Тёмный

សួនផ្កាវ៉ាន់នីឡាមួយកន្លែង ត្រូវបង្កើតឡើងលើកដំបូងក្នុងខេត្តព្រះសីហនុ ដោយកូនខ្មែរមួយរូប ក្រោយបញ្ចប់... 

FRESH NEWS
Подписаться 920 тыс.
Просмотров 1,9 тыс.
50% 1

សួនផ្កាវ៉ាន់នីឡាមួយកន្លែង ត្រូវបង្កើតឡើងលើកដំបូងក្នុងខេត្តព្រះសីហនុ ដោយកូនខ្មែរមួយរូប ក្រោយបញ្ចប់ការសិក្សាផ្នែកកសិកម្មពីបរទេស ហើយអាចនឹងទទួលទិន្នផលខ្ពស់នៅថ្ងៃខាងមុខ
(ព្រះសីហនុ)៖ សួនផ្កាវ៉ាន់នីឡាមួយកន្លែង ត្រូវបានចាប់ផ្ដើមបង្កើតឡើងលើកដំបូងនៅខេត្តព្រះសីហនុ ដែលមានទីតាំងស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខណៈផ្កាវ៉ាន់នីឡាជាប្រភេទផ្កាមួយដែលមិនសូវ មានការចាប់អារម្មណ៍ដាំនៅក្នុងប្រទេសកម្ពុជា ព្រោះផ្កាប្រភេទនេះភាគច្រើននាំចូលពីក្រៅប្រទេស ហើយបច្ចេកទេសនៃការដាំតម្រូវឲ្យមានបទពិសោធន៍ខ្ពស់។
ឪពុករបស់លោក ចាន់ តារា បានរៀបរាប់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣នេះថា តារា បានរៀនចប់បណ្ឌិតផ្នែកកសិកម្មមកពីសហរដ្ឋអាមេរិក ហើយក៏មានបទពិសោធន៍ ច្រើនឆ្នាំផ្នែកកសិកម្ម ដោយរយៈពេលប៉ុន្មានខែមកនេះ លោកបានចាប់ផ្ដើមសាកល្បងស្រាវជ្រាវដាំផ្កាវ៉ាន់នីឡា នៅក្នុងខេត្តព្រះសីហនុ ព្រោះលោកធ្លាប់មានបទពិសោធន៍នៅក្រៅប្រទេស តែពេលនេះលោកបានមករស់នៅ ប្រទេសកម្ពុជាវិញ លោកក៏បានចាប់ផ្ដើមសាកល្បងដាំផ្កាវ៉ាន់នីឡានៅខេត្តព្រះសីហនុ ព្រោះលោកយល់ឃើញថានៅប្រទេសកម្ពុជា មិនទាន់មានការដាំប្រភេទផ្កាវ៉ាន់ណេឡាដែលជាប្រភេទផ្កាមិនសូវមានការចាប់អារម្មណ៍ នៅក្នុងស្រុកឡើយ។ ដើមផ្កាវ៉ាន់នីឡា ត្រូវការដើមទុនច្រើនបទពិសោធន៍ច្បាស់លាស់។ វ៉ាន់នីឡាពិបាកក្នុងការដាំ និងការថែទាំ តែតម្លៃខ្ពស់ក្នុង ១គីឡូ ២០០ដុល្លារ។
លោកបានលើកឡើងបន្ថែមថា បច្ចុប្បន្នលោកបានយកពូជផ្កាវ៉ាន់នីឡាពីក្រៅប្រទេសរួមមាន៖ សហរដ្ឋអាមេរិក ឥណ្ឌូនេស៊ី មកដាំនៅក្នុងសួននាពេលនេះចំនួនជាង ១២ប្រភេទ។
ការដាំផ្កាវ៉ាន់នីឡានេះ លោកកំពុងធ្វើការស្រាវជ្រាវឆ្នាំទី១ ឃើញថាទិន្នផលការលូតលាស់របស់ផ្កាបានធំធាត់លឿនល្អត្រូវ និងអាកាសធាតុក្តៅភ្លៀង និងចំហាយទឹកសមុទ្រខ្ពស់។ រយៈពេល៣ខែ លោកបានសាកល្បងឲ្យផ្កា វ៉ាន់នីឡាចេញផ្លែបាន ដូច្នេះលោកមានជំនឿថា ការដាំផ្កាវ៉ាន់នីឡានៅក្នុងខេត្តព្រះសីហនុ នឹងទទួលបានទិន្នផលហើយជាធម្មតាផ្កាវ៉ាន់នីឡា នឹងទទួលបានផ្លែក្នុងរយៈពេល ១ឆ្នាំ។
អត្ថប្រយោជន៍វ៉ាន់នីឡាមានរសជាតិក្រអូបដែលគេយករសជាតិវាទៅប្រើជាមួយការ៉េម ថ្នាំ ដាក់នៅនឹងទឹកអប់ និងជាមួយរបស់ផ្សេងៗទៀតដែលមនុស្សទូទៅស្ទើតែ ១០០% ស្រឡាញ់ក្លិនវ៉ាន់នីឡានេះ។ តែដោយបច្ចុប្បន្ន នៅក្នុងប្រទេសរបស់យើង មិនទាន់មានអ្នកដាំប្រភេទផ្កាវ៉ាន់នីឡា មានតែការនាំចូលពីក្រៅប្រទេស ដោយមើលឃើញចំណុចទាំងអស់នេះ លោកនឹងធ្វើការសិក្សាស្រាវជ្រាវដាំប្រភេទផ្កាវ៉ាន់នីឡា ដើម្បីបង្កើនពង្រីកផ្នែក កសិកម្មនៅកម្ពុជាក្នុងការជំរុញផលិតផលឲ្យបានច្រើនទីផ្សារក្នុងស្រុក និងអាចនាំចេញទៅទីផ្សារនៅក្រៅប្រទេស កាត់បន្ថយការនាំចូល ដោយបច្ចុប្បន្នលោកមានកន្លែងពិសោធន៍បង្កាត់ពូជកោសិកា ទទួលបានទិន្នផលខ្ពស់រយៈពេល ៦ ទៅ ៧ ខែ លោកអាចបង្កាត់កូនផ្កាវ៉ាន់នីឡា និងប្រភេទ័រគីដេនិងកសិកម្មផ្សេងៗទៀតបានជាងមួយលានដើម។
ផ្កាវ៉ាន់នីឡាកន្លងមក ក៏មានដាំនៅក្នុងស្រុកខ្មែរដែររួមមានខេត្តសៀមរាប កំពត កំពង់ឆ្នាំង កំពង់ចាម មណ្ឌលគិរីជាដើម តែមិនទទួលបានទិន្នផលល្អនោះឡើយ។ ការថែទាំផ្កាវ៉ាន់នីឡានៅក្នុងសួនរបស់លោក គឺប្រើធនធានធម្មជាតិនឹងដាំប្រភេទដើមឈើធម្មជាតិកម្ចាត់សត្វល្អិតដាំដើមរំដេង ជី វល្លិបណ្ដូលពេជ្រ និងដើមផ្សេងៗជាច្រើនទៀត។
លោកឪពុករបស់លោក ចាន់ តារា បានបន្ថែមថា បន្ទាប់ពីលោកធ្វើការស្រាវជ្រាវក្នុងការដាំផ្កាវ៉ាន់នីឡាបែបសម័យទំនើប មិនត្រូវការដីធំពេកនោះទេ ដោយនៅខេត្តព្រះសីហនុតម្លៃដីខ្ពស់ ហើយការដាំការផ្កាវ៉ាន់នីឡាក្នុងមួយហិចតា ទទួលបានផល ២០០០គីឡូក្រាម។ ដូចនេះ លោកសង្ឃឹមថា ការដាំផ្កាវ៉ាន់នីឡានៅខេត្តព្រះសីហនុ នឹងទទួលបានទិន្នផលក្រោយពីធ្វើការពិសោធន៍រយៈពេល ៧ខែកន្លងមក។
ចំពោះលោកផ្ទាល់ថ្ងៃមុខ លោកក៏បានត្រៀមដីជាច្រើនហើយ ដើម្បីបង្កើតទៅជាកសិដ្ឋានដ៏ធំនៅប្រទេសកម្ពុជា សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងការនាំចេញកាត់បន្ថយការនាំចូលពីក្រៅប្រទេស ព្រោះតម្លៃនាំចូលខ្ពស់មិនទាន់ មានអ្នកដាំនៅក្នុងប្រទេសដែលទទួលបានផលនៅឡើយ។
ជាចុងក្រោយ លោក ចាន់ តារា ក៏មានគោលបំណងទៅថ្ងៃខាងមុខ នឹងធ្វើការចែករំលែកនូវបទពិសោធន៍នៃការដាំដើមផ្កាវ៉ាន់នីឡានេះ ទៅកាន់សិស្ស និស្សិត ប្រជាកសិករណាដែលចង់សិក្សាបន្ថែមដើម្បីបំពេញចំណុចខ្វះខាត ពីការដាំដើមផ្កាវ៉ាននីឡានេះផងដែរ៕

