Тёмный

#ព្រះបន្ទូលនៃសេចក្ដីពិតសម្រាប់ថ្ងៃអង្គារ៍ 

ការកើតជាថ្មី
Подписаться 142
Просмотров 58
50% 1

#ចំណងជើងវីដេអូ៖ «មិនត្រូវបានប្រោសលោះ ឬរំដោះ» Not Redeemed Or Delivered
#រៀបរៀងឡើងដោយ Pastor Chris
#ព្រះបន្ទូលនៃសេចក្ដីពិតសម្រាប់ថ្ងៃអង្គារ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២៤។
«មិនត្រូវបានប្រោសលោះ ឬរំដោះ» Not Redeemed Or Delivered
#អត្ថបទព្រះបន្ទូលដកស្រង់នេះរៀបរៀងឡើងដោយ Pastor Chris បង្រៀនអំពី «ជីវិតដ៏អស់កល្ប»
«បាន​ជា​បើ​អ្នក​ណា​នៅ​ក្នុង​ព្រះ‌គ្រីស្ទ នោះ​ឈ្មោះ​ថា​បាន​កើត​ជា​ថ្មី​ហើយ អស់​ទាំង​សេចក្ដី​ចាស់​បាន​កន្លង​បាត់​ទៅ មើល គ្រប់​ទាំង​អស់​បាន​ត្រឡប់​ជា​ថ្មី​វិញ» (២កូរិនថូស ៥:១៧)។
ពេល​យើង​និយាយ​ថា​ការ​បង្កើត​ថ្មីគឺ​មិន​មែន​ជា​ការ​ «ប្រោស​លោះ» ឬ​មិន​ត្រូវ​បាន «រំដោះ» ​ពី​អំពើ​បាប ឬ​សាតាំង ដែលមនុស្ស​ជា​ច្រើន​មិន​យល់​ពី​ការនេះ​ទេ។ នៅពេលដែលព្រះគម្ពីរនិយាយអំពីការប្រោសលោះ ដូចអ្នករាល់គ្នាឃើញនៅក្នុងលូកា ១:៦៨ ដែលនិយាយថា «សូម​ឲ្យ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល បាន​ប្រកប​ដោយ​ព្រះ‌គុណ ពី​ព្រោះ​ទ្រង់​បាន​ទត​មើល ហើយ​ប្រោស​លោះ​រាស្ត្រ​ទ្រង់។ វា​ជា​ការសំដៅទៅលើ​សាសន៍​យូដា។
ជន​ជាតិ​យូដា​ជា​អ្នក​ដែល​ត្រូវ​ប្រោស​លោះ ពី​ព្រោះ​ពួក​គេ​ស្ថិត​នៅ​ក្រោម​បណ្តាសា​នៃ​ក្រិត្យវិន័យ។ ដូច្នេះ នៅពេលដែលប៉ូលនិយាយថា «ព្រះ‌គ្រីស្ទទ្រង់បានលោះយើងរាល់គ្នា ឲ្យរួចពីសេចក្ដីបណ្តាសារបស់ក្រិត្យ‌វិន័យ...» (កាឡាទី ៣:១៣)។ វាសំខាន់ណាស់ដែលមិនត្រូវបំភាន់ដោយការប្រើពាក្យ «ពួកយើង» ទូទៅរបស់គាត់។ ប៉ុល​កំពុង​និយាយ​ក្នុងនាមជា​សាសន៍​យូដា។
សាសន៍​ដទៃ​មិន​ត្រូវ​បាន​រំដោះ​ ចេញ​ពី​បណ្តាសា​នៃ​ក្រិត្យ​វិន័យ​ទេ ព្រោះ​ពួក​គេ​មិន​ស្ថិត​នៅ​ក្រោម​ក្រិត្យ​វិន័យ​ឡើយ។
នោះហើយជាមូលហេតុដែលនៅក្នុង អេភេសូរ ៤:១៧-១៨ សាសន៍ដទៃត្រូវបានពិពណ៌នាថា ត្រូវបានញែកចេញពីព្រះ ហើយជាមនុស្សចម្លែកចំពោះសេចក្តីសញ្ញានៃសេចក្តីសន្យា គ្មានសង្ឃឹម និងគ្មានព្រះនៅក្នុងពិភពលោក។
