Тёмный

ស្វែងយល់អំពីការលើសជាតិអាស៊ីតអ៊ុយរិក និង​ការ​រលាកសន្លាក់ដោយសារអាស៊ីតអ៊ុយរិក 

Physiocam
Подписаться 895
Просмотров 1,2 тыс.
50% 1

ប្រសិនបើអ្នកមានការកើនឡើងកម្រិតជាតិអាស៊ីតអ៊ុយរិកក្នុងឈាមច្រើនពេក អ្វីដែលអ្នកគួរតែចាប់អារម្មណ៍មើលមុនគេនោះគឺអការៈសន្លាក់របស់អ្នក និងពិនិត្យមើលលើកត្តាប្រឈមដែលខ្លួនកំពុងមាន ដូចជា៖ របបចំណីអាហារ ជំងឺរ៉ាំរ៉ៃប្រចាំកាយ (ជំងឺធាត់ ជំងឺខ្សោយតម្រងនោមជាដើម)។ ថ្វីត្បិតតែអ្នកជំងឺលើសជាតិអាស៊ីតអ៊ុយរិកក្នុងឈាម មិនមែនសុទ្ធតែមានរោគសញ្ញាទាំងអស់នោះទេ ប៉ុន្តែការលើស នេះគឺជាចំណុចចាប់ផ្ដើមដំបូងនៃជំងឺរលាកសន្លាក់ដោយសារការលើសជាតិអាស៊ីតអ៊ុយរិកក្នុងឈាម ហើយវាក៏ជាកត្តាហានិភ័យនៃជំងឺសរសៃឈាមបេះដូង (ឧទា៖ ស្ទះ/ដាច់សរសៃឈាមខួរក្បាល) និងជំងឺតម្រងនោមផងដែរ (ឧទា៖ គ្រោះក្នុងតម្រងនោម) ។
ចំណុចសំខាន់ដែលលោកអ្នកត្រូវដឹងគឺ ស្គាល់កត្តាប្រឈម និងជម្រុញអោយមានការលើសជាតិអាស៊ីតអ៊ុយរិកក្នុងឈាម និងអាការៈរលាកសន្លាក់ (Gouty Arthritis) របស់ខ្លួន និងជ្រើសរើសសេវាសុខភាពអោយបានត្រឹមត្រូវ ដើម្បីទទួលការព្យាបាល ប្រឹក្សារកវិធីសាស្ត្របញ្ចុះកម្រិតជាតិអាស៊ីតអ៊ុយរិកក្នុងឈាមឱ្យស្ថិតក្នុងកម្រិតសមស្របឡើងវិញពីសំណាក់វេជ្ជបណ្ឌិតជំនាញ។
ស្វែងយល់អំពីអការៈលើសជាតិអាស៊ីតអ៊ុយរិក និងការបង្កាហារនិភ័យផ្សេងៗ ជាមួយលោកវេជ្ជបណ្ឌិតឯកទេសវេជ្ជសាស្ត្រទូទៅ មាស បញ្ញាខាងក្រោម៖
-------------------
សម្រាប់ព័ត៌មានលំអិតសូមទាក់ទងមកកាន់មន្ទីរព្យាបាល Physiocam តាមរយៈ៖
អាសយដ្ឋាន៖បឹងកក់ (One Park Project) ផ្ទះលេខ C17-18 ផ្លូវ R8 ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ព្យាបាលដោយចលនា៖ Tel: 012 850 526
សេវាកម្មថែទាំតាមផ្ទះ៖ Tel: 093 215 151
Email: info@physiocam.com.kh
Website: www.physiocam.com.kh
តាមដានព័ត៌មាន និងចំណេះដឹងអំពីការព្យាបាលដោយចលនាតាមរយៈបណ្តាញសង្គម
Follow us on social media
Facebook: Physiocam Clinic Physiotherapy & Rehabilitation
Telegram Channel: t.me/+-5DGemKI...

Опубликовано:

 

16 сен 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 2   
@bongryda5991
@bongryda5991 5 месяцев назад
លោកគ្រូខ្ញុំលើសជាតិអាស៊ីតនេះជិតមួយឆ្នាំហើយនិងច្រាលអាស៊ីតក្នុងក្រពះមកបំពង់ពេលទទួលទានអាហារហើយអួលណែនដើមទ្រូងនិងមានក្លិនមាត់ជូមាត់ ពិបាកណាស់ សុំលេខទូរស័ព្ទលោកគ្រូមួយមក
@SopheakSopheak-jj9hh
@SopheakSopheak-jj9hh Месяц назад
ជំរាបសួរលោកគ្រូ ខ្ញុំឈឺជង្គង់យូរហើយដល់ទៅពិនិត្យឈាមពេទ្យថាអត់ឈឺអីទេ ហេតុអ្វីទៅលោកគ្រូ?
Далее
Семья с двойным дном. Рассказ
2:45:06
Inside Out 2: BABY JOY VS SHIN SONIC
00:19
Просмотров 2,6 млн