Тёмный

រឿង នាងនាគត្រាច់ចរ ភាពយន្តដំបូងទី១ចេញទៅបញ្ចាំងនៅប្រទេសថៃ ឆ្នាំ១៩៧០ 

Подписаться
Просмотров 3,6 тыс.
% 114

ក្រោយពីកម្ពុជាបានបើកព្រំដែនទំនាក់ទំនងឡើងវិញជាមួយប្រទេសថៃឡង់នៅកណ្តាលឆ្នាំ១៩៧០ សម័យសាធារណរដ្ឋខ្មែរមកនោះ ពាណិជ្ជករភាពយន្តថៃបានធ្វើការទំនាក់ទំនងទិញសិទ្ធិយកភាពយន្តខ្មែរទៅបញ្ចាំងនៅប្រទេសថៃ ដោយដាក់បញ្ចាំងក្នុងភាពយន្តធំៗនៅក្រុងបាងកក និងតាមបណ្តាខេត្តជាច្រើនទៀតក្នុងប្រទេសថៃ។
តាមការសិក្សាយ៉ាងលំអិតរបស់ក្រុមដំណើរខ្មែរបានរកឃើញថា ក្នុងចំនោមខ្សែភាពយន្តខ្មែរជាច្រើនដែលចេញទៅបញ្ចាំងជាបន្តបន្ទាប់នៅប្រទេសថៃនោះ ភាពយន្តរឿង នាងនាគត្រាច់ចរ របស់ផលិតកម្មបញ្ចពណ៍ភាពយន្ត ជាខ្សែភាពយន្តទី១ដែលមានវត្ថមាននៅប្រទេសថៃនៅខែមិថុនា ឆ្នាំ១៩៧០ មានន័យថា មុនភាពយន្តរឿង ពស់កេងកង និងភាពយន្តរឿងកាកីទៅទៀត។
ភាពយន្តរឿង នាងនាគត្រាច់ចរ ជាភាពយន្តបុរាណប្រឌិតបែបគុននិយម ប្រយុទ្ធគ្នាលាយឡំនិងអភិនីហាយ៉ាងរស់រវើក វណ្ណកម្មដ៏សំរិតសំរាំងរបស់ផលិតកម្ម បញ្ចសិលាភាពយន្ត ក្រោមស្នាដៃនិពន្ធ និងដឹកនាំរឿងដោយ លោក ឯម សូណា និងលោក ឳ ឌុំ។ ភាពយន្តនេះប្រជុំតារាល្បីៗនៃកម្ពុជាមាន គីម ណូវ៉ា , លោក ជា យុទ្ធថន , លោក ឳ ឌុំ ,លោកស្រី សាក់ស៊ី ស្បោង , លោក សម សុផុន , លោក ណុប ណែម, លោក ឈួន ឆៃ , លោក ឯម សូណា , លោក ឳ ផូ....។
ពាណិជ្ជករភាពយន្តថៃ បានរៀបចំពិធីសម្ពោធបញ្ចាំងជាផ្លូវការ ដោយអញ្ជើញតារាភាពយន្តខ្មែរបីដួង មកចូលរួមជាកិត្តិយសរួមមាន តារា គីម ណូវ៉ា , តារា ណុប ណែម និងលោក សម សុផុន តែជាអកុសលមុនចេញដំណើរមកក្រុងបាងកក ៣ថ្ងៃ លោក ណុប ណែម ត្រូវពួកយៀកកុងចាប់ខ្លួននៅត្រាំខ្នារ ពេលលោកចេញពីថតភាពយន្តនៅទីនោះ បណ្តាលអោយពិធីនេះត្រូវផ្អាកទាំងស្រុង តែភាពយន្តនេះដាក់បញ្ចាំងតាមការគ្រោងទុកដដែរ។

Опубликовано:

 

