Тёмный
No video :(

សាលាបឋមសិក្សាប៉ាហ៊ី ទីតាំងថ្មី ត្រូវបានធ្វើពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ជាផ្លូវការ 

 TVK Pailin
Подписаться 16
Просмотров 354
50% 1

សាលាបឋមសិក្សាប៉ាហ៊ី ទីតាំងថ្មី ដែលមានចម្ងាយប្រហែលជាង១០០ម៉ែត្រ ពីទីតាំងចាស់ក្នុងវត្តពោធិមារាម ហៅវត្តប៉ាហ៊ី ត្រូវបានធ្វើពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ជាផ្លូវការ ក្រោមជំនួយពី អង្គការ សាម៉ារីតាន់ភឺស សង្រ្គោះអន្តរជាតិ ប្រចាំប្រទេសកម្ពុជា។ ពិធីបញ្ចុះបឋមសីលាសាងសង់នេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម គោ ស៊ុំប៊ុនសឿត អភិបាលរងខេត្តប៉ៃលិន តំណាងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ព្រះសោភ័ណរតនៈវេទី ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះរតនៈមុនីអ៊ា សុផន ព្រះមេគណគណៈមហានិកាយខេត្តប៉ៃលិន និងជាព្រះចៅអធិការវត្តពោធិមារាម ហៅប៉ាហ៊ី និងដោយមានការអញ្ជើញចូលរួមពីលោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត លោកអភិបាលក្រុងប៉ៃលិន លោក-លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជំនាញនានាក្នុងខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ផងដែរ។
ព្រះសោភ័ណរតនៈវេទី ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះរតនៈមុនី អ៊ា សុផន ព្រះមេគណ គណៈមហានិកាយខេត្តប៉ៃលិន និងជាព្រះចៅអធិការវត្តពោធិមារាម ហៅប៉ាហ៊ី បានមានសង្ឃដីការថា ដោយមើលឃើញពីស្ថានភាពលំបាកក្នុងការរៀន ការបង្រៀន របស់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃសាលាបឋមសិក្សាប៉ាហ៊ី ដែលមានទីតាំងស្ថិតក្នុបរិវេណវត្តប៉ាហ៊ី, ដោយសារសំលេងរំខាននៃ ឧឃោសនស័ព្ទ ពេលមានកម្មវិធីបុណ្យទានក្នុងវត្តម្តងៗ, ទាំងព្រះសង្ឃ លោកអាចារ្យ គណកម្មាការវត្ត ប្រជាពុទ្ធបរិស័ទ្ធជិតឆ្ងាយបានមូលមតិគ្នា ចាប់មគ្គផល សន្សំបច្ច័យជាច្រើនឆ្នាំ ទិញបានដីមួយកន្លែង ដែលមានទីតាំងសមស្រប សម្រាប់ផ្លាស់ប្តូរសាលាបឋមសិក្សាប៉ាហ៊ី ទៅទីនោះ និងទុកទីតាំងចាស់ជាសាលាពុទ្ធិកៈសិក្សាវិញ។ ព្រះអង្គបានបន្តថា លុះក្រោយមក ដោយមានការឯកភាពផ្តល់ជំនួនសាងសង់ពីអង្គការ សាម៉ារីតាន់ភឺស សង្រ្គោះអន្តរជាតិ ប្រចាំប្រទេសកម្ពុជា, ដែលជាអង្គការរបស់គ្រឹះសាសនា, ទើបឈានដល់ការបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់សាលាបឋមសិក្សាប៉ាហ៊ី ទីតាំងថ្មីនេះ ជាផ្លូវការនាពេលនេះ។
ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ស្របពេលដែលប្រទេសជាតិរបស់យើងទទួលបាននូវសុខ សន្តិភាព ស្ថេរភាពនយោបាយ, ការអប់រំដើរតួសំខាន់ណាស់ក្នុងការអភិវឌ្ឍប្រទេសជាតិ អោយមានការរីកចំរើនលើគ្រប់វិស័យ។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បានចាត់ទុកវិស័យអប់រំជាអាទិភាពទី១ ក្នុងការអភិវឌ្ឍប្រទេសជាតិ ក្នុងចក្ខុវិស័យរួមគឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងមច្ចេកវិទ្យា។ ឯកឧត្តម បានបន្តថា នៅក្នុងខេត្តប៉ៃលិន ក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌីត បាន ស្រីមុំ អភិបាល នៃគណអភិបាលខេត្តប៉ៃលិន មានការយកចិត្តទុកដាក់ខ្ពស់ ក្នុងការណែនាំ ជំរុញការអនុវត្តគោលនយោបាយអប់រំ របស់រាជរដ្ឋាភិបាលអោយមានប្រសិទ្ធភាពខ្ពស់ គឺការអប់រំប្រកបដោយគុណភាព គុណតម្លៃ, សាលារៀនទាំងអស់ត្រូវតែស្អាត មានអនាម័យ បរិស្ថានល្អ មានស្តង់ដាសុវត្ថភាពខ្ពស់ និងមានវិន័យសណ្តាប់ធ្នាប់ល្អប្រសើ។ ឯកឧត្តម ក៏បានមានប្រសាសន៍ថ្លែងអំណរគុណដល់អង្គការ សាម៉ារីតាន់ភឺស សង្រ្គោះអន្តរជាតិ ប្រចាំប្រទេសកម្ពុជា ដែលបានជួយក្នុងការកសាងអគារសិក្សាថ្មីនេះ និង អរគុណដល់ ព្រះសោភ័ណរតនៈវេទី ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះរតនៈមុនី អ៊ា សុផន ដែលបានផ្តល់ដីសម្រាប់សាងសង់អាគារសិក្សាថ្មី។ ឯកឧត្តម បានមានប្រសាសន៍ថា នេះជាសុខដមនីកម្មខាងសាសនា ដែលក្នុងពេលនេះបានពួតដៃគ្នា កសាងសាលារៀនមួយខ្នង ក្នុងបុព្វហេតុកសាងធនធានមនុស្សរបស់ប្រទេសកម្ពុជា។
សូមបញ្ជាក់ថា បើតាមរបាយការណ៍របស់លោក លី សុងហ៊ី អភិបាលក្រុងប៉ៃលិន បានឲ្យដឹងថា៖សាលាបឋមសិក្សាប៉ាហ៊ី ទីតាំងថ្មីនេះ មាន១ខ្នង, ២ជាន់ ស្មើនឹង ១០បន្ទប់ , មានបង្គន់ អនាម័យចំនួន ១ខ្នង ស្មើនឹង ១១បន្ទប់ មានកន្លែងលាងសម្អាតដៃ, ធុងចម្លោះទឹកស្អាតខ្នាតធំ, អណ្តូងស្នប់, ឡដុតសំរាម, ទោងកម្សាន្តខ្នាតធំ, ដងទង់ជាតិ និង សម្ភារៈ បរិក្ខា បម្រើឱ្យការបង្រៀន និងរៀនជាច្រើនទៀត ដែលសរុបជាថវិកា មានចំនួនជាង ៣០ម៉ឺន ដុល្លាសហរដ្ឋអាមេរិក៕

Опубликовано:

 

13 июл 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии    
Далее