Тёмный
No video :(

សម្តេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជន មិនមែនមានតែបេក្ខជន «ហ៊ុន ម៉ាណែត» មួយទេ.... 

FRESH NEWS
Подписаться 931 тыс.
Просмотров 663 тыс.
50% 1

TOP NEWS: សម្តេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជន មិនមែនមានតែបេក្ខជន «ហ៊ុន ម៉ាណែត» មួយទេ ប៉ុន្តែក្នុងឋានៈជាឪពុកខ្ញុំគាំទ្រកូនខ្ញុំ និងអប់រំឱ្យមានសមត្ថភាព
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា នៅក្នុងគណបក្សប្រជាជនកម្ពុជា ទៅថ្ងៃអនាគត មានបេក្ខជននាយករដ្ឋមន្រ្តីច្រើន ដែលមិនមែនមានតែបេក្ខជន លោក ហ៊ុន ម៉ាណែត មួយនោះទេ ប៉ុន្តែក្នុងនាមជាឪពុក សម្តេចបានបង្ហាញជំហរគាំទ្រ និងអប់រំកូនរបស់សម្តេចឱ្យមានសមត្ថភាព។
ថ្លែងក្នុងពិធីចុះពិនិត្យការដ្ឋាន សាងសង់ព្រលានយន្តហោះថ្មី នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅកម្ពុជានេះមិនមែនមានតែបេក្ខជន ហ៊ុន ម៉ាណែត មួយទេ នៅក្នុងគណបក្សប្រជាជនមានបេក្ខជនច្រើនណាស់ ប៉ុន្តែក្នុងឋានៈជាឪពុក យ៉ាងណាក៏ខ្ញុំគាំទ្រកូនខ្ញុំ អប់រំកូនខ្ញុំឱ្យវាមានសមត្ថភាព បើវាមិនបានប៉ុនឪវាក៏បាន៨០ភាគរយ ឬ៩០ភាគរយរបស់ឪវាចុះ ប៉ុន្តែបញ្ហាវាស្ថិតនៅត្រង់ថា លើអ្នកបោះឆ្នោតទេ ដំបូងស្ថិតនៅលើបក្សខ្លួនឯងថា តើទទួលយកបានឬអត់? អាហ្នឹងទី១ ឯទី២ត្រូវឆ្លងកាត់ការបោះឆ្នោតពីប្រជាជន បក្សយើងឈ្នះទើបមានលទ្ធភាព អញ្ចឹងគណបក្សត្រូវដាក់បេក្ខភាព អញ្ចឹងបើឈ្នះឆ្នោតទើបមានលទ្ធភាព»។
ប្រតិកម្មរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីមេដឹកនាំក្រុមឧទ្ទាមក្រៅច្បាប់ និងសារព័ត៌មានប្រឆាំងមួយចំនួន បានវាយប្រហារចំពោះការតែងតាំង លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដោយលើកឡើងថា សម្តេចតេជោ ហ៊ុន សែន បានរៀបចំដើម្បីផ្ទេរអំណាចជូន លោក ហ៊ុន ម៉ាណែត។
សម្តេចបានបញ្ជាក់បន្ថែមថា៖ «១ថ្ងៃៗ ប្រធានបទរបស់វាគឺ “ផ្ទេរអំណាចឱ្យ ហ៊ុន ម៉ាណែត” អញ្ចឹងប្រយ័ត្នរន្ទះបាញ់ អានិយាយខុសរឿង។ ឥឡូវខ្ញុំនៅតែប្រកាស ៣ឆ្នាំមុនខ្ញុំបានប្រកាសថា (បន្តឈរជានាយករដ្ឋមន្រ្តី) មិនតិចជា១០ឆ្នាំ ឥឡូវថ្ងៃនេះខ្ញុំប្រកាសថា មិនតិចជាង១០ឆ្នាំទៀត ហើយពេលនោះ ហ៊ុន ម៉ាណែត អាយុជាង៥០ឆ្នាំហើយ...១០ឆ្នាំទៀត អានោះ៥៣ឆ្នាំឯងណោះ តែឪវាធ្វើនាយករដ្ឋមន្រ្តី តាំងពីអាយុ៣២ឆ្នាំឯណោះ អញ្ចឹងរឿងអីដែលធ្វើមិនបាន ប៉ុន្តែរឿងនោះគឺរឿងក្មេងជំនាន់ក្រោយ»។