20 июн 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 16   
@starmorning6197
@starmorning6197 Месяц назад
ល្អមើលមែនកុនខ្មែរសម័យដើម។
@pannarien637
@pannarien637 Месяц назад
❤❤❤❤
@malislam1954
@malislam1954 Месяц назад
At the old times Cambodia movie's vary good
@saran5972
@saran5972 Месяц назад
ចាប៉ីនាងនាគត្រាចរចម្រៀងច្រៀងដោយ.អ្នកស្រីប៉ែន.រ៉នពីរោះណោះ
@user-wy3ip1xo6q
@user-wy3ip1xo6q Месяц назад
មិនមែននៅត្រាំខ្នារទេគឺនៅស្រង់ស្រុកគងពិសី
@sovannmonin3771
@sovannmonin3771 Месяц назад
ក្រុមដំណើរខ្មែរគួរតែតាមស្រាវជ្រាវរករឿងនាងនាគត្រាចរណ៍ហ្នឹងខ្ញុំមកបញ្ចាំងនៅខ្មែរវិញទៅប្រសើរសូមអរគុណណាស់ការស្រាវជ្រាវរបស់ក្រុមការងារនិងអ្នក
@user-xj5bm2gp6q
@user-xj5bm2gp6q Месяц назад
ក្រែងកម្ពុជាគ្មានវៀតកុងទេនោះអី? ម៉េចទៅជាវៀតកុងចាប់ខ្មែរក្នុងដីខ្មែរចឹង? មិនយល់ទេ
@ngoeurnsun566
@ngoeurnsun566 Месяц назад
ប្រហែលអាចមានវីដេអូនៅថៃ
@sovannmonin3771
@sovannmonin3771 Месяц назад
ខ្មែរយើងចេះថតកុនពួកសៀមមិនទាន់ចេះថតរឿងនៅឡើយទេ។ពួកសៀមចេះថតរឿងគុណដោយសារខ្មែរដែរ
@sovannmonin3771
@sovannmonin3771 Месяц назад
ត្រូវបង្រៀនគេ(សៀម)ឲ្យហៅយើងថាជាកម្ពុជាខ្មែរមិនមែនកម្ផូឆាខ្មេនទេកុំហៅជាតិសាសន៍ខ្លួនឯងជាសំនៀងសៀមបើអ្នកជាពូជខ្មែរដែលថ្លៃថ្នូរ กัมปุเจียแขมร✅ กัมพูชาเขมร❎
@sovannmonin3771
@sovannmonin3771 Месяц назад
ថៃមានប្រភពពីជនជាតិតៃ ស្ថិតនៅក្នុងអំបូរ "តៃកាដៃ" (Tai-Ka-Dai) ជាជនជាតិភាគតិចក្នុងខេត្តយូណាន ប្រទេសចិនភាគខាងត្បូងបច្ចុប្បន្ន តៃមានភាសាតែគ្មានតួរអក្សរទេ ក្រោយពួកគេមក ឈ្លានពាន លេបយកទឹកដីខ្មែរ ហើយប្រកាសឯករាជ្យ នៅសុខោទ័យ ឆ្នាំ១២៣៨ ពួកគេយកភាសាខ្មែរ និងតួរអក្សរខ្មែរទៅប្រើ ១០០% រហូតដល់ស្តេចទី៣របស់ពួកគេ ចាប់ផ្តើមបង្កើតតួរអក្សរផ្ទាល់ខ្លួនប្រើរហូតមកដល់សព្វថ្ងៃ តែពាក្យដើមជាពាក្យរបស់ខ្មែរភាគច្រើន បូកជាមួយពាក្យជនជាតិតៃខ្លះ បង្កើតបានភាសាថៃបច្ចុប្បន្ន វប្បធម៌ថៃមិនមានទំនាក់ទំនងផ្ទាល់ជាមួយឥណ្ឌាទេ។ ថៃលេបយកទាំងទឹកដីរបស់ខ្មែរជាងសាមសិបខេត្ត ទាំងធនធានមនុស្ស ទាំងវប្បធម៌ ដែលខ្មែរមានស្រាប់ រាប់ពាន់ឆ្នាំមុនថៃចាប់កំនើតមកម្ល៉េះ។ យើងសង្កេតឃើញថា វប្បធម៌របស់អំបូរ តៃកាដៃ Tai-Ka-Dai នៅមានអនុវត្តនៅ មួយផ្នែកនៃ ប្រទេសភូមា ឡាវ និងវៀតណាម បច្ចុប្បន្នផងដែរ។
@sovannmonin3771
@sovannmonin3771 Месяц назад
មិនគួរណាខ្មែរប្រែក្លាយជាថៃដោយសារតែចោតៃមួយក្រុមតូចបំបែកអោយទៅជាសៀម បច្ចុប្បន្ននេះគឺថៃបានសោះ
@sovannmonin3771
@sovannmonin3771 Месяц назад
មិនគួរណាខ្មែរប្រែក្លាយជាថៃដោយសារតែចោតៃមួយក្រុមតូចបំបែកអោយទៅជាសៀម បច្ចុប្បន្ននេះគឺថៃបានសោះ
@sovannmonin3771
@sovannmonin3771 Месяц назад
កាលពីដើមឡើយពួកសាសន៍តៃ(#សៀម)នេះក៏និយាយភាសារខ្មែរយើងទាំងស្រុងដែរតែពួកវានេះក្បត់ជាតិខ្មែរធ្វើសង្គ្រាមបំបែកបំបាក់ទឹកដីពីក្មែរបានប្រកាសឯករាជ្យផ្តាច់ខ្លួនពីក្មែរយើងហើយពួកវាបានចាប់ផ្តើមបង្កើតភាសាដោយខ្លួនឯងដោយបានយកភាសារខ្មែរនិងលាវលាយចូលគ្នាបានលួចភាសារតួរលេខខ្មែរព្រមទាំងអក្សរសិល្ប៍ខ្មែរយើងទៅប្រើខ្ញុំសុំហៅពួកវាថាពូជពពួកវាថាអាខ្មែរក្បត់ជាតិខ្មែរ