Тёмный

រឿងអប់រំខ្លី ៖ សុំលាឈប់ពីការងារ (ភាគទី១) 

KOMSAN 2D
Подписаться 124
Просмотров 3,8 тыс.
50% 1

សុំលាឈប់ពីការងារ
ខ្ញុំធ្លាប់ជាអតីតបុគ្គលិកម្នាក់ធ្វើការនៅក្នុងក្រុមហ៊ុនឯកជនមួយកន្លែង នៅរាជធានីភ្នំពេញអស់ រយៈពេល ២ឆ្នាំ។ ដោយមិនមានភាពរីកចម្រើនក្នុងវិស័យការងារ ខ្ញុំក៏សម្រេចចិត្តសុំលាឈប់។
កាលលើកទី១ ខ្ញុំបានសុំប្រធានឈប់ម្ដង តែគាត់មិនទាន់អនុញ្ញាត។ គាត់និយាយលួងលោមខ្ញុំ ដោយលើកដៃម្ខាងឡើងហើយធ្វើការប្រៀបធៀប “ប្អូនឃើញទេសូម្បីម្រាមដៃបងមានវែង មានខ្លី មានតូច មានធំ នេះក៏មិនខុសអំពីបុគ្គលិកធ្វើការនៅក្នុងក្រុមហ៊ុនយើងដែរ។ ប្អូនត្រូវចាំ មនុស្សចេះហើយគេមិនប្រើ និងអ្នកចេះហើយមិនព្រមធ្វើ គ្មានអ្វីខុសប្លែកអំពីមនុស្សល្ងង់ទេ។ បើប្អូនខំព្យាយាមឆ្នាំក្រោយអាចទទួលបានតំណែងល្អក៏ថាបាន។”
កាលនោះដោយសារខ្ញុំមិនសូវមានមូលដ្ឋានគ្រឹះក្នុងការនិយាយ ខ្ញុំក៏ព្រមនៅធ្វើការបន្ត។ ១ឆ្នាំបានកន្លងផុត ខ្ញុំបានសម្រេចចិត្តដាក់ពាក្យសុំលាឈប់ម្ដងទៀត។ នៅតាមផ្លូវខ្ញុំបានជួបមិត្តម្នាក់ឈ្មោះ “សុផាត” ពួកយើងដើរបណ្ដើរនិយាយគ្នាបណ្ដើរ ៖
“វឌ្ឍនៈ ! តើដៃឯងកំពុងកាន់អ្វី?”
“ពាក្យសុំលាឈប់ !” ខ្ញុំឆ្លើយដោយមិនស្ទាក់ស្ទើរ។
“ថាម៉េច? ឯងចង់ឈប់ ! ប្រហែលជាលោកប្រធានគាត់មិនអនុញ្ញាតទេ។” គាត់និយាយក្នុងន័យចង់ចំអន់ខ្ញុំលេង។
“គេថាសត្វដំរីគេដាក់ច្រវ៉ាក់ជាប់ជើងតាំងពីវានៅតូច កាលណាវាទាញមិនបាន យូរៗទៅវាក៏ជឿថាវាគ្មានសមត្ថភាពទេ ទោះបីជាវាឃើញខ្សែតូចក៏ដោយ។ តែគ្នាមិនដូចដំរីទេ។”
“ចុះឯងគិតថាចេញទៅធ្វើកានៅន្លែងផ្សេង អាចទទួលបានប្រាក់ខែ ច្រើនជាងកន្លែងនេះទេ?” គាត់សួរដោយការបារម្ភ។
“ខ្ញុំមិនដឹងទេ ! បើយើងធ្វើការដើម្បីតែប្រាក់ខែ ក៏មិនខុសអំពីការយកខ្លួនឯងឱ្យធ្វើជាទាសករលុយដែរ។” ក្រោយសន្ទាចប់ ខ្ញុំបានទៅជួបប្រធាន “លោកប្រធាននេះជាពាក្យសុំលាឈប់របស់ខ្ញុំ” និយាយចប់ខ្ញុំក៏ដាក់ជូនគាត់នៅលើតុ។
គាត់មើលបន្តិចទើបសួរត្រឡប់ “នេះព្រោះតែមិនបានឡើងតួនាទីតាមការងារមែនទេ?”
“បាទមែន !” ខ្ញុំឆ្លើយដោយភាពស្មោះត្រង់។
គាត់តបដោយភាពអស់សង្ឃឹមចំពោះខ្ញុំ “វឌ្ឍនៈ ! បងគិតថាប្អូនជាក្មេងឆ្លាត រហ័សរហួន អាចមានអនាគតល្អ ថ្ងៃនេះប្អូនធ្វើឱ្យបងអស់សង្ឃឹមណាស់។”
