Тёмный

វីដេអូស្ដីពីផលចំណេញពីការ ព្រែកជីកហ្វូណនតេជោ 

Seiha Official
Подписаться 150
Просмотров 476
50% 1

bit.ly/2YrjWjQ
សូមជួយចុច Subcribe ដើម្បីទទួលបានវីដេអូថ្មីៗ។ សូមអរគុណដែលបានចុច Subribe Channel នេះ។
សូមឈ្វេងយល់ ពីផលចំណេញរបស់កម្ពុជា ពីគម្រោងព្រែកជីកហ្វូណនតេជោ និងសូមចូលរួមគាំទ្រទាំងអស់គ្នា ដើម្បីការអភិវឌ្ឍជាតិមាតុភូមិយើង!!!
គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជាដើម្បី តភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ។ លក្ខណៈបច្ចេកទេសទូទៅរបស់ផ្លូវទឹក មានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាម ព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និង បន្តរហូត ដល់ សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និង ខេត្ត កែប ដែលមាន ប្រជាជន សរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាង ផ្លូវទឹក នេះ។
ផ្លូវទឹកនេះមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) និងមានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងចៀសគ្នាបានដោយ សុវត្ថិភាព។
តាមការសិក្សានិងវាយតម្លៃបឋមលើថវិកាប៉ាន់ប្រមាណ គម្រោងនេះនឹងត្រូវប្រើប្រាស់ថវិកាប្រមាណ ១,៧ ពាន់លានដុល្លាសហរដ្ឋអាមេរិក សម្រាប់សាងសង់និងស្តារផ្លូវទឹកដែលមានស្រាប់ប្រមាណ ១៣៥គម និងជីកថ្មីប្រមាណ ៤៥គម ដែលត្រូវប្រើប្រាស់ពេលវេលាប្រមាណ ៤ឆ្នាំ។
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចឱ្យមានការវិនិយោគក្នុងរូបភាព ភាពជាដៃគូររវាងរដ្ឋនិងឯកជន (PPP) ដែលក្រុមហ៊ុនវិនិយោគត្រូវសាងសង់ ប្រតិបត្តិការ និងផ្ទេរ (BOT) ក្នុងរយៈពេលមួយសមស្រប។ ការវិនិយោគនេះគឺរាជរដ្ឋាភិបាលនិងមិនចំណាយថវិកា ឬត្រូវខ្ចីថវិកាពីប្រភពណាមួយមកសាងសង់នោះទេ ពោលគឺក្រុមហ៊ុនវិនិយោគនឹងចំណាយទុនផ្ទាល់ខ្លួន ឬពីដៃគូររបស់ខ្លួន ១០០%ដើម្បីវិនិយោគលើគម្រោងនេះ។
គម្រោងព្រែកជីកហ្វូណនតេជោ មានសារៈសំខាន់ និងផលប្រយោជន៍ដូចជា៖
- ពង្រឹងនយោបាយ និងយុទ្ធសាស្រ្តរបស់កម្ពុជា ក្នុងគោលជំហររក្សានូវ ឯករាជ្យភាព អធិបតេយ្យភាព និងឧត្តមភាព នៃវិស័យ នាវាចរណ៍ និងសន្តិសុខផ្ទៃក្នុងប្រទេស
- ផ្តល់ផលប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមដូចជា៖ អត្រាខ្ពស់ នៃផលចំណេញ សេដ្ឋកិច្ច ត្រឡប់មក វិញពីការវិនិយោគប្រមាណពី ២០% ទៅ ៣១%
- កាត់បន្ថយការចំណាយពេលវេលា និងរបាំងពន្ធគយ
- ការទាក់ទាញការ វិនិយោគ និងការអភិវឌ្ឍលើ វិស័យផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
- ការជំរុញ អភិវឌ្ឍន៍ពហុវិស័យរួមមាន កសិកម្ម ជលផល ទេសចរណ៍ ពាណិជ្ជកម្ម វិស័យអចលនទ្រព្យ និងនគរូបនីយកម្ម ទីក្រុង ជាដើម
- ការបង្កើត មុខរបរ និងការងារជូនប្រជាពលរដ្ឋ និងកាត់បន្ថយផលប៉ះពាល់ពីគ្រោះរាំងស្ងួត និងទឹកជំនន់
- រក្សាបាននូវលំនឹងនៃរបបលំហូរទឹក និងស្ថិរភាពបរិស្ថាន ដោយមិនបង្កឱ្យមាន ផលប៉ះពាល់ជា អវិជ្ជមាន លើរបបលំហូរទឹកទន្លេមេគង្គ និងទន្លេផ្សេងៗទៀត
- ការរក្សាបាននូវស្ថិរភាពបរិស្ថាន អេកូឡូស៊ី និងទីជម្រកធម្មជាតិ សម្រាប់ ជីវចម្រុះ។
:: ភ្ជាប់ទំនាក់ទំនងជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន(MPWT)
- Facebook: / mpwt.gov.kh
- Telegram: t.me/mpwtnews

Опубликовано:

 

9 сен 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии    
Далее
Starman🫡
00:18
Просмотров 15 млн
The Most Elite Chefs Ever!
00:35
Просмотров 5 млн
Phnom Penh is planning to build a cable car
4:14
Просмотров 34 тыс.
How India Is Failing Its Educated Youth
8:22
Просмотров 320 тыс.
Starman🫡
00:18
Просмотров 15 млн