Тёмный

មឈូសបុរាណជនជាតិជងអាយុ៥០០ឆ្នាំនៅជីផាត បង្កប់ជំនឿអរូបដ៏ស័ក្ដិសិទ្ធិ [ភាគបញ្ចប់] 

ThmeyThmey Media
Подписаться 423 тыс.
Просмотров 95 тыс.
50% 1

បច្ចុប្បន្ន បុរាណស្ថានមឈូសធ្វើអំពីឈើប្រណិតចំនួន១៣ នៅសហគមន៍អេកូទេសចរណ៍ ត្រូវបានប្រជាពលរដ្ឋខ្មែរនិងភ្ញៀវទេចរ ដែលមកទស្សនាតែងតែគោរព និងចាត់ទុកជាទីសក្ការៈដ៏ស័ក្ដិសិទ្ធិមួយនៅឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។ មឈូសបុរាណទាំង១៣ នេះ ត្រូវបានគេដាក់តម្កល់នៅចន្លោះផ្ទាំងថ្ម នៅតំបន់ការពារបុរាណស្ថានភ្នំប៉ែល តាំងពីសតវត្សទី១៥-១៧ នៃគ្រឹស្តសករាជ ដែលស្ថិតនៅជួរភ្នំក្រវាញ។ លោក ទុយ វណ្ណៈ មគ្គទេសក៏ទេសចនៅសហគមន៍អេកូទេសចរណ៍ជីផាត បានឲ្យដឹងថា នៅក្នុងមឈូសទាំងនោះត្រូវបានជនជាតិដើមភាគតិចជង ដែលរស់នៅតំបន់ជួរភ្នំក្រវាញនៃឃុំជីផាត កាលពីជំនាន់មុន ពួកគាត់បានយកសាកសពទៅបោះចោលក្នុងព្រៃ ហើយប្រមូលឆ្អឹងដែលសេសសល់ពីសត្វស៊ី មកដាក់តម្កល់នៅក្នុងមឈូសឈើប្រណិតនេះ។ «ឆ្អឹងសាកសពនៅក្នុងមឈូសនីមួយៗសុទ្ធតែជាឆ្អឹងសាកសពរបស់មេក្រុម ឬមេកន្ទ្រាញដែលរស់នៅជាកុលសម្ព័ន្ធកាលពី៥០០-៦០០ឆ្នាំមុន»។ លោក ទុយ វណ្ណៈ ពលរដ្ឋរស់នៅសហគមន៍អេកូទេសចរណ៍ជីផាត បញ្ជាក់យ៉ាងដូច្នេះ។
ក្រៅពីតំបន់ការពារបុរាណស្ថានភ្នំប៉ែល ដែលជាទីតម្កល់ពាងនិងមឈូសបុរាណជនជាតិជង នេះ ក្រុមការងារកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» បានបន្តឈ្វែងយល់ និងជីកកកាយកំណប់ទេសចរណ៍នៅសហគមន៍អេកូទេសចរណ៍ជីផាត ជាច្រើនកន្លែងទៀតដូចជា ការជិះទូកមើលសត្វស្លាប, មើលថ្ងៃលិច និងចាក់បង្កងតាមដងព្រែកសមុទ្រជាដើម។ ទាំងនេះ គឹជាបេសកកម្មលើទី៤នៃកម្មវិធី«Mercedes-Benz និងកំណប់អាថ៌កំបាំង» ដែលក្រុមការងារកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» បានមកដល់ទឹកដីឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ជាទីកម្សាន្តបែបធម្មជាតិស្ថិតនៅទិសនិរតីនៃប្រទេសកម្ពុជា កាលពីនៅថ្ងៃទី ១៨-២០ កុម្ភៈ ឆ្នាំ២០១៩ នេះ។
សូមរម្លឹកថា បេសកកម្មលើកទី១, ទី២ និងទី៣ នៃកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» ក្រុមការងារបានស្វែងរក និងគាស់កកាយកំណប់ទេសចរណ៍នៅតំបន់អេកូទេសចរណ៍អូរសោម ក្នុងខេត្តពោធិ៍សាត់, ការឡើងភ្នំឱរ៉ាល់ដែលមានកម្ពស់ ១៨១៣ម៉ែត្រ ស្ថិតនៅខេត្តកំពង់ស្ពឺ និង តំបន់ទេសចរណ៍សក្តានុពលបែបធម្មជាតិ, សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា និងទេសចរណ៍ប្រពៃណី-វប្បធម៌ជនជាតិដើមភាគតិច នៅខេត្តរតនគិរី។
កម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» ផ្តួចផ្តើមឡើងដោយក្រុមហ៊ុន Star Auto Cambodia សហការជាមួយសារព័ត៌មានអេឡិចត្រូនិក ThmeyThmey.com និង Fresh News និងគាំទ្រដោយក្រសួងទេចរណ៍ ដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍នៅទូទាំងកម្ពុជា ស្វែងរក និងគាស់កកាយតំបន់ទេសចរណ៍ ដែលគេមិនសូវស្គាល់តំបន់ទេសចរណ៍សក្តានុពល ដែលត្រូវគេមើលរំលង, ពង្រីកសក្តានុពលតំបន់ទេសចរណ៍ដែលមានស្រាប់ឲ្យកាន់តែមានសកម្មភាពរស់រវើក និងផ្សព្វផ្សាយតំបន់ទេសចរណ៍ទាំងនោះឲ្យកាត់តែល្បីល្បាញមួយកម្រិតទៀត៕
#មឈូសបុរាណ
#ChiphatCommunity
#ThmeyThmey25
--------------------------------------------------------------------
ThmeyThmey News Social Media:
thmeythmey.com/
/ thmeythmey
/ thmeythmeyvideonews
/ thmeythmeynews
/ thmeythmey

