Тёмный

សប្បុរិសទាន 

ធម្មទាន-Dharma
Подписаться 454
Просмотров 2 тыс.
50% 1

សប្បុរិសទាន
សប្បុរិសទាន ប្រែថា អំណោយ​របស់ជនសប្បុរស ឬអំណោយ​របស់ជនអ្នកមានចិត្តស្ងប់​ចាកបាប។ សប្បុរស​ធ្វើ​ទាន​ដោយ​ស្មារតី​ខ្ពស់​ក្នុង​របៀប ៥ យ៉ាង​គឺ៖
១- សទ្ធា ទានំ ទេតិ ឲ្យ​ទាន​ដោយ​សទ្ធា​គឺ​ឲ្យ​ដោយ​ចិត្ត​ជឿ​កម្ម និង​ផល​វិបាក​របស់​កម្ម ជឿ​ថា​សត្វ​ទាំង​ឡាយ មាន​កម្ម​ដែល​ខ្លួន​បាន​ធ្វើ​ហើយ​ជារបស់​ខ្លួន...។
២- សក្កច្ចំ ទានំ ទេតិ ឲ្យ​ទាន​ដោយ​គោរព គឺ​គោរព​ទេយ្យវត្ថុ​ផង គោរព​បដិគ្គាហកៈ អ្នកទទួល​ផង។ គោរព​ទេយ្យវត្ថុ​គឺ សំអាត​ទាន​វត្ថុ​ដោយ​ផ្ចិតផ្ចង់ មិនខ្ជីខ្ជា​តាម​តែ​បាន។ ឯគោរព​បដិគ្គាហកៈ គឺ​ សំដែង​សេចក្ដី​រាប់​អាន​ដ៏ខ្ពង់ខ្ពស់ ចំពោះ​អ្នក​ទទួល​ទាន​មិនរើស​មុខ រើសវណ្ណៈ។
៣- កាលេន ទានំ ទេតិ ឲ្យ​ទាន​តាម​កាល​គួរ គឺ​ឲ្យ​តាមកាល​តាម​រដូរ​ដែល​គេ​ត្រូវ​ធ្វើ ត្រូវ​ឲ្យ ដូច​ជា​ចូល​វស្សា ចេញវស្សា រដូវរងា​ឲ្យ​គ្រឿង​ស្លៀក​ដណ្ដប់ រដូវ​ក្ដៅ​ឲ្យ​ទឹក ឬ ក៏​ពេល​មាន​វត្ថុ​ថ្មីថ្មោង​មាន​ផ្លែឈើ​ជាដើម។
៤- អនុគ្គហិតចិត្តោ ទានំ ទេតិ ឲ្យ​ទាន​ដោយ​សេចក្ដី​អនុគ្រោះ​គឺ​ឲ្យ​ដោយ​ចិត្ត​មេត្តា​អាណិត​អាសូរ​យ៉ាង​ទោរទន់​ចំពោះ​សមណៈ ឬ​ ជន​ក្រីក្រលំបាក​ដែល​រង​ទុក្ខ​វេទនា ដោយ​សេចក្ដី​ស្រេកឃ្លាន​ជាដើម ឲ្យ​បាន​សុខ​ស្រួល​ផុត​អំពី​ទុក្ខ​ព្រួយ ហើយ​ឥត​តាំង​ចិត្ត​ថា នឹង​ទារ​យក​គុណ​បំណាច់​អ្វី អំពី​បដិគ្គាហកៈ​នោះ​មក​វិញ​ឡើយ។
៥- អត្តានញ្ច បរញ្ច អនុបហច្ច ទានំ ទេតិ ឲ្យ​ទាន​ដោយ​មិន​បាន​តាំង​ចិត្ត​បៀតបៀន​ខ្លួន​​ឯង និង​ អ្នក​ដទៃ គឺ​ឲ្យ​ដើម្បី​បន្ទោបង់​លាភៈ និង មច្ឆរិយៈ ព្រម​ទាំង​អាសវកិលេស ដែល​នាំ​ឲ្យ​វិលវល់​ក្នុង​សង្សារ​វដ្ត​តែ​ប៉ុណ្ណោះ មិន​អួតអាង​ឲ្យ​អ្នក​ដទៃ​ស្ងើច​សរសើរ។ ដែល​ថា​មិន​បៀតបៀន​ខ្លួន គឺ មិន​ឲ្យ​អ្នក​ដទៃ​សរសើរ​ខ្លួន មិន​បៀតបៀន​អ្នក​ដទៃ គឺ មិន​បង្អាប់​បន្ទាបអ្នក​ដទៃ។
សប្បុរស​ធ្វើ​ទាន​ក្នុង​របៀប​ថ្លៃថ្នូរ ៥ យ៉ាង​ទៀត​គឺ៖
១- សក្កច្ចំ ទេតិ ឲ្យ​ទាន​ដោយ​សេចក្ដី​គោរព ចំពោះ​វត្ថុ​ដែល​ត្រូវ​ឲ្យ។
