Тёмный

សកម្មជនបរិស្ថានចំនួន ៥ នាក់ត្រូវចាប់បញ្ជូនខ្លួនទៅឃុំនៅពន្ធនាគារផ្សេងៗគ្នា  

Laws Barang
Подписаться 9 тыс.
Просмотров 643
50% 1

សកម្មជនបរិស្ថាននៃមាតាធម្មជាតិចំនួន៥នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារផ្សេងៗគ្នា នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤នេះ។ ការចាប់ខ្លួននេះធ្វើឡើងបន្ទាប់ពីតុលាការប្រកាសសាលក្រមលើសំណុំរឿង«រួមគំនិតក្បត់» និងប្រមាថព្រះមហាក្សត្រ ។ សកម្មជនបរិស្ថានទាំងនោះ រួមមាន លោក យឹម លៀងហី ត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ស្ពឺ លោក ថុន រដ្ឋា បញ្ជូនខ្លួនទៅឃុំនៅពន្ធនាគារត្រពាំងផ្លុង លោក លី ចាន់ដារ៉ាវុធ បញ្ជូនខ្លួនទៅឃុំនៅពន្ធនាគារខេត្តកណ្ដាល កញ្ញា ភួន កែវរស្មី បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តពោធិ៍សាត់ និងកញ្ញា ឡុង គន្ធា ត្រូវសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តព្រះវិហារ។ នេះបើតាមលោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ។ សូមបញ្ជាក់ថា លោក លី ចាន់ដារ៉ាវុធ កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា លោក ថុន រដ្ឋា និងលោក យឹម លៀងហី ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសដាក់ពន្ធនាគារពី៦ដល់៨ឆ្នាំ ក្នុងបទចោទរួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ៕
#Camodia #កម្ពុជា #វៀតណាម #ចិន #ប៉ុលពត #អៀងសារី #នួនជា #ខៀវសំផន #ហេងសំរិន #ហ៊ុនសែន #ហ៊ុនម៉ាណែត #៧មករា #វៀតណាមឈ្លានពានកម្ពុជា
#new #news #cambodia #RFAKhmer #Cambodia #Vietnam #China #PolPot #NuonChea #KhieuSamphan
#IengSary #HengSamrin #HunManet #HunSen

Опубликовано:

 

8 сен 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии    
Далее
Mark Rober vs Dude Perfect- Ultimate Robot Battle
19:00
Why Spain's Socialists are U-Turning on Immigration
10:51