ប៉ុន្តែ ចូរអរព្រះគុណដល់ព្រះ។ ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ទាំង​សាសន៍​យូដា និង​សាសន៍​ដទៃ ​ត្រូវ​បាន​ធ្វើឱ្យទៅជាតែ​មួយ ហើយ​បង្កើតបាន​មនុស្ស​ថ្មី​មួយ ដែល​មិន​មែន​ជា​សាសន៍​យូដា ឬ​សាសន៍​ដទៃ នោះគឺជាការបង្កើតថ្មី (អេភេសូរ ២:១៤)។ ការ​បង្កើត​ថ្មី​នេះ​គឺ​ជា​មនុស្ស​ថ្មី ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ដូច​ដែល​បាន​អាន​នៅ​ក្នុង​បទគម្ពីរផ្ដើម​របស់​យើង។ មនុស្ស​ថ្មី​គឺ​ជា​ប្រភេទ​ថ្មី ហើយ​នេះ​ជា​ចំនុច​ដែល​អ្នករាល់គ្នា​ ជា​កម្មសិទ្ធិ​របស់​ព្រះ​គ្រីស្ទ។
ដូច្នេះ ការកើតជាថ្មី អ្នករាល់គ្នាបានកើតមកក្នុងជីវិតថ្មី។ អ្នករាល់គ្នាមានជីវិតរបស់ព្រះគ្រីស្ទឥឡូវនេះ។ អ្នករាល់គ្នា​មិន​មាន​អតីតកាល​ ដែល​ត្រូវប្រោស​លោះ ឬ​រំដោះ​ចេញ​ពី​ធម្មជាតិ​ចាស់​របស់​អ្នករាល់គ្នា​នោះ​ទេ ជីវិត​ដែល​អ្នក​រាល់គ្នា មាន​មុន​អ្នក​កើត​ម្ដង​ទៀត ​ត្រូវ​បាន​ជំនួស​ដោយ​ធម្មជាតិ​​របស់​ព្រះគ្រីស្ទ។ ឥឡូវនេះ អ្នកដើរក្នុងជីវិតថ្មី (រ៉ូម ៦:៤)។ ថ្វាយសិរីល្អដល់ព្រះ!
#ការប្រកាស
ខ្ញុំជាមនុស្សថ្មីនៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាមួយនឹងជីវិត និងធម្មជាតិនៃព្រះ! ខ្ញុំមានជីវិតរស់ឡើងវិញ។ ខ្ញុំ​មិន​មែន​ជា​អ្នកដែលត្រូវបានប្រោស​លោះ ខ្ញុំ​មិន​មែន​ជា​អ្នកដែលបានរំដោះ ខ្ញុំ​ជា​មនុស្ស​ថ្មី​ស្រឡាង​ម្នាក់​ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក រស់នៅ​ក្នុង​ជីវិត​ដ៏​អស្ចារ្យ​នៃ​ព្រះវិញ្ញាណ។ សូមថ្វាយព្រះពរដល់ព្រះ! អេមែន! សូមព្រះប្រទានពរ!
#ការសិក្សាបន្ថែម៖ ២កូរិនថូស ៥:២១ និង អេភេសូរ ២:៦ (ការកើតជាថ្មីកម្ពុជា)

Опубликовано:

 

7 июл 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии    
Далее
$15m Russian helicopter destroyed by Ukrainian drone
00:11
Аминка ❤️
00:16
Просмотров 1,4 млн
$15m Russian helicopter destroyed by Ukrainian drone
00:11