Тёмный

ភ្នំប្រសិទ្ធ ឬប្រាសាទភ្នំបាសិទ្ធ និងតំបន់ជុំវិញ 2024 

Sorn Panha
Подписаться 14 тыс.
Просмотров 255
50% 1

ប្រាសាទភ្នំបាសិទ្ធ ឬភ្នំប្រសិទ្ធិមានទីតាំងស្ថិតនៅភូមិតាពេជ្រ ឃុំឈ្វាំង ស្រុកពញាឭ ខេត្តកណ្តាល និងចម្ងាយ ២៨គីឡូម៉ែត្រពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៥ ដល់ផ្សារព្រែកព្នៅបត់ឆ្វេងតាមថ្នល់កៅស៊ូដែលនាំយើងរហូតដល់ក្លោងទ្វារវត្តភ្នំប្រសិទ្ធិត្រៃត្រឹង្ស ដែលស្ថិតនៅខាងស្តាំដៃ។
ភ្នំប្រសិទ្ធ ឬប្រាសាទភ្នំបាសិទ្ធ ជារមណីយដ្ឋានទេសចរណ៍បែបវប្បធម៌ប្រវត្ដិសាស្រ្ដ និងធម្មជាតិមួយកន្លែងដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិឱ្យមកទស្សនាយ៉ាងច្រើនកុះករពីមួយឆ្នាំទៅមួយឆ្នាំ។ នៅលើកំពូលភ្នំ មានរូបបដិមាជាច្រើន ក្នុងនោះគេឃើញមានរូបបដិមាមួយអង្គ ធ្វើអំពីថ្ម មានបណ្តោយប្រវែង 24ម៉ែត្រ ហើយព្រះភ័ក្ត្ររបស់ព្រះអង្គ ត្រូវបានបែកបាក់នៅសម័យខ្មែរក្រហម និងត្រូវបានធ្វើសាជាថ្មីឡើងវិញនៅឆ្នាំ 1986។ លើសពីនេះទៅទៀត នៅលើកំពូលភ្នំនេះផងដែរ​ក៏មាននៅសល់ប្រាសាទបុរាណមួយមុនសម័យអង្គរដែរ។ ចំពោះស្ថាបត្យកម្មនៃប្រាសាទនេះវិញ មានតួប៉មប្រាសាទសង់អំពីឥដ្ឋតាន់ ដែលមានផ្តែរទ្វារធ្វើអំពីថ្មភក់ កសាងឡើងដោយព្រះបាទឥសានវរ្ម័នទី1 ក្នុងសតវត្សទី7 ស្ថិតក្នុងរចនាបថសំបូរព្រៃគុក។ នៅគ្រប់ជ្រុងនៃប្រាសាទ មានលម្អដោយរូបចម្លាក់ប្រាសាទអណ្តែត ដែលនៅក្នុងប្រាសាទអណ្តែតនោះ មានរូបទេវៈបីអង្គ គឺព្រះសិវគង់នៅកណ្តាលស្រ្តីពីរនាក់គឺ នាងឧមា និងព្រះម៉ែគង្គា។
____________________
Video: DJI Mavic 2Pro
By: Mr. Panha
Date: 25/02/24
#sornpanhaconsultant
Thank You!

Опубликовано:

 

16 сен 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии    
Далее