រឿងទាំង១០ដែលរំខានទឹកចិត្តបុគ្គលិកនៅកន្លែងធ្វើការ
អ្នកគ្រប់គ្រងក្រុមហ៊ុនជាទូទៅ ចង់បានបុគ្គលិកជាច្រើនដែលមានសក្ដានុពលខ្ពស់សម្រាប់បំពេញការងាររបស់ខ្លួន
យ៉ាងណាក៏ដោយ មិនមែនអ្នក គ្រប់គ្រងទាំងអស់សុទ្ធតែទទួលបានលទ្ធផលការងារគួរជា ទីគាប់ចិត្តតាមអ្វីដែលខ្លួនចង់
បាននោះឡើយត្បិតអី ក្រុមហ៊ុនមួយមានវប្បធម៌ការងារមួយផ្សេងៗពីគ្នា។ នេះប្រហែលជា បណ្តាលមកពីភាពអសកម្ម
ណាមួយនៅក្នុងការការគ្រប់គ្រង ឬ កត្តាផ្សេងទៀតដែលអាចកើតមានទន្ទឹមនឹងគ្នានេះ។ យ៉ាងណាមិញ បើប្រិយមិត្តជា
ពិសេសអ្នកគ្រប់គ្រងរកឃើញថាបុគ្គលិករបស់លោកអ្នកបំពេញការងារមិនបានល្អប្រសើរសាកល្បងពិនិត្យមើលចំណុច
ទាំង ១០ ខាងក្រោមនេះវិញម្តងមើលថា តើអាចជួយជាពន្លឺះឲ្យលោកអ្នកបានអ្វីខ្លះ?
១) ឲ្យតម្លៃបុគ្គលិកដោយមិនស្មើភាព
កំហុសឆ្គងដ៏ធំមួយដែលអ្នកគ្រប់គ្រងប្រព្រឹត្ត ទីនេះគឺវិសមភាពនៃការឲ្យតម្លៃដល់បុគ្គលិក។ ការកាន់ជើងបុគ្គលិក
ម្នាក់ៗបន្តុះបង្អាប់បុគ្គលិកផ្សេងទៀតមិនផ្តល់រង្វាន់លើកទឹកចិត្តដល់បុគ្គលិកឆ្នើមនិងវិសមភាពក្នុងការចាត់ចែងឬសមិទ្ធ
ផលការងារទាំងនេះសុទ្ធតែឃាតករសម្លាប់ទឹកចិត្តស្រស់ៗ ដល់បុគ្គលិកល្អតែម្តង។
២) កន្លែងធ្វើការគ្មានផាសុកភាព
សូមអ្នកគ្រប់គ្រងកុំគិតថា កន្លែងធ្វើការជះឥទ្ធិពលអវិជ្ជមានតិចតួចឲ្យសោះដល់សមិទ្ធផលការងាររបស់បុគ្គលិក
ហើយគិតថាប្រាក់ខែអាចជារឿងសំខាន់។ នៅពេលដែលកន្លែងធ្វើការគ្មានផាសុកភាព ទាំងតុ ឬកៅអីធ្វើការសម្ភារៈប្រើ
ប្រាស់ចាំបាច់សម្រាប់តម្រូវការរបស់បុគ្គលិកជាប្រចាំ បន្ទប់ប្រជុំ បន្ទប់សម្រាក ទាំងនេះគួរតែមានឲ្យបានគ្រប់គ្រាន់ បើ
មិនដូច្នេះទេបុគ្គលិកមិនសូវមានអារម្មណ៍ល្អដែលអាចប៉ះពាល់ដល់លទ្ធផលការងារជាមិនខាន។
៣) ភាពអសកម្មដល់ការអភិវឌ្ឍសមត្ថភាពរបស់បុគ្គលិក
អ្វីដែលត្រូវលើកមកនិយាយនៅទីនេះគឺថា តើកន្លែងនេះ ទីតាំងនេះបង្កលក្ខណៈងាយស្រួលដល់បុគ្គលិកឲ្យមាន
ឱកាសសិក្សារៀនសូត្រសម្រាប់អភិវឌ្ឍសមត្ថភាពរបស់ពួកគេហើយឬនៅ? និយាយឲ្យងាយយល់សកម្មភាពទាំងឡាយ
ណាដែលប្រឆាំងឬ ប៉ះពាល់ទៅនឹងការទទួលបាន ការបញ្ចេញសមត្ថភាព និងការចែករំលែកចំណេះដឹងដល់បុគ្គលិកទៅ
វិញទៅមក សកម្មភាពនេះហើយដែលធ្វើឲ្យបុគ្គលិកបាត់បង់ការអភិវឌ្ឍសមត្ថភាពរបស់ពួកគេ។
៤) ខ្វះកិច្ចសហប្រតិបត្តិការនៅក្នុងក្រុមការងារ
ការងារដែលចងក្រងឡើងជាក្រុមលើគោលដៅតែមួយ ការងារនោះនឹងនាំមកនូវភាពជោគជ័យ។ យ៉ាងណាមិញ
បើការប្រស្រ័យទំនាក់ទំនងដែលជាមូលដ្ឋានគ្រឹះនៃកិច្ចសហការរវាងបុគ្គលិកម្នាក់ទៅបុគ្គលិកម្នាក់ទៀតក្នុងកន្លែងការងារ
ត្រូវកំរិត ឬ រាំងខ្ទប់ស្ងាត់ដូចយប់នោះ មិនខុសអ្វីពីមានតែទូរស័ព្ទអត់លុយហៅចេញនោះដែរ។ បរិស្ថានការងារដែលមាន