២- ចិតឹ កត្វា ទេតិ ឲ្យ​ទាន​ដោយ​តាំង​ចិត្ត​គោរព ចំពោះ​ទេយ្យវត្ថុ និង បដិគ្គាហកៈ។
៣- សហត្ថា ទេតិ ឲ្យ​ទាន​ដោយ​ដៃ​ខ្លួន​ឯង។
៤- អនបវិដ្ឋំ ទេតិ ឲ្យ​ទាន​ដោយ​មិន​បោះ​ឲ្យ។
៥- អាគមនទិដ្ឋិកោ ទេតិ ឲ្យ​ទាន​ដោយ​ចិត្ត​ជឿ​ថា នឹង​ទទួល​ផល​ដោយ​ពិត។
សប្បុរស​ធ្វើ​ទាន លោក​ពុំ​បាន​រើស​បដិគ្គាហកៈ​អ្នក​ទទួលទេ មនុស្ស​ល្អ ក៏​លោក​ជួយ​សង្គ្រោះ មនុស្ស​អាក្រក់​ ក៏​លោក​ជួយ​សង្គ្រោះ។ លោក​ជួយ​សង្គ្រោះ​មនុស្ស​អាក្រក់ ក្នុង​ន័យ​ថា លោក​មាន​ចិត្ត​អាណិត ព្រោះ​មនុស្ស​យើង​កាល​ណា​មាន​ទុក្ខ ឬ មាន​គ្រោះ​ថ្នាក់​កើត​ឡើង រមែង​បួងសួង​សុំ​ជំនួយ​ពី​អ្នក​ដទៃ។ ចរិយា​ល្អ​របស់​សប្បុរស​ក្នុង​ផ្នែក​ទាន​នេះ អាច​ធ្វើ​ឲ្យ​មនុស្ស​អាក្រក់ ប្រែ​ចិត្ត​មក​ជា​មនុស្ស​លល្អ​វិញ​ក៏​មាន។
សប្បុរស​មួយ​ពួក​ទៀត វេលា​ធ្វើ​ទាន​លោក​ពុំ​បាន​នឹក​នា​ដល់​កិរិយា​ប្រព្រឹត្តិ ជំនឿ ទិដ្ឋិ ជាតិសាសន៍ លទ្ធិ និង សាសនា​របស់​មនុស្ស​ឡើយ។ លោក​លះ​បង់​ចិត្ត​ធម្មតា គឺ ចិត្ត​ដែល​សហគត ជាមួយ​សោមនស្ស​វេទនា​អស់​ហើយ លោក​អាស្រ័យ​តែ​ជាមួយ​ចិត្ត ដែល​សហគត​ដោយ​ឧបេក្ខា​វេទនា។
ដូច​ធ្លាប់​បានជំរាបខាង​ដើម​មក​ហើយ​ថា សោមនស្សវេទនា ជាវេទនា​មាន​មក​ឯង​ជា​មួយ​ធម្មជាតិ វេទនា​នេះ​មាន​គូ​ជាមួយ​ទោមនស្ស​។ ចំណែក​ឧបេក្ខាវេទនា ជាវេទនា​កើត​ឡើង​ពី​ការ​អប់រំ (តាម​រយៈ​សមថកម្មដ្ឋាន វិបស្សនាកម្មដ្ឋាន) ជាវេទនា​មិនមានគូ។ មនុស្ស​ធម្មតា​ធ្វើ​ទាន​បាន​ចំពោះ​តែ​វត្ត​ដែល​ខ្លួន​ចូលចិត្ត មនុស្ស​ដែល​ខ្លួន​រាប់​អាន សាសនា​ដែល​ខ្លួន​កាន់ លទ្ធិនិកាយ​ដែល​ខ្លួន​ស្រឡាញ់ ព្រោះចិត្ត​របស់​គេ​អាស្រ័យ​ជាមួយ​សោមនស្សវេទនា ហើយច្រើន​ធ្លាក់​ទៅ​ជាបាដិបុគ្គលិកទាន។ ទាន​ដែល​គេ​ធ្វើ​ដោយ​អាស្រ័យ ឧបេក្ខា​វេទនា​ច្រើន​តែ​ជា​សង្ឃទាន ឬ​ សាធារណទាន។
ដកស្រង់ចេញពីសៀវភៅ អមិសទាននិងធម្មទាន
រៀប​រៀង​ដោយ ឈុន គឹមអៀត
ដោយ​៥០០០​ឆ្នាំ
@វីឌីអូបងស្រី ៖ Phiranya Kao

Опубликовано:

 

9 сен 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии    
Далее
Новый уровень твоей сосиски
00:33