Тёмный
No video :(

ហេតុអ្វី Land Cruiser (2008 - 2011) នៅតែនិយមខ្លាំងនៅកម្ពុជា? 

Square Car
Подписаться 25 тыс.
Просмотров 21 тыс.
50% 1

Topic : ហេតុផលដែល Land Cruiser LC 200 2008 - 2011 នៅតែមានភាពពេញនិយម! ហើយក៏ជាហេតុផលសំខាន់ៗក្នុងការពិចារណា មុនបងប្អូនធ្វើការសម្រេចចិត្តផងដែរ!
I. Intro
បើចង់ចូលព្រៃ យក Land Rover តែបើចង់ត្រឡប់មកវិញ យក Land Cruiser! ដែលជានេះ អាចចាត់ទុក ជាសុភាសិតមួយ ដែលប្រើប្រាស់ដើម្បី ចម្អកទៅលើ រថយន្ត Land Rover ក៏ដូចជាក្នុងគោលបំណង ដើម្បីលើកសរសើរ ទៅដល់ភាពធន់ របស់ Land Cruiser ដែរ!
មាឌធំ កម្ពស់ខ្ពស់ មានអំណាច ទៅណាមកណា ចូលចំណោមគេចុះ! ឆ្នាំទាប អាយុរាងជ្រែក៏ពិតមែន តែ Land Cruiser ឆ្នាំ ២០០៨ - ២០១១ នៅតែមានភាពពេញនិយម ពីសំណាក់បងប្អូនប្រជាពលរដ្ឋកម្ពុជា!
ឱ្យតែលឺ ឈ្មោះថា Land Cruiser នរណាៗ ក៏ស្គាល់! ភាគតិចណាស់ ដែលមិនធ្លាប់!
កាន់លុយចន្លោះ ពីជាង ៥ម៉ឺនដុល្លារ រហូតដល់ជាង ៦ ម៉ឺនដុល្លារ អាចរកឡានស្អាតបានហើយ! បញ្ជាក់តម្លៃនេះ គឺសម្រាប់ ឆ្នាំ ២០០៨ - ២០១១!
គោលបំណង នៃវីដេអូក្នុងថ្ងៃនេះ Square Car នឹងធ្វើការ គាស់កកាយឱ្យបាន កាន់តែស៊ីជម្រៅ បន្ដិចអំពីវា!
ហេតុផលអ្វីបានជា រថយន្តប្រភេទនេះ នៅតែមានភាពពេញនិយម? ហើយចំណុចអ្វីខ្លះ ដែលបងប្អូនកំពុងរារែកចិត្ត គួរពិចារណា មុនសម្រេចចិត្ត កាន់លុយទិញ វាប្រើ?
ចម្លើយគ្រប់យ៉ាង មាននៅក្នុងវីដេអូនេះ!
II. Body
ទាំងនេះ គឺជាហេតុផល យ៉ាងដែលនាំឱ្យ Land Cruiser ឆ្នាំ ២០០៨-២០១១ នៅតែមានភាព ពេញនិយម ៖
១ កេរ្ត៍ឈ្មោះ ៖ ដូចដែល បងប្អូនបានដឹងរួចមកហើយ ថា Land Cruiser គឺជាម៉ាកយីហោរថយន្តមួយ ដែលមានកតិសព្វល្បីល្បាញ ស្ទើរតែជុំវិញ សាកលលោក ដែលជាហេតុមួយធ្វើឱ្យ រថយន្តនេះ អាចយកឈ្មោះរបស់វា ទៅធ្វើទីផ្សារ ដោយមិនចាំបាច់ផ្សព្វផ្សាយច្រើន