Опубликовано:

 

8 авг 2023

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 7   
@khengseangheng2091
@khengseangheng2091 2 месяца назад
Good news
@samnangkan1394
@samnangkan1394 20 дней назад
បើខ្ញុំចង់រៀនពីបច្ចេកទេស​ តើខ្ញុំអាចទាក់ទងទៅគាត់បានតាមណាដែរបាទ? ខ្ញុំសូមលេខទំនាក់ទំនងគាត់បានទេបង
@YaYa-er5ez
@YaYa-er5ez 11 месяцев назад
និយាយសុីពេលណាស់
@MrBchhun
@MrBchhun 6 месяцев назад
សុំលេខទំនាក់ទំនងផង
@wawsfsfa1113
@wawsfsfa1113 5 месяцев назад
សុំលេខទំនាក់ទំនងមួយបង 6:01
@DenDanika
@DenDanika 2 месяца назад
កម្ពុជាដាំវ៉ាន់នីឡាមានផ្លែល្អឬទេ?លោកគ្រូ?
@sengheang6989
@sengheang6989 19 дней назад
នៅតំបន់អាហ្វ្រិកដាំវ៉ាន់នីឡាច្រើនជាងគេ ម៉ាឡេស៊ីបច្ចុប្បន្នមានការដាំតិចតួច ពីសម័យមុនដាំច្រើន ឥឡូវការប្ដូរមកដាំ ដូងប្រេង និងធុរ៉េន
Далее
skibidi toilet multiverse 039 (part 4)
06:06
Просмотров 3,7 млн
would you eat this? #shorts
00:36
Просмотров 1,9 млн
Выпускаем трек? #iribaby
00:14
Просмотров 392 тыс.
Alimentation Biologique de la Vanille !
6:35
Просмотров 266 тыс.
skibidi toilet multiverse 039 (part 4)
06:06
Просмотров 3,7 млн