Тёмный

សាសនា សុខភាព​ និងរឿងប្រវត្តិសាស្ត្រ|Kimkanikar​ 

Kimkanikar Chhon
Подписаться 89 тыс.
Просмотров 22 тыс.
50% 1

សាសនា សុខភាព​ និងរឿងប្រវត្តិសាស្ត្រ
.
១) សិក្សាពីសាសនាធ្វើឲ្យយើងយល់ពីធម្មជាតិនៃជីវិត ស្រឡាញ់នឹងគោរពអ្នកដទៃដូចខ្លួន ខ្លាចទង្វើបាប ធ្វើអំពើល្អ មានចិត្តមុទិតា និងក្តីមេត្តាដល់សង្គមជុំវិញខ្លួន ។ល។
២) សិក្សារឿងសុខអនាម័យ ឬសុខភាពធ្វើឲ្យប្រជាជនយល់ដឹងនឹងចេះបង្ការចេះថែរក្សាសុខអនាម័យបានត្រឹមត្រូវ ។ល។
៣) សិក្សាប្រវិត្តសាស្ត្រ ខ្ញុំចង់ក្រើនរំលឹកបងប្អូនក្នុងសង្គមដើម្បីកុំឲ្យធ្លាក់ជានុយរបស់អ្នកមានបំណងអាក្រក់ឬអ្នកនយោបាយក្លែងក្លាយតាមបណ្តាញសង្គម បងប្អូនត្រូវសិក្សាប្រវត្តិសាស្ត្រដើម្បីឲ្យយល់ដឹងពីប្រវត្តិរបស់បុព្វបុរសរបស់យើង ដើម្បីមកសិក្សាជាមេរៀន រាល់ភាពខុសឆ្គង នោះចាត់ទុកជាមេរៀន សិក្សាដោយធ្វើចិត្តឧបេក្ខាជានិច្ច ព្រោះរាល់ប្រវិត្តសាស្ត្រជាកត់ត្រាសរសេរឡើងដោយអ្នកឈ្នះជានិច្ច មិនថាជប៉ុន ចិន ខ្មែរ ថៃ ភូមា។ល។ ប្រវិត្តសាស្ត្រក្នុងថ្នាក់សុទ្ធសឹងតែក្រឡៃ មិនត្រូវទាំងស្រុងឡើយ ថ្នាក់ដឹកនាំធ្វើចឹងដើម្បីចង់លើកតំកើងបុព្វបុរសជំនាន់មុនឬកែខ្លួននៅចំណុចខុសឆ្គងកន្លងមកតែប៉ុណ្ណោះ ហើយយើងនឹងបានអ្វីក្នុងការប្រកែកយកឈ្នះបងប្អូន ?? បើចង់ដឹងទៅរកទិញសៀវភៅបកប្រែមកអានលេងៗបានចាស ដឹងល្អជាងមិនដឹង ដឹងហើយធ្វើចិត្តជាឧបេក្ខាជានិច្ចមិនថាសារអ្វីក៏ដោយដែលអ្នកបានទទួលចាស
#ចិត្តមនុស្សដូចទឹកក្នុងត្រពាំង បើចិត្តស្ងប់ ទឹកនឹងថ្លា តែរាល់ការរិះគន់ដែលខ្វះបញ្ញា នាំឲ្យចិត្តយើងល្អក់ កខ្វក់ ទឹករិតតែកូរឹតតែល្អក់ ( ទឹកគឺចិត្ត )
.
#កន្លងមកបងប្អូនជនជាតិអាស៊ីយើងឆ្លងកាត់សង្គ្រាមទាំងពីខាងក្រៅនិងខាងក្នុងមកច្រើនឆ្នាំហើយ រាល់សង្គ្រាមនាំមកនូវតែភាពបាត់បង់បែកបាក់ និងវប្បដិសារីមកច្រើនណាស់ហើយ មិនថាខ្មែរ ភូមា ថៃ ឬសូម្បីប្រទេសជិតខាងយើងដូចជាវៀតណាមក៏ដោយ ហើយឆ្នាំ២០២០ នេះយើងរងគ្រោះមកធ្ងន់ណាស់ហើយ ទាំងភ្លើងឆេះព្រៃធំៗពីរកន្លែងកាលខែវិច្ឆិកា-ធ្នូបាត់បង់ទាំងជីវិតសត្វរាប់លានក្បាល និងព្រៃដែលជាសួតរបស់ពិភពលោកយើង អាកាសធាតុប្រែប្រួល កង្វះទឹកប្រើប្រាស់ព្រោះ ស្ទឹងបឹង ត្រពាំងរីងទឹកអស់ហើយ ខ្យល់កខ្វក់(ប៉ះពាល់សុខភាពធ្ងន់ធ្ងរ ) ចុងក្រោយគឺជំងឺឆ្លងកូរ៉ូណាដែលបង្ករផលប៉ះពាល់ទូទាំងពិភពលោក