សម្តេចបានបន្ថែមថា «ក្មេងជំនាន់ក្រោយ មិនមែនមានតែ ហ៊ុន ម៉ាណែត មួយ ដែលមានលក្ខណៈសម្បត្តិទេ គឺមានច្រើនណាស់ នៅក្នុងគណបក្សប្រជាជន ពេលវេលាវានឹងផ្តល់ឱ្យអ្នកឯងបានឃើញ អានេះវាអផ្សុក វារត់ទៅជ្រកក្បាលនៅស្រុកគេ ហើយវាអផ្សុកវាគិតតែ Live និយាយទៅផ្ទេរអំណាចទៅ រហូតដល់ប្រជុំសភាថា លោក ហ៊ុន សែន ខកចិត្តខ្លាំងណាស់ ព្រោះអត់បានផ្ទេរអំណាចឱ្យកូនប្រុស យី! អញនៅធ្វើនរណាមានសមត្ថភាពមកជំនួស ហ៊ុន សែន នាពេលបច្ចុប្បន្ននេះ និយាយឱ្យពិត ចេញមុខមក ក្នុងតួអង្គគណបក្សប្រជាជនអត់មាននរណាទេ មានតែពួកអ្នកឯងហ្នឹងចង់ធ្វើ។ ប៉ុន្តែអ្នកប្រហែលជាចាំជាតិក្រោយ នៅពេលដែល ហ៊ុន សែន មានវត្តមាននៅទីនេះ គណបក្សប្រជាជនមានវត្តមាននៅទីនេះ អ្នកឯងប្រហែលជាចាំជាតិក្រោយ»។
លោកបណ្ឌិត ហ៊ុន ម៉ាណែត វ័យ៤៣ឆ្នាំ បច្ចុប្បន្នជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដែលមានឋានន្តរស័ក្តជា ឧត្តមសេនីយ៍ឯក។ លោកបានរៀនចប់នៅសាលាយោធា West Point នៅសហរដ្ឋអាមេរិក។ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ លោកត្រូវបានគណបក្សប្រជាជនកម្ពុជា ប្រកាសតែងតាំងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល។ បច្ចុប្បន្នលោក ហ៊ុន ម៉ាណែត ក៏ជាសមាជិកអចិន្រ្តៃយ៍នៃគណបក្សប្រជាជនកម្ពុជាផងដែរ។
សម្តេចតេជោ បានជំរុញឱ្យក្រុមប្រឆាំងរៀនសង្កេតមើលគណបក្សប្រជាជនកម្ពុជាឱ្យបានច្បាស់លាស់។ សម្តេចបានបញ្ជាក់ថា អ្វីដែលគណបក្សប្រជាជនកម្ពុជា បានរៀបចំតាំងពីថ្នាក់កណ្តាលរហូតដល់ថ្នាក់ខេត្ត គឺមិនមែនសម្រាប់តែ២ ឬ៣ឆ្នាំទេ គឺធ្វើសម្រាប់៥០ឆ្នាំ ១០០ឆ្នាំ ទៅថ្ងៃខាងមុខ។ សម្តេចគូសបញ្ជាក់ទៀតថា៖ «អ្នកឯងត្រូវចាំ គេវិនិយោគទុនទៅលើការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធ បណ្តុះបណ្តាលធនធានមនុស្ស មិនមែនសំដៅដឹកនាំកញ្ឆក់កណ្តៀតតាមពួកអ្នកឯងទេ»៕
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយគ្របដណ្តប់ទូទាំងប្រទេសតាមរយៈផ្កាយរណប និងខ្សែកាប PPCTV ប៉ុស្តិ៍ 76, DTV ប៉ុស្តិ៍ 19, SkyOne ប៉ុស្តិ៍ 26, One TV ប៉ុស្តិ៍ 18, CCTV ប៉ុស្តិ៍ 37 និងទូរទស្សន៍ខ្សែកាប ២៥រាជធានី-ខេត្ត និងផ្សាយព័ត៌មានថ្មីៗចុងក្រោយតាមប្រព័ន្ធ App, Website, TV Channel, Radio, RU-vid, Facebook, English, Chinese, Telegram.

Опубликовано:

 

27 авг 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 118   
Далее
SIGMA ENVY IS UNTOUCHABLE 🔥 #insideout2
00:10
Просмотров 2,8 млн