Тёмный

#ព្រះបន្ទូលនៃ 

ការកើតជាថ្មី
Подписаться 141
Просмотров 62
50% 1

#ចំណងជើងវីដេអូ៖ «ចូរការពារសេចក្តីស្រឡាញ់របស់អ្នកសម្រាប់ទ្រង់» Protect Your Love For Him
#រៀបរៀងឡើងដោយ Pastor Chris
#ព្រះបន្ទូលនៃសេចក្ដីពិតសម្រាប់ថ្ងៃព្រហស្បត្តិ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤។
«ចូរការពារសេចក្តីស្រឡាញ់របស់អ្នកសម្រាប់ទ្រង់» Protect Your Love For Him
#អត្ថបទព្រះបន្ទូលដកស្រង់នេះរៀបរៀងឡើងដោយ Pastor Chris បង្រៀនអំពី «ជីវិតដ៏អស់កល្ប»
«ឯ​សេចក្ដី​សង្ឃឹម​ក៏​មិន​ដែល​នាំ​ឲ្យ​យើង​មាន​សេចក្ដី​ខ្មាស​ឡើយ ពី​ព្រោះ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ បាន​ផ្សាយ​មក​សព្វ​ក្នុង​ចិត្ត​យើង​រាល់​គ្នា ដោយ‌សារ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដែល​ព្រះ​បាន​ប្រទាន​មក​យើង​ហើយ» (រ៉ូម ៥:៥)។ ​
នៅក្នុង វិវរណៈ ២:២៥ ព្រះអម្ចាស់​មាន​បន្ទូល​ប្រាប់​យើង​នូវ​អ្វី​មួយ ​ដែល​គួរ​ឱ្យ​គិត​គួរ​ឱ្យ​រំភើបចិត្ត។ ទ្រង់​មានបន្ទូល​ថា​៖ ​«​ប៉ុន្តែ សេចក្ដី​ដែល​ឯង​មាន នោះ​ឲ្យ​កាន់​ខ្ជាប់ ដរាប​ដល់​អញ​មក​ចុះ»។ យើងទើបតែអាននៅក្នុងខគម្ពីរផ្ដើមរបស់យើងថា សេចក្តីស្រឡាញ់របស់ទ្រង់ បានផ្សាយមកសព្វនៅក្នុងចិត្តរបស់អ្នករាល់គ្នា។ នោះមានន័យថា អ្នករាល់គ្នាត្រូវតែការពារសេចក្តីស្រឡាញ់ របស់អ្នករាល់គ្នាចំពោះទ្រង់ ពីព្រោះអ្នករាល់គ្នាអាចបាត់បង់វាបាន។ ​
វា​ជួយ​ឱ្យ​យល់​ពី​មូលហេតុ ​ដែល​ទ្រង់​មាន​បន្ទូល​ប្រាប់​យើង​ ឱ្យ​ការពារ​ចិត្ត​យើង​ដោយ​ការ​ឧស្សាហ៍​ព្យាយាម ព្រោះ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ គឺ​នៅ​ក្នុង​ចិត្ត​អ្នករាល់គ្នា។ ព្រះអម្ចាស់​នឹង​មិន​សុំ​ឱ្យ​អ្នករាល់គ្នា ​ការពារ​អ្វី​ដែល​អ្នក​រាល់គ្នាបាន​ទទួល​ពី​ទ្រង់ទេ ប្រសិនបើ​មិន​មាន​លទ្ធភាព​នៃ​ការ​បាត់បង់​វាទេ​នោះ​។ ជាឧទាហរណ៍ មនុស្សបានទទួលការព្យាបាល ហើយពេលវេលាបន្ទាប់មក ប្រហែលជាដោយសារការធ្វេសប្រហែស អំពើបាប ឬការមិនជឿ ពួកគេក៏បាត់បង់ការព្យាបាលនោះ។
ក្នុង​នាម​ជា​គ្រីស្ទាន​ម្នាក់ វា​សំខាន់​ណាស់​ដែល​អ្នករាល់គ្នា​នៅ​ក្នុង​ព្រះ​បន្ទូល។ សូម​ចងចាំ​បន្ទូលរបស់​ព្រះអម្ចាស់ «បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ចូរ​កាន់​តាម​បញ្ញត្ត​របស់​ខ្ញុំ​ចុះ» (យ៉ូហាន ១៤:១៥)។ តាមរយៈ​ការ​រក្សា​ព្រះបន្ទូល​ទ្រង់ អ្នករាល់គ្នា​បង្ហាញ​ពី​សេចក្តី​ស្រឡាញ់ ​របស់​អ្នករាល់គ្នា​ចំពោះ​ព្រះអម្ចាស់។ ជារៀងរាល់ថ្ងៃចូរផ្តល់ឱកាសសម្រាប់អ្នករាល់គ្នា ដើម្បីរស់នៅតាមព្រះបន្ទូល រក្សាសេចក្តីជំនឿ និងរក្សាការសារភាពរបស់អ្នករាល់គ្នា ថាព្រះយេស៊ូវជានរណា និងគ្រប់អ្វីដែលទ្រង់មានន័យសម្រាប់អ្នករាល់គ្នា។