“សុំទោសលោកប្រធាន !” គាត់ដកដង្ហើមធំ ! ស្ងាត់បន្តិចខ្ញុំក៏ផ្ដើមនិយាយបន្ត “ខ្ញុំមានរឿងឧបមាមួយចង់និយាយជូនលោកប្រធានសណ្ដាប់។”
“និយាយមកចុះព្រោះបងក៏ចង់ដឹង” គាត់ឆ្លើយដោយមិនស្ទាក់ស្ទើរ។
ខ្ញុំក៏ផ្ដើមនិយាយ ៖ មានបុរសកម្សត់ម្នាក់ទៅដណ្ដឹងកូនគេ។ ឪពុកម្ដាយខាងស្រីតម្រូវឱ្យធ្វើការ បម្រើគាត់រយៈពេលបីខែ។ ពេលកំណត់មកដល់មានសេដ្ឋីបុត្រម្នាក់ ចូលមកលួងលោមប្រលោមស្នេហ៍ ប្រជែងជាមួយបុរសកម្សត់។
ឪពុកម្ដាយខាងស្រីបានពន្យាពេលរៀបមង្គលការ ដោយពោលថាអ្នកមិនទាន់មានសមត្ថភាពគ្រប់គ្រាន់អាចចិញ្ចឹមកូនអ៊ំបានទេ។ ១ឆ្នាំកន្លងផុតពួកគាត់ក៏មានហេតុផលផ្សេង បើការឆ្នាំនេះមិនល្អទេ។ បុរសកម្សត់នៅបម្រើគាត់រហូត ២ឆ្នាំ។ ចុងក្រោយអ្វីដែលបុរសកម្សត់ទទួលបានគឺត្រឹមពាក្យថា អ្នកឯងគ្មានសមត្ថភាពទេ មិនសមជាមួយកូនស្រីអ៊ំឡើយ។ ឯសេដ្ឋីបុត្រមកក្រោយ គេបានរៀបការដោយងាយ។
និយាយប៉ុណ្ណេះខ្ញុំក៏ស្លេះមួយស្របក... ឃើញគាត់ផ្ទៀងស្ដាប់ដោយយកចិត្តទុកដាក់ ខ្ញុំក៏ត្រឡប់មកការងារវិញ “ខ្ញុំមិនចង់ចំណាយពេលចោលដូចបុរសកម្សត់ក្នុងរឿងរហូតដល់ ២ឆ្នាំទៀតទេ។”
គាត់ទះដៃ “អស្ចារ្យ ! អស្ចារ្យណាស់ ! បងទើបតែដឹងថាប្អូនជាមនុស្សឆាប់បោះបង់ការព្យាយាម គ្មានការតស៊ូរបន្តិចសោះ។ បងមានពាក្យមួយឃ្លាចង់ប្រាប់ឱ្យប្អូនដឹងថា “គ្មានជោគជ័យណាបានមកដោយគ្មានការតស៊ូរទេ” ។”
“ខ្ញុំសូមអរគុណជាពន្លឹកចំពោះដំបូលមានរបស់លោកប្រធាន។” ខ្ញុំក៏ផ្ដើមលើករឿងបន្ត ៖
កាលមួយមានបុរសពីរនាក់ទៅរកត្រីជាមួយគ្នា។ ពេលត្រឡប់មកវិញមាន មាស ប្រាក់ និងត្បូងពេជ្រជាច្រើនជ្រុះតាមផ្លូវ។ បុរសម្នាក់បានចាក់ត្រីចេញហើយប្រមូលយកមាសប្រាក់ទាំងនោះ។ ឯបុរស់ម្នាក់ទៀតយល់ថាត្រីអាញ់ខំដើរស្ពាយយូរហើយ រឿងអីត្រូវយកមាសប្រាក់វិញ។ ពេលដល់ផ្ទះក្រុមគ្រួសារបុរសរើសមាសប្រាក់បានក្លាយជាអ្នកមាន ឯបុរសស្ពាយត្រីបានក្លាយជាមនុស្សល្ងង់។
“ខ្ញុំមិនចង់បន្តការព្យាយាមទាំងដឹងថាគ្មានភាពរីកចម្រើនដូច្នេះទេ។”
“បើប្អូនសម្រេចចិត្តចេញហើយ បងមានតែជូនពរ សង្ឃឹមថាប្អូនអាចទទួលបានការងារល្អជាងនេះ។”

Опубликовано:

 

8 сен 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 3   
Далее
Starman🫡
00:18
Просмотров 12 млн
It's not too late to #BuildBackBiodiversity
1:21
Просмотров 43 тыс.