២ ប្រវត្តិសាស្រ្ត ៖ មិនថា ស្ថិតនៅក្នុងជំនាន់ណា ឬក៏ឆ្នាំផលិតណានោះទេ អ្វីដែលជាភាពអស្ចារ្យមួយ ក្នុងចំណោម ហេតុផលផ្សេងៗ គឺ Land Cruiser គឺជារថយន្ត SUV ដែលអាយុកាលដ៏ចំណាស់មួយ ពោលគឺ ចាប់តាំងពីឆ្នាំ ១៩៥១ មកម៉្លេះ បើគិតមកទល់ពេលបច្ចុប្បន្ននេះគឺ មានប្រវត្តិ ជាង៧០ ឆ្នាំទៅហើយ ! អស់រយៈពេល ជាច្រើនទស្សវត្ត៍ក៏ពិតមែន Toyota Land Cruiser នៅតែអាចរក្សា ដំណែង នៅក្នុងទីផ្សារ បានយ៉ាងល្អ ហើយកាន់តែល្អ ពីមួយជំនាន់ទៅមួយជំនាន់!
៣ ភាពធន់ក្នុងការប្រើប្រាស់ ៖ បើរំលឹកទៅដល់ រឿងនេះ បងប្អូនប្រជាពលរដ្ឋកម្ពុជា ប្រាកដជាបានដឹងរួចមកហើយ អំពីរថយន្តនេះ មិនមែនតែបងប្អូនជនរួមជាតិយើងនោះទេ សូម្បីតែអ្នកប្រើប្រាស់រថយន្ត ស្ទើរតែទូទាំងសាកលលោក ក៏បានទទួលស្គាល់ អំពីភាពធន់ក្នុងការប្រើប្រាស់ របស់រថយន្ត Land Cruiser ដែរ!
រហូតដល់ប៉ែកខាងបជ្ជឹមប្រទេស មានសុភាពសិតមួយថា បើចង់ចូលព្រៃ យក Land Rover តែបើចង់ត្រឡប់មកវិញ យក Land Cruiser! ដែលជានេះ អាចចាត់ទុក ជាសុភាសិតមួយ ដែលប្រើប្រាស់ដើម្បី ចម្អកទៅលើ រថយន្ត Land Rover ក៏ដូចជាក្នុងគោលបំណង ដើម្បីលើកសរសើរ ទៅដល់ភាពធន់ របស់ Land Cruiser ដែរ
៤ បែបផែននៃការរចនា ៖ បើសិនជាផ្ដោតសំខាន់ទៅលើរូបរាងបែប លូយឆាយ ស៊ីវីល័យ ក៏ដូចជាលេចធ្លោខ្លាំង Land Cruiser ប្រហែល ជាមិនសូវ ជាស្ថិតក្នុងលក្ខខ័ណ្ឌបែបនេះទេ! តែបើអ្នកប្រើប្រាស់ ផ្ដោតសំខាន់ទៅលើ រូបរាង អំណាច បែបសាម្មញ្ញ តែបង្កប់នូវប្រណិតភាព គយគន់ មិនចេះជិនណាយ Land Cruiser ប្រកដជាស្ថិតនៅក្នុង គោលគំនិតនេះ ១០០ភាគរយ! ព្រោះលក្ខណៈសម្បត្តិប្រភេទនេះ នឹងអាចឆក់យកបេះដូង អ្នកប្រើប្រាស់រថយន្ត ស្ទើរគ្រប់វ័យ គ្រប់ស្រទាប់វណ្ណៈ ក្នុងរយៈពេលយូរ!
៥ លក្ខណៈសម្បត្តិនៃការប្រើប្រាស់ ៖ ក្រៅពីភាពជាប់ធន់បានយូរអង្វែង Land Cruiser ក៏ជារថយន្ត មួយប្រភេទ ដែលមាននូវភាពធំទូលាយ លក្ខណៈសម្បត្តិ នៃការបើកបរគ្រប់ស្ថានភាពផ្លូវ ក៏ដូចជាភាពថ្លៃថ្នូរក្នុងការប្រើប្រាស់ផងដែរ ដែលសរុបជាហេតