Тёмный

#ព្រះបន្ទូលនៃសេចក្ដីពិតសម្រាប់ថ្ងៃពុធ 

ការកើតជាថ្មី
Подписаться 142
Просмотров 81
50% 1

#ចំណងជើងវីដេអូ៖ «ឧត្តមភាពដែលមិនអាចត្រូវព្រងើយកន្ដើយ» Excellence Can’t Be Ignored
#រៀបរៀងឡើងដោយ Pastor Chris
#ព្រះបន្ទូលនៃសេចក្ដីពិតសម្រាប់ថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០២៤។
«ឧត្តមភាពដែលមិនអាចត្រូវព្រងើយកន្ដើយ» Excellence Can’t Be Ignored
#អត្ថបទព្រះបន្ទូលដកស្រង់នេះរៀបរៀងឡើងដោយ Pastor Chris បង្រៀនអំពី «ជីវិតដ៏អស់កល្ប»
«...អ្នកណាដែលមានយោបល់ នោះក៏តែង‌តែមានចិត្តត្រជាក់ដែរ» (សុភាសិត ១៧:២៧)។
ការដើរក្នុងភាពល្អឥតខ្ចោះ គឺសម្រាប់អ្នកទាំងនោះសម្រាប់ធ្វើការជ្រើសរើស។ ដូច្នេះ​ហើយ ត្រូវ​អភិវឌ្ឍ​ស្មារតី​របស់​អ្នករាល់គ្នា ​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​ជានិច្ច ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ។ សូម​ចាំ​ថា ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូវ ដែលនិយាយថា៖ ទីក្រុងណាដែលនៅលើភ្នំ នោះលាក់មិនកំបាំងទេ (ម៉ាថាយ ៥:១៤)។
បន្ទាប់មកនៅក្នុងខទី ១៦ ទ្រង់មានបន្ទូលថា «ចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អ ដែលអ្នករាល់គ្នាប្រព្រឹត្ត រួចសរសើរដំកើង ដល់ព្រះវរ‌បិតានៃអ្នករាល់គ្នា ដែលគង់នៅស្ថាន‌សួគ៌»​ (ម៉ាថាយ ៥:១៤-១៦)។ ត្រូវហើយ អ្នករាល់គ្នាកំពុងរះពន្លឺ ប៉ុន្តែតើអ្នករាល់គ្នាភ្លឺគ្រប់គ្រាន់ដើម្បីផ្តល់ពន្លឺដែរទេ? វាអត់បញ្ហាអ្វីនោះទេទោះនរណាម្នាក់គិតអ្វីក៏ដោយ។ ចូរតាំងចិត្តធ្វើអ្វីដែលអ្នករាល់គ្នាអាចធ្វើបានល្អ នោះអ្នករាល់គ្នានឹងក្លាយជាសំណៅយោងសម្រាប់ឧត្តមភាព ដូច្នេះហើយចូរធ្វើឱ្យខ្លួនអ្នករាល់គ្នាពាក់ព័ន្ធ និងមិនអាចខ្វះបាន ដោយការកសាងស្ថេរភាព វិន័យ និងភាពជឿជាក់នឹងក្នុងចរិតរបស់អ្នករាល់គ្នា។
មាន​មនុស្ស​ដែល​មាន​ទំនួល​ខុស​ត្រូវ​ច្រើន​ណាស់ ​ដោយ​សារ​តែ​ស្មារតី​ល្អ ​និង​ការ​អនុវត្ត​ដ៏​ល្អ​របស់​ពួក​គេ។ ពួកគេគួរឱ្យទុកចិត្តណាស់ ដែលរាល់ពេលដែលមានអ្វីថ្មី ដែលត្រៀមនឹងធ្វើនៅកន្លែងធ្វើការ នោះឈ្មោះរបស់ពួកគេតែងតែនឹគដល់។ ត្រូវណាស់! វា​ដោយ​សារ​តែ​ឧត្តមភាព​មិន​អាច​មើល​រំលង។
#សេចក្ដីអធិស្ឋាន
ឱ​ព្រះបិតា​ជាទី​គោរពអើយ កូន​សូម​អរព្រះគុណ​ ចំពោះ​វិញ្ញាណ​នៃ​ភាព​ល្អ​ឥត​ខ្ចោះ​ ដែល​មាន​នៅក្នុង​ខ្លួន​កូន។ កូន​បន្ត​ដើរ​ដោយ​ឧត្តមភាព​ ក្នុង​គ្រប់​កិច្ចការ​ដែល​កូនធ្វើ ដូច្នេះហើយ ពន្លឺ​របស់កូននឹង​ភ្លឺ​ចែងចាំង​ជានិច្ច ហើយ​នាំ​សិរីល្អ​ដល់​ព្រះនាម​ទ្រង់។ កូនបំពេញមុខងារដោយប្រាជ្ញារបស់ព្រះ និងការឧស្សាហ៍ព្យាយាម ដើម្បីទទួលបានលទ្ធផលដ៏ល្អឥតខ្ចោះ ហើយការប្តេជ្ញាចិត្តរបស់កូនចំពោះឧត្តមភាព គឺជាទីបន្ទាល់អំពីព្រះគុណ និងសេចក្តីសុចរិតរបស់ទ្រង់ នៅក្នុងជីវិតរបស់កូន នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ អេមែន! សូមព្រះប្រទានពរ!
#ការសិក្សាបន្ថែម៖ ដានីយ៉ែល ៦:៣ សុភាសិត ២២:២៩ និង ១កូរិនថូស ១៥:៥៨ (ការកើតជាថ្មីកម្ពុជា)

Опубликовано:

 

8 июл 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии    
Далее