Тёмный

របាំគោះអង្រែ The Pestle Dance 

Chanratha SORN - សន ចាន់រដ្ឋា
Просмотров 102 тыс.
50% 1

របាំគោះអង្រែ ជា​របាំ​ប្រជាប្រិយ​មួយ​ ដែលតែង​តែ​ប្រារឰ​ធ្វើ​បន្ទាប់​ ពី​រដូវច្រូតកាត់​ហើយ​ គឺ​ធ្វើ​ដើម្បី​ថ្លែង​អំណរ​គុណ​ និង​ការគោរព​ចំពោះ​ព្រលឹង​អារក្ខ​អ្នក​តា​ ទាំង​ឡាយ​ដែល​នាំ​មក​នូវភាព​ រុងរឿង​ និង ការលូតលាស់​ដល់​ការ​ដាំ​ដុះស្រូវ ។​ របាំនេះគេសម្ដែងដោយប្រើប្រាស់​ដុំឈើ អង្រែ ហើយនិងត្បាល់ ដែលកសិករតែងតែ យកវាមកបុកកម្ទេច សំបកគ្រាប់ស្រូវចេញ។
​របាំ​ប្រពៃណី​មួយ​នេះ មាន​លេង​នៅ​ស្ទើរ​គ្រប់​ស្រុក​នៅ​ទូទាំង​ប្រទេស ប៉ុន្តែ​របាំ​នេះ​បាន​នៅ​សល់​តិចតួច ដែល​ប្រឈម​នឹង​ការ​បាត់បង់ ដោយ​ពុំ​មាន​អ្នក​ចេះ​ចាំ​លេង​បាន​តាម​ទម្រង់​ដើម​ឡើយ។ ​អ្នក​ស្រាវជ្រាវ​អះអាង​ថា ជា​ប្រភព​ដើម​នៃ​របាំ​គោះ​អង្រែ គឺនៅខេត្ត​ឧត្តរមានជ័យ។ មក​ដល់​ពេល​នេះ អ្នក​ស្រុក​នេះ​ក៏​មិន​សូវ​មាន​អ្នក​ចេះ​ចាំ​លេង​ល្បែង​នេះ​ដែរ។
សៀវភៅ​របាំ​ប្រជាប្រិយ​ខ្មែរ​បញ្ជាក់​ថា នៅ​ក្នុង​អតីត​កាល​កន្លង​ច្រើន​ទសវត្ស​ទៅ ពេល​គេ​រាំ​របាំ​គោះ​អង្រែ​នេះ គេ​តែង​ច្រៀង និង​ទះ​ដៃ​បង្កើត​ជា​ចង្វាក់​ឲ្យ​អ្នក​រាំ​លោត​លេង​តាម​នោះ​ដែរ។ ចម្រៀង​នោះ ជា​របៀប​ឌឺដង​ស្នេហា​រវាង​បុរស និង​នារី ប៉ុន្តែ​ចម្រៀង​ទាំង​នោះ ស្ទើរ​បាត់បង់​ទៅ​ហើយ គឺ​ពុំ​ឃើញ​គេ​ច្រៀង​នៅ​ពេល​រាំ​គោះ​អង្រែ​ទៀត​ទេ នៅ​សល់​តែ​ពាក្យ​ស្រែក​បន្ទរ​មួយ​ម៉ាត់​ពីរ ហើយ​ទះ​ដៃ​រំពង។ តាម​ឯកសារ​ដដែល​នេះ​បញ្ជាក់​ថា របាំ​នេះ​មាន​ចម្រៀង​ច្រើន​បទ​ច្រើន​បែប​ណាស់​ដែរ។
ការ​ចងក្រង​ឯកសារ​ពី​របាំ​គោះ​អង្រែ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​របាំ​របស់​ពលរដ្ឋ​ក្នុង​តំបន់​នេះ​ត្រូវ​បញ្ចូល​ក្នុង​បញ្ជី​របាំ​ប្រពៃណី​ខ្មែរ ដោយ​ដំឡើង​ឲ្យ​មាន​ក្រុម​របាំ និង​មាន​បទ​ភ្លេង​ចម្រៀង​ប្រចាំ​របាំ​នេះ​ផង​នៅ​ក្នុង​ទសវត្ស​ឆ្នាំ​១៩៦០។ ចម្រៀង​នេះ​ច្រៀង​ពី​ការ​សម្រាក​លំហែ​របស់​កសិករ ហើយ​នាំ​គ្នា​រាំ​គោះ​អង្រែ៕
ប្រភព៖
១. www.rfa.org/kh...
២. www.elibraryof...
My social media links:
👉 / chanrathasornblog
👉 / chanrathasorn
👉 / chanrathasorn
👉 t.me/chanratha...

Опубликовано:

 

15 окт 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 8   
@SmilingBlackberries-tj4tq
@SmilingBlackberries-tj4tq 3 месяца назад
សូមអរគុណ❤❤❤❤❤❤
@user-zy8qk9cu7k
@user-zy8qk9cu7k 18 дней назад
❤❤❤
@SmartKhmer-wt9yv
@SmartKhmer-wt9yv Год назад
@chheunchhon9277
@chheunchhon9277 Год назад
ក្មេងៗសម័យនេះវាមិនស្ដាល់អ្វីទៅ ជារបាំប្រពីណីរបស់ខ្មែរ ឲ្យច្បាស់លាស់នោះទេ គេធ្វើឲ្យវង្វេង អស់ហើយ....🤔🤔🤔
@surinkirdyindee5234
@surinkirdyindee5234 Год назад
ลาว กระทบไม้. การละเล่น ของลาว ไทยเรียก. ให้เกรียติ. ต้นแบบ การละเล่น
@sarat2679
@sarat2679 Год назад
ចង់លេងល្បែងលេងតែខ្លួនឯងទៅកុំបបួលគេ🖕🖕🖕
Далее
របាំគោះត្រឡោក
7:26
Просмотров 204 тыс.
3AK - Robam Kouoh Ang Rè
5:04
Просмотров 105 тыс.
Million jamoasi - Amerikaga sayohat
12:37
Просмотров 220 тыс.