The national interest សារព័ត៌មានអាមេរិកបន្ដចុះផ្សាយពីការទិញអាវុធរបស់កោះតូចតៃវ៉ាន់ក្នុងទឹកប្រាក់សន្ធឹកសន្ធាប់ ក្រសួងការបរទេសអាមេរិកបានចុះហត្ថលេខាបញ្ចប់លិខិតលក់ឱ្យតៃវ៉ានន់នូវរថក្រោះចម្បាំងM1A2ជាង១០០។ក្នុងតំលៃប្រមាណ២ពាន់២រយលានដុល្លារ សភាអាមេរិកបានយល់ព្រមធានាពីការរីកចម្រើនវិស័យកងទ័ពរបស់តៃវ៉ាន់ដែលចាំបាច់ក្នុងការប្រើប្រាស់រថក្រោះចម្បាំងថ្មីៗទសវត្សចុងក្រោយរបសអាមេរិក។ភ្នាក់ងារប្រតិបត្តិការសន្ដិសុខការពារជាតិអាមេរិកថា សំណើរទទួលលក់រថក្រោះM-1A2គឺជាវិភាគទានក្នុងការលើកកំពុងភាពទំនើបរបស់តៃវ៉ាន់ ក៏ដូចចាំការបង្កើនសមត្ថភាពទប់ទល់នឹងការគម្រាមកំហែងក្នុងតំបន់និងរួមនឹងការពង្រឹងកិច្ចការពារផ្ទៃក្នុងតាមរយៈសមត្ថភាពអន្ដរប្រតិបត្តិនិងសហរដ្ឋអាមេរិករួមនឹងដៃគូដែលជួបការលំបាកក្នុងការអនុវត្តផ្ទាល់នឹងក្រុមយោធា។កិច្ចព្រមព្រៀងបូករួមនឹងរថក្រោះជាង១០០ម៉ាកM-1A2T ក៏មានបញ្ចូលរថក្រោះ14គ្រឿងឈ្មោះម៉ាក M-88A2 ស្ទីងហ្គ័រ២៥០ដើម។ M-1A2T គឺជាការកំណត់រចនាសម្ព័ន្ធពិសេសរបស់កោះតៃវ៉ាន់នៃ M-1A2C ចុងក្រោយរបស់កងទ័ពសហរដ្ឋអាមេរិក។ ការកែលំអរបស់ M-1A2T រួមមានថាមពលអគ្គីសនីប្រព័ន្ធចាប់យកព័ត៌មានបន្ថែមទៀត។តាមសេចក្តីរាយការណ៍ថា Abrams នឹងជំនួសនៅក្នុងកងវរសេនាតូចចំនួនពីរកងពលតូចខ្លះរបស់រថក្រោះប្រភេទ M-60A3 និង CM11 របស់កងទ័ពតៃវ៉ាន់។ ក្រសួងការពារជាតិតៃវ៉ាន់បានកំណត់មូលដ្ឋានសម្រាប់រថក្រោះនៅតំបន់ភាគខាងជើងនៃប្រទេសកោះនេះបើយោងតាមព័ត៌មានពីកោះតៃវ៉ាន់។គួរកត់សម្គាល់ថាកិច្ចព្រមព្រៀងអាវុធចុងក្រោយរបស់អាមេរិក - តៃវ៉ាន់មិនរួមបញ្ចូលយន្តហោះប្រយុទ្ធ F-16 Block 70 ថ្មីចំនួន ៦០ គ្រឿងដែលតៃប៉ិចង់បាននោះទេ។ ក៏ប៉ុន្ដែតៃវ៉ាន់បានអនុម័តរួចស្រេចនូវកញ្ចប់ថវិកាទិញយន្តហោះ F-16 ៦០គ្រឿងចំនួន៨ពាន់លានដុល្លារហើយសហរដ្ឋអាមេរិកបានយល់ព្រមលក់ឱ្យតៃវ៉ាន់នឹងមកដល់នៅឆ្នាំ២០២៣។ទីក្រុងវ៉ាស៊ីនតោននិងទីក្រុងប៉េកាំងកំពុងពុះពារដើម្បីចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយខណៈដែលប្រទេសនីមួយៗទទួលបានពន្ធគយកាន់តែខ្លាំងឡើង ៗ និងកាន់តែបង្កផលប៉ះពាល់។
30 окт 2019