ស្ថានភាពបែបនេះ មិនមាននៅក្នុងស្តង់ដារការងារនាសតវត្សទី២១នេះឡើយ។
៥) សំបូរបុគ្គលិកមានគំនិតអវិជ្ជមានច្រើន
ចំណុចមួយទៀតដែលគេសង្កេតឃើញថា ជាគ្រោះថ្នាក់ធំបំផុតមួយដល់សមិទ្ធផលការងាររបស់បុគ្គលិកល្អ គឺកន្លែង
ការងារដែលសំបូរទៅដោយបុគ្គលិកមានគំនិតអវិជ្ជមានច្រើន។ នេះមានដូចជា បុគ្គលិកចូលចិត្តនិយាយដើមគេដែលគេ
ហៅថាមាត់ចាបមាត់ព្រាបនោះ បុគ្គលិកដែលមិនឲ្យតម្លៃឬយល់អារម្មណ៍បុគ្គលិកគ្នាឯងអំនួតជាដើមពោលគឺសកម្មភាព
ដែលយកខ្លួនឯងជាធំនាំឲ្យទើសចិត្តដល់បុគ្គលិកឯទៀត។
៦) ខ្លាចបរាជ័យ
ពេលខ្លះបុគ្គលិកមួយចំនួនហាក់មានទុទ្ទិដ្ឋិនិយមលើភាពបរាជ័យនៅការងាររបស់ពួកគេ ដែលនេះនឹងប៉ះពាល់ដល់
សមិទ្ធផលការងារតែម្តង។ ទន្ទឹមនឹងនេះ បើអ្នកគ្រប់គ្រងមិនបានលើកទឹកចិត្ត ឬ បង្រៀនពួកគេឲ្យមានភាពជឿជាក់ និង
មានជំហររឹងមាំទេនោះហើយបណ្តោយឲ្យទៅតាមយថាកម្ម នៅទីបំផុតសមិទ្ធផលការងារក៏បង់ ក្រុមហ៊ុនទាំងមូលក៏ខាត
៧) គ្មានគោលដៅច្បាស់លាស់
ចំណុចនេះជារឿងសំខាន់ព្រោះថា ក្នុងករណីដែលក្រុមហ៊ុនមិនបានបង្កើតគោលដៅឲ្យច្បាស់លាស់ទេនោះមិនខុស
អ្វីពីឡើងជិះរថយន្តហើយមិនដឹងជាទៅណា។ យ៉ាងណាមិញអ្វីដែលសំខាន់នៅទីនេះ ក្រុមហ៊ុន ឬ អ្នកគ្រប់គ្រងត្រូវលើក
ឡើងពីគោលដៅរបស់ខ្លួនមួយឲ្យពិតប្រាកដ ហើយឲ្យបុគ្គលិកទាំងមូលផ្ដោតទៅលើគោលដៅនេះថា តើអ្នកចង់ទៅណា
ហេតុអ្វី? ដោយវិធីណា?
៨) ចៅហ្វាយអាត្មានិយម
ចៅហ្វាយឬ អ្នកគ្រប់គ្រងដែលយល់តែពីអារម្មណ៍ខ្លួនឯង មិនយល់ពីអារម្មណ៍បុគ្គលិកដទៃទៀត មិនលើកតម្កើង
បុគ្គលិកដោយស្មើភាពចូលចិត្តបោះសម្ដីធ្ងន់ៗនិងចូលចិត្តស្តីបន្ទោសដល់បុគ្គលិកដោយគ្មានហេតុផលគិតតែសមិទ្ធផល
ដើម្បីមុខមាត់របស់ខ្លួន មិនគិតពីសុខទុក្ខរបស់បុគ្គលិក ទាំងនេះហើយដែលបុគ្គលិកភាគច្រើនត្រូវចែកជើងគ្នាដើរចេញ។
ក្រុមហ៊ុនមួយដែលមានអ្នកគ្រប់គ្រងបែបនេះ ទោះបីជាបានសមិទ្ធផលខ្ពស់ ក៏មិនអាចផ្តល់សេចក្តីសុខផ្លូវចិត្តដល់
បុគ្គលិកបាននោះដែរ។
៩) បើកកិច្ចប្រជុំដែលគ្មានប្រយោជន៍
មានបុគ្គលិកក្រោមបង្គាប់ភាគច្រើន បានស្វាគមន៍ចំពោះការបើកឲ្យមានកិច្ចប្រជុំជាប្រចាំ ដើម្បីធ្វើយ៉ាងម៉េចឲ្យ
សមិទ្ធផលការងារកាន់តែប្រសើរឡើង។ ផ្ទុយទៅវិញបើកិច្ចប្រជុំការងារនោះប្រៀបដូចជាវេទិកាតុកាហ្វេ មិនមានរបៀប
វារៈត្រឹមត្រូវ
FB page : RJworld History
ពុទ្ធប្រវត្តិសង្ខេប | History of Buddha
• ពុទ្ធប្រវត្តិសង្ខេប | ...
មហាត្មិះ គន្ធី | Mahatma Gandhi
/ a9p0glvvp
#ដាស់ស្មារតី #rjworldhistory
#ដាស់សតិ #ទស្សនៈអហិង្សា #អប់រំផ្លូវចិត្ត
5 окт 2024