Тёмный

លោកស្រី​ កុយ​ សារឹម​ អ្នកចម្រៀងសម័យយុគមាសរួចជីវិតពីការស្លាប់ក្នុងរបបអាវខ្មៅ 

Подписаться
Просмотров 40 тыс.
% 652

#កុយសារឹម​ #ក្រុមដំណេីរខ្មែរ​
ក្នុងចំនោមអ្នកចម្រៀងជាច្រើនក្នុងសម័យយុគមាស មានអ្នកចម្រៀងតិចតួចណាស់ដែលមានសំណាងបានរួចផុតពីការសម្លាប់របស់បនក្បត់ប្រល័យសាសន៍ឯងប៉ុលពត ក្នុងនោះមានអ្នកចម្រៀងស្រ្តី កុយ សារឹម ម្ចាស់បទ ចាំមើលផ្លូវបង ក្នុងសម័យសង្គមរាស្រ្តនិយម។
អ្នកចម្រៀង កុយ សារឹម ប្រឡូកក្នុងវិស័យសិល្បៈតាំងពីពាក់កណ្តាលទសវត្ស៦០ ក្រោមការណែនាំរបស់លោក ពៅ ស៊ីផូ និងលោក អ៊ូម អួន។ ទឹកដមសំនៀងដ៏ស្រទន់ស្រួយស្រេះរបស់អ្នកចម្រៀងរូបនេះមានលក្ខណៈប្រហាក់ប្រហែលនឹងតារាចម្រៀងហួយ មាស និងកែវ សុខា។
ក្រៅពីច្រៀងចម្រៀងផ្សាយតាមវិទ្យុជាតិ តាមរយះចម្រៀងស្នាដៃនិពន្ធរបស់លោក ពៅ ស៊ីផូ និងអ្នកនិពន្ធដទៃទៀតនោះ សម្លេងរបស់អ្នកចម្រៀង កុយ សារឹម មានភ័ព្វបានចេញផ្សាយលក់ក្នុងថាសចម្រៀងជូនក្រុមហ៊ុនថាស អប្សរា។
ក្រោយពីរស់រងទុក្ខវេទនាក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម នាទឹកដីខេត្តបាត់ដំបង លោកស្រី កុយ សារឹមបានភៀសខ្លួនចេញទៅរស់នៅជំរុំសាយធូ ហើយបានចូលរួមជាអ្នកចម្រៀងក្នុងតន្រ្តីបន្ទាយអំពិល ជាមួយលោកសាស្រ្តាចារ្យអ៊ំ ដរ៉ា ។ នៅក្នុងពេលនោះ លោកស្រីក៏បានចូលរួមច្រៀងថតផ្សាយក្នុងចលនាតស៊ូរណសិរ្សខ្មែររំដោះជាតិរបស់លោកសឺន សាន។ នៅដេីមទសវត្ស៩០​ លោកស្រីក៏បានថតចម្រៀងជូនផលិតកម្មផ្កាយរះ​ បាន៣វ៉ុល​។
រៀបរៀងដោយ វីរៈ វ៉ារ៉ានី
ស្រាវជ្រាវដោយ ក្រុមដំណើរខ្មែរ
ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤

Опубликовано:

 

11 июл 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 28   
@SophornSokhan
@SophornSokhan 22 дня назад
គាត់​ ចូល​ ច្រៀង​នៅជំរំជាយ​ដែន
@mlismlis4580
@mlismlis4580 18 дней назад
កូយ សារឹម អ្នកចម្រៀងជួរមុខគេ ផ្នែកស្រ្តី រស់នៅជំរុំណងចាន់ សាយធូ ជិតស្និទជាមួយខ្ញុំ
@user-nu9qb5bz4o
@user-nu9qb5bz4o 21 день назад
បងខូចតែមាត់ អ្នកខ្លះថាហៃសុខុម អ្នកខ្លះថាកុយសារឹម ដឹងជឿមួយណា
@phangbuor9215
@phangbuor9215 21 день назад
កុយ សារឹមខ្ញុំធ្លាប់បានស្ដាប់សង្គមរាស្រ្តនិយម
@user-nu9qb5bz4o
@user-nu9qb5bz4o 20 дней назад
@@phangbuor9215 អរគុណ💖
@dararith2643
@dararith2643 15 дней назад
សំលេងគាត់ពិរោះណាស់ បើគាត់ចៀងចំបទ ដូចបទ ចាំមើលផ្លូវបង
@malaikeo5612
@malaikeo5612 11 дней назад
ធ្លាប់បានស្តាប់បទទួលថ្នឹង នៅឆ្នាំប៉ែតបីពិរេាះណាស់
@vanchhin8830
@vanchhin8830 13 дней назад
សម្លេងពិរោះស្រួយដូចរៃកណ្ដឹង❤
@user-tf7rc6ln3w
@user-tf7rc6ln3w 9 дней назад
គាំទ្រដំណើរខ្មែរជារៀងរហូតតទៅ❤❤❤❤❤❤❤❤🎉🎉🎉🎉❤
@KhmerKaraokeUSA
@KhmerKaraokeUSA 19 дней назад
ខ្ញុំធ្លាប់ឃើញគាត់ច្រៀងនៅជំរំសាយធូណងចានដែរ
@user-bz1oq6bu9n
@user-bz1oq6bu9n 8 дней назад
គឹម សួរ ,...❤❤❤❤❤❤❤❤❤❤
@sonysuos3465
@sonysuos3465 18 дней назад
សម្លេងគាត់ស្រួយល្អណាស់
@PuO-ns5in
@PuO-ns5in 20 дней назад
គាំទ្រក្រុមដំណើរខ្មែរជានិច្ច❤
@yss4504
@yss4504 6 дней назад
ធ្លាប់់់់់លឺឈ្មោះពីសង្គមដែរតើ
@sengchhaileangofficial
@sengchhaileangofficial 22 дня назад
❤❤❤❤
@MrPahpah
@MrPahpah 9 дней назад
🌹🌹🌹
@user-cg7lf1bd5l
@user-cg7lf1bd5l 21 день назад
❤❤❤❤❤❤
@yellowcat3182
@yellowcat3182 22 дня назад
❤🙏🙏🙏🙇‍♀️
@inmengyou6579
@inmengyou6579 21 день назад
Good 👍
@SorSeth-d7v
@SorSeth-d7v 22 дня назад
🙏🙏🙏❤️❤️❤️
@KhmerKandal
@KhmerKandal 21 день назад
❤❤❤
@sonysuos3465
@sonysuos3465 18 дней назад
អរគុណដល់ដំណើរខ្មែរដែលបានចែករំលែក👍🙏❤️
@kkchann9668
@kkchann9668 20 дней назад
ក្រុមដំណើរខ្មែរ នឹង ក្រុមព្រះអាទិត្យ តែ១ឬ យ៉ាងណា ? ជួយបញ្ចាក់ឲ្យច្បាស់ផង សូមអរគុណ
@user-jy4sr5en8s
@user-jy4sr5en8s 20 дней назад
ក្រុមដំណេីរខ្មែ​រគឺក្រុមដំណេីរខ្មែរ​ មិនមានពាក់ព័​ន្ធ​នឹងក្រុមណាឡេីយ។
@user-ye1yt1kw2n
@user-ye1yt1kw2n 6 дней назад
ក្រុមដំណើរខ្មែរឈ្មោះថ្មីក្រុមតែមួយជាមួយឈ្មោះចាស់ក្រុមព្រះសុរិយា
@pannarien637
@pannarien637 21 день назад
❤❤❤❤