Тёмный

សម្តេច និងលោកជំទាវអញ្ជើញទៅចូលរួម មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ នៅទីក្រុងញូវយ៉ក 

Khmer News & Feature
Подписаться 18 тыс.
Просмотров 270 тыс.
50% 1

#Cambodia#UnitedStates#UNGA78#Assembly
សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូ អញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីចូលរួម «មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨» នៅទីក្រុងញូវយ៉ក
នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីអញ្ជើញចូលរួម «មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨» នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១-២៥ កញ្ញា ២០២៣។
តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា អញ្ជើញអមដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត រួមមាន៖ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ មន្ត្រីសំខាន់ៗរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំផ្នែកឯកជនមួយចំនួនរបស់កម្ពុជា។
មូលបទចម្បងសម្រាប់កិច្ចពិភាក្សាក្នុងឆ្នាំនេះគឺ «កសាងទំនុកចិត្តឡើងវិញ និងបំផុសសាមគ្គីភាពក្នុងពិភពលោក៖ ជំរុញសកម្មភាពលើរបៀបវារៈឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព ដើម្បីសន្តិភាព វិបុលភាព វឌ្ឍនភាព និងចីរភាពសម្រាប់ទាំងអស់គ្នា»។
ក្រសួងការបរទេស បានឱ្យដឹងថា ខ្លឹមសារនៃសន្ទរកថារបស់ សម្តេចធិបតី នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនឹងផ្តោតលើទិដ្ឋភាពសំខាន់ៗចំនួន ៣ រួមមាន បរិបទពិភពលោក វឌ្ឍនភាពសង្គម-សេដ្ឋកិច្ចកម្ពុជា និងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះសកម្មភាពបដិវត្តកម្មនៃគោលដៅអភិវឌ្ឍន៍ដោយចីរភាព (SDGs)។ សម្តេចធិបតី ក៏នឹងមានកិច្ចប្រជុំទ្វេភាគីជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ និងឥស្សរជនបរទេសមួយចំនួន ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវយ៉ក។
នៅអំឡុងពេលនៃកិច្ចប្រជុំខាងលើ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួមក្នុងកិច្ចសន្ទនាថ្នាក់តំបន់និងអន្តរជាតិ រួមមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច (ECO) លើកទី១៥។ លោកឧបនាយករដ្ឋមន្ត្រី ក៏នឹងគ្រោងជួបពិភាក្សាទ្វេភាគីដោយឡែកពីគ្នា ជាមួយសមភាគី មកពីបណ្តាប្រទេសនានាផងដែរ។
រយៈពេលប៉ុន្មានថ្ងៃមកនេះ បន្ទាប់ពីទទួលដំណឹងអំពី សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួម «មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨» នោះ មានប្រជាពលរដ្ឋខ្មែររស់នៅបណ្តារដ្ឋនានា នៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា បានប្រកាសស្វាគមន៍ និងសម្តែងការគាំទ្រជាខ្លាំង។ ពួកគេមានការពេញចិត្តចំពោះសម្តេចធិបតី ក្នុងការកាន់តំណែងជានាយករដ្ឋមន្រ្តីកម្ពុជា អាណត្តិទី៧នេះ៕
សូមបងជួយ Subcribed ខ្ញុំផង, Please help me Subcribed, ខ្ញុំបាទផលិតវីដេអូព័ត៌មានល្អៗជូនបងប្អូនទស្សនា និងបានដឹងអំពីព្រឹត្តិការណ៍ដែលបានកើឡើងថ្មីនៅក្នុងប្រទេសកម្ពុជានិងពិភពលោក។
I made a good news video for you to watch and learn about new events in Cambodia and the world.ដែលទាក់ទងទៅនិងជីវិតនៃការរស់នៅរបស់មនុស្ស សត្វ រុក្ខជាតិ និងការងារមនុស្សធម៌ ទេសចរ និងដំណើរកំសាន្តផ្សេងៗ។ Related to the life of people, animals, plants and humanitarian work, tourism and excursions.
• សម្តេច និងលោកជំទាវអញ្ជ...
• ទំនាក់ទំនងជាមួយប្រទេស ...
• ទោះជាទំនើបកម្មយ៉ាងត្រូ...
Thanks for watching !!!

Опубликовано:

 

