លូវនៃជ័យជំនះ និងអំណាចផ្តាច់ការនៅក្នុងជីវិត។ នៅពេលអ្នករាល់គ្នា ដើរក្នុងពន្លឺនៃព្រះបន្ទូលទ្រង់ អ្នករាល់គ្នារកឃើញព្រះពរទាំងអស់ ដែលជារបស់អ្នករាល់គ្នានៅក្នុងព្រះគ្រីស្ទ ហើយរីករាយនឹងភាពពេញលេញ នៃមរតករបស់អ្នករាល់គ្នានៅក្នុងទ្រង់។ ហាលេលូយ៉ា!
#ការប្រកាស
ព្រះអម្ចាស់​ទ្រង់​ជា​មេ​នៃ​រាល់​អំពើ​ល្អ​ក្នុង​ជីវិត​របស់​ខ្ញុំ។ ចិត្តគំនិតរបស់ទ្រង់មានចំពោះខ្ញុំគឺជាសេចក្ដីសុខសាន្ត មិនមែនជាអំពើអាក្រក់ទេ ដើម្បីផ្តល់ឱ្យខ្ញុំនូវអនាគត និងក្តីសង្ឃឹម។ ខ្ញុំ​សូម​ទទួល​នូវ​សេចក្តី​ស្រឡាញ់​ ដោយ​គ្មាន​លក្ខខណ្ឌ​របស់​ទ្រង់ ហើយ​ទទួល​បទពិសោធន៍​ ពី​សេចក្តី​សប្បុរសរបស់​ទ្រង់​ជា​រៀង​រាល់​ថ្ងៃ ដ្បិត​ទ្រង់​បាន​ប្រទាន​ដល់​ខ្ញុំនូវនគរ សេចក្តី​សុចរិត ប្រាជ្ញា និង​សិរីល្អ​របស់​ទ្រង់។ ខ្ញុំដើរក្នុងពន្លឺនៃព្រះបន្ទូលរបស់ទ្រង់ ដែលដឹកនាំខ្ញុំក្នុងការទទួលជ័យជំនះ និងអំណាចផ្តាច់ការនៅក្នុងជីវិត។ ហាលេលូយ៉ា! អេមែន! សូមព្រះប្រទានពរ!
#ការសិក្សាបន្ថែម៖ ទំនុកដំកើង ៣៣:៥ ទំនុកដំកើង ១៦:១១ យ៉ាកុប ១:១៧ និង អេសាយ ១:១៩ (TLB) (ការកើតជាថ្មីកម្ពុជា)

Опубликовано:

 

6 июл 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии    
Далее
I'm Excited To see If Kelly Can Meet This Challenge!
00:16
I'm Excited To see If Kelly Can Meet This Challenge!
00:16