Опубликовано:

 

27 фев 2019

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 15   
@outharakhuy9653
@outharakhuy9653 5 лет назад
ខ្មែរបុរាណខ្លាំង
@norngzerpozz2501
@norngzerpozz2501 5 лет назад
On
@khmerkomsan1191
@khmerkomsan1191 4 года назад
💖💖💖
@user-xs6gy9ij3b
@user-xs6gy9ij3b 5 лет назад
Wow Cambodia so great
@KhmerKandal
@KhmerKandal 5 лет назад
Great job👍🙂
@runmao1555
@runmao1555 3 года назад
Hx
@runmao1555
@runmao1555 3 года назад
Y
@brorotnazin4719
@brorotnazin4719 5 лет назад
ភ្នូជនជាតិដើម
@sumsophat9101
@sumsophat9101 5 лет назад
ផេកល្អណាស់សម្រាប់ជម្រើសជាតិខ្មែរយើងស្វែងយល់អំពីខ្លួនឯងកាលពីអតីតកាល
@netofficials7502
@netofficials7502 5 лет назад
ដូចមឈូសប្រទេសចិន (រឿងខ្មោចឆៅនិង)
@phaicoverofficial1850
@phaicoverofficial1850 5 лет назад
💓
@snaseven6551
@snaseven6551 5 лет назад
អ្នកសំពាស គេនឹង ដូចខ្លាចៗ
@thmorangkorroim9432
@thmorangkorroim9432 3 года назад
ក្រៅពីនិយាយពីជំនឿសាកសិទ្ធខបញុំក៏សុំសំណូមពរ៍ឲនិយាយឲបានច្រើនផងដែរទៅលើរឿងរ៉ាវដែលទាក់ទងនិងធនធានវត្ថុ ដូចជាឈើក្តារម្ឈូសជាឈើអ្វី តើមានលាបថ្នាំឬជរ័ទេទើបអាចនៅបានយូរបែបនេះ។ល។ ក្អមធ្វើពីដីដុតឬពីលោកផហធាតុអ្វី តើមានក្បាច់ទេ ។ល។ អរគុណ🙏🙏🙏💐💐💐
@daro6115
@daro6115 4 года назад
😂😂😂😂
Далее
Наташа Кампуш. 3096 дней в плену.
00:58
ប្រទេសលាវ (ឡាវ) ២០២៤
12:00