មានមនុស្សស្លាប់ជាច្រើន និយាយមកដល់ចំណុចនេះ ខ្ញុំច់ងឲ្យបងប្អូនពិចារណាដោយបញ្ញា ដល់ពេលហើយបងប្អូនដែលយើងត្រូវត្រឡប់មកស្រឡាញ់គ្នា សាមគ្គីគ្នា អហោសិកម្មជូនគ្នាទៅវិញទៅមករាល់ការប៉ះទង្គិចកន្លងមក រស់នៅក្នុងសង្គមសព្វថ្ងៃត្រូវប្រកបដោយ សតិ មេត្តា និងបញ្ញា បីយ៉ាងនេះអ្នកត្រូវមានជាប់ជានិច្ច
បើសិនជាយើងពិចារណាដោយបញ្ញាមែនទែន មនុស្សយើងគ្រប់រូបសុទ្ធសឹងតែជាមិត្តរួមកម្មរបស់យើងដែលកើតមកក្នុងរដ្តសង្សារ ( ដំណើរអន្ទោលវិលកើតវិលស្លាប់ ) ជាសត្វលោកដែលរង់ទុក្ខមិនចេះចប់ គួរឲ្យសង្វេកចិត្តមែនទែន បើអ្នកគ្មានសាសនា គ្មានបញ្ញានោះមិនខុសអ្វីពីមនុស្សចិត្តខ្វាក់ឡើយ ខ្វាក់ភ្នែកអាចមានឱកាសប្រព្រឹត្តិធម៌ចូលនិពា្វនបាន តែមនុស្សចិត្តខ្វាក់ទោះបានទទួលការសិក្សាផ្លូវលោកមកខ្ពង់ខ្ពស់ប៉ុណ្ណាក្តីក៏នៅតែវិលវល់ក្នុងរដ្តសង្សារដដែល អាណិតត្រង់ថាកើតមកងងឹតហើយនឹងទៅវិញងងិតទៀត នេះដែលខ្ញុំប្រាប់ថាគួរឲ្យអាណិត
ជនជាតិអាស៊ីយើងត្រូវចាប់ដៃគ្នា សាមគ្គីគ្នា ដើម្បីឲ្យសេដ្ឋកិច្ចយើងរឹងមាំ ចង្កិះ១គេកាច់បាក់ តែបើចង្កិះរួមគ្នា គ្នាគ្មានអ្នកណាកាច់បានឡើយ បងប្អូនឃើញសហភាពអឺរ៉ុប គេសហការគ្នាខ្លាំងណាស់ឃើញគេរីកចម្រើនអត់ បើយើងមិនសាមគ្គីគ្នាទេមារនឹងមកផ្ចាញ់ មកបំបាស់បំបោរ ឲ្យយើងបែកបាក់គ្នា ហើយវានឹងវាយប្រហារយើងទៀតមិនចេះចប់ ម្លោះហើយដល់ពេលហើយបងប្អូនត្រូវប្រើបញ្ញាឲ្យច្រើនៗ អប់រំប្រៀនប្រដៅកូនចៅនៅអ្វីដែលល្អហើយត្រឹមត្រូវ ដើម្បីឲ្យជាតិយើងរុងរឿងរីកចម្រើនឲ្យទាន់សម័យចាស
#យើងត្រូវធ្វើខ្លួនជាឃ្មុំក្រេបតែរបស់ក្រអូប របស់ល្អៗនិងមានប្រយោជន៍
កុំធ្វើខ្លួនដូចរុយដែលរោមតែរបស់ស្អុយ ដូចលាមកជាដើម !!!
ចុងក្រោយនេះ បើខ្ញុំសរសេរឬនិយាយអ្វីខុសឆ្គង នាងខ្ញុំសុំខន្តីអភ័យទោសទុកមុនផងព្រោះការយល់ដឹងភាសាខ្មែរនាងខ្ញុំនៅមានកម្រិត
#ពេលវេលា និងធម្មជាតិ ជាធនធានដែលមានកំណត់
ចូរប្រើយ៉ាងប្រុងប្រយ័ត្នឲ្យកើតប្រយោជន៍ខ្ពស់បំផុតហោង
ចិត្ត្រា​ ស្នេហាអ្នកអាន
០២.០៥.២០២០
.
Contact me via :
Email :kimchhon55@gmail.com
Line ID :kimchhon9
Telegram :+66 63-9292-624
Fan page :Chhon Kimkanikar

Опубликовано:

 

10 сен 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 26   
Далее
Пришёл к другу на ночёвку 😂
01:00