គ្មាន​អ្វី​គួរ​ធ្វើ​ឱ្យ​អ្នករាល់គ្នា​បែមុខចេញពីទ្រង់​ឡើយ។ ទ្រង់មួយអង្គគត់ពិតជាសំខាន់លើសអ្វីៗទាំងអស់។ ចូរការពារសេចក្តីស្រឡាញ់របស់អ្នករាល់គ្នាចំពោះទ្រង់ និងចំណង់ចំណូលចិត្ត របស់អ្នករាល់គ្នាចំពោះដំណឹងល្អចុះ។ ចូរបន្តផ្សព្វផ្សាយសេចក្តីស្រឡាញ់របស់ទ្រង់ ទៅកាន់អ្នកដែលនៅជុំវិញអ្នករាល់គ្នា ដែលមិនទាន់បានស្គាល់ទ្រង់។ ចូរបន្ត​បញ្ចុះបញ្ចូល​គេ​ រហូត​ដល់​ពួកគេ ​ទទួល​បាន​សេចក្ដី​សង្គ្រោះ។
សូមកុំ​ឲ្យ​មាន​អ្វី ​ឈរ​នៅ​ក្នុង​ផ្លូវ​នៃ​ការ​បម្រើ​របស់​អ្នករាល់គ្នា ​នៅ​ក្នុង​ដំណាក់​នៃ​ព្រះ​ឡើយ។ សូមកុំទុកកន្លែងសម្រាប់បទល្មើស ការព្យាបាទ ឬភាពជូរចត់ឡើយ។ ហេព្រើរ ១២:១៥ ចែង​ថា​៖ «ហើយ​ត្រូវ​ប្រយ័ត​ឲ្យ​មែន‌ទែន ក្រែង​មាន​អ្នក​ណា​ខ្វះ​ខាង​ឯ​ព្រះ‌គុណ​នៃ​ព្រះ ហើយ​មាន​ឫស​ជូរ​ចត់​ណា​ពន្លក​ឡើង នាំ​ឲ្យ​ទំនាស់​ចិត្ត រួច​មាន​មនុស្ស​ជា​ច្រើន​បាន​ស្មោក‌គ្រោក ដោយ‌សារ​សេចក្ដី​នោះ»។
មានគ្រីស្ទានមួយចំនួនដែលធ្វើបានល្អ ដោយស្រឡាញ់ព្រះអម្ចាស់ ហើយដឹកនាំអ្នកដទៃទៅរកព្រះគ្រីស្ទ ប៉ុន្តែភ្លាមៗនោះបានក្លាយជាត្រជាក់ ហើយថែមទាំងឈប់ទៅព្រះវិហារ ដោយសារមាននរណាម្នាក់ធ្វើបាបពួកគេ។ ទេ! កុំ​ឲ្យ​អ្វី​ពន្លត់​ភ្លើង​របស់​អ្នករាល់គ្នាឡើយ។ កូល៉ុស ៣:២៣-២៤ ចែងថា «ហើយ​ទ្រាំ‌ទ្រ​គ្នា ទាំង​អត់​ទោស​ទៅ​វិញ​ទៅ​មក បើ​អ្នក​ណា​មាន​ហេតុ​ទាស់​នឹង​អ្នក​ណា នោះ​ចូរ​អត់​ទោស​ឲ្យ​គេ​ចុះ ដូច​ជា​ព្រះ‌គ្រីស្ទ​បាន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ។ ចូរ​បន្ថែម​ទាំង​សេចក្ដី​ស្រឡាញ់​ថែម​ទៀត ជា​ចំណង​នៃ​សេចក្ដី​គ្រប់​លក្ខណ៍»។
ទីបញ្ចប់នៃអ្វីៗទាំងអស់ គឺជិតមកដល់ហើយ។ ចូររក្សា​ចំណង់​របស់​អ្នក​រាល់គ្នាចំពោះ​ព្រះអម្ចាស់ ហើយ​បន្ត​បង្កើត​ផល​ផ្លែនៃ​សេចក្ដី​សុចរិតចុះ។ មានមកុដនៃសិរីល្អកំពុងរង់ចាំអ្នករាល់គ្នានៅទីបញ្ចប់។
#សេចក្ដីអធិស្ឋាន
ឱព្រះវរបិតាអើយ សូមអរព្រះគុណទ្រង់ ចំពោះសេចក្តីស្រឡាញ់ដ៏គ្មានព្រំដែន ដែលទ្រង់បានចាក់ចូលក្នុងដួងចិត្តយើងរាល់គ្នា ដោយព្រះវិញ្ញាណបរិសុទ្ធ។ កូនការពារសេចក្តីស្រឡាញ់នេះដោយឧស្សាហ៍ រក្សាការផ្តោតអារម្មណ៍របស់កូនលើទ្រង់ និងព្រះបន្ទូលរបស់ទ្រង់។ កូន​នៅ​ខ្ជាប់ខ្ជួន​ក្នុង​ការ​បម្រើ​របស់​កូន ចំពោះ​អ្នក​រាល់​គ្នា​ ជៀស​វាង​ការ​រំខាន​និង​ការ​ប្រមាថ​។ កូនមិន​ទុក​កន្លែង​សម្រាប់​កំហឹង ការ​ព្យាបាទ ឬ​ភាពជូរចត់​ឡើយ ប៉ុន្តែ​កូន​ដើរ​ក្នុង​សេចក្ដី​ស្រឡាញ់វិញ។ កូនបានផ្សព្វផ្សាយសេចក្តីស្រឡាញ់របស់ទ្រង់ និងដំណឹងល្អដល់មនុស្សទាំងអស់ ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ អេមែន! សូមព្រះប្រទានពរ!
#ការសិក្សាបន្ថែម៖ យ៉ាកុប ១:២២ កាឡាទី ៦:៩ និង ទីតុស ២:១១-១២ (ការកើតជាថ្មីកម្ពុជា)

Опубликовано:

 

9 июл 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии    
Далее