19 сен 2023

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 41   
@PavChin-bw2nz
@PavChin-bw2nz 2 месяца назад
សូមឲ្យសម្តេចបវរធិបតីសម្រេចបានជោគជ័យគ្រប់ភារកិច្ច ជាម្លប់សន្តិភាពសំរាប់ព្រះរាជាណាកម្ពុជា , ។ អរគុណសន្តិភាព❤❤
@khornchhim1279
@khornchhim1279 10 месяцев назад
Congratulations of Cambodia PM 🙏🙏🙏👍
@PoPo-fp8gj
@PoPo-fp8gj Месяц назад
ងីនកំពត❤😊❤😊❤😊
@user-sz1st1tg6l
@user-sz1st1tg6l 10 месяцев назад
♥️♥️♥️♥️♥️🙏🙏🙏
@user-gq9nw2mp9g
@user-gq9nw2mp9g 2 месяца назад
ខ្ញុំស្រឡាញ់លោកជំទាវ❤❤❤❤❤
@chihjk2848
@chihjk2848 10 месяцев назад
សូមចូលរួមអបអរសាទរលោកបើតសម្រចនឹងសាច់ញាតិរបស់លោកបានជួបជុំគ្នារីករាយសប្បាយគួរអោយចាប់អារម្មណ៍គ្រប់ៗគ្នា។សូមជូនពរសុខភាពល្អនឹងជោកជ័យគ្រប់ភារកិច្ច។ជម្រាបលា
@sokhomnit7505
@sokhomnit7505 10 месяцев назад
សូមគោរពជូនពរសម្តេចមហាបវរធិបតី​និងគណប្រតិភូមានសុខសវត្តិភាព​ អរគុណ​ ៕
@siscute7251
@siscute7251 10 месяцев назад
💕💕
@somnnang1908
@somnnang1908 10 месяцев назад
អបអរសាទរ ។
@dyrith9177
@dyrith9177 10 месяцев назад
Have a good trip!!!
@user-fc8jh1uc6s
@user-fc8jh1uc6s 10 месяцев назад
ចូលចិត្ត
@alexbrandonlee
@alexbrandonlee 10 месяцев назад
❤❤❤❤❤🎉🎉🎉
@bongoppp7566
@bongoppp7566 10 месяцев назад
សូមក្មួយសម្ដេចនាយករដ្ឋមន្ត្រីធ្វើដំណើរទៅមកដោយសុវត្ថិភាពសូមវត្ថុសាកសិទ្ធក្នុងលោកតាមថែរក្សាក្មួយឲ្យបានសុខសប្បាយ
@gtvtv6951
@gtvtv6951 2 месяца назад
❤❤❤
@Uon-Rotana
@Uon-Rotana 16 дней назад
❤❤
@uvireakbuth9523
@uvireakbuth9523 2 месяца назад
@nathatt8619
@nathatt8619 10 месяцев назад
🇰🇭🇰🇭❤️❤️❤️❤️🙏🙏👍👍
@ReangKL
@ReangKL 2 месяца назад
យើងត្រូវគាំទ្រសម្តេចនិងលោកជំទាវជារៀងរហូត❤❤❤
@sokphea7600
@sokphea7600 10 месяцев назад
សូមអោយសម្ដេចប្អូនជោគជ័យគ្រប់ការងារទាំងអស់
@henghak20
@henghak20 10 месяцев назад
ជូនពរសម្តេចនិងលោកជំទាវជួបតែសុខសុវត្ថភាព និងសម្រេចគ្រប់ភារកិច្ចដើម្បីជាតិមាតុភូមិ
@samoeuthkim5421
@samoeuthkim5421 10 месяцев назад
American welled new leader Cambodia of the Asian meeting. City New York
@Cambodiathisweek
@Cambodiathisweek 2 месяца назад
សូមឲ្យសម្តេចបវរធិបតីសម្រេចបានជោគជ័យគ្រប់ភារកិច្
@anhthea3559
@anhthea3559 10 месяцев назад
អាពូជមុខក្រាស់ទៅទៀតហើយ
@nathatt8619
@nathatt8619 10 месяцев назад
អាឡប់កើតមករស់តែធ្ងន់ផែនដីទេ ទៅងាប់វិញទៅកុំអោយចង្រៃ🤜🤜
@user-fh4tt1mr2s
@user-fh4tt1mr2s 10 месяцев назад
អគុណសន្តិភាពសម្ដេចបង❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤
@DaFa-rm4sk
@DaFa-rm4sk Месяц назад
Somdech,theuppadey,hun,manet,chiaviriakporech,khlang❤❤❤❤vannakam,pong,thom🎉🎉🎉🎉🎉🎉🎉🎉🎉🎉🎉🎉
@PoungetKps
@PoungetKps 10 месяцев назад
ងីនកំពត❤❤❤❤❤😊
@dyrith9177
@dyrith9177 10 месяцев назад
Have a good trip!!!
@sfggfdfh7157
@sfggfdfh7157 10 месяцев назад
សូមព្រះអង្គប្រទានពរក្នុងការធ្វើដំណើរសម្ដេច❤គ្រួសារខ្ញុំនិងអធិណ្ឋានការប្រជុំរបស់សម្ដេច❤
@phorngchanthy9715
@phorngchanthy9715 2 месяца назад
❤❤❤
@phnokmao-iq9wh
@phnokmao-iq9wh 2 месяца назад
@user-gc6in1pw1d
@user-gc6in1pw1d Месяц назад
មីងស្រឡាញ់ក្មួយប្រុសនិងក្មួយស្រីពេញបេះដូងកនមួយទាំងសមគ្នាណាស់ចំណេះវិជ្ជាវិញល្អពេញខ្លួន
@leangchheng-te5ok
@leangchheng-te5ok 10 месяцев назад
ស្រុកខ្មែរសំបូរស្តេចម្ល៉េះមិនយល់សោះហេតុអ្វីរាស្ត្រកើតស្តេចតើកើតពូជអំបូរស្តេចដោយរបៀបណា
@khmernewsfeature4767
@khmernewsfeature4767 10 месяцев назад
គាត់មិនមែនស្តេចទេ គឺសម្តេច។ ពាក្យពីរនេះខុសគ្នា សូមអរគុណ។
@leangchheng-te5ok
@leangchheng-te5ok 10 месяцев назад
@@khmernewsfeature4767 សម្តេចពាក្យរាយប្រៀបដូចពាក្យថាទង្វើហើយនិងធ្វើ
@leangchheng-te5ok
@leangchheng-te5ok 10 месяцев назад
@@khmernewsfeature4767 ដូចពាក្យថាសម្តេចឪព្រះប្រមុខរដ្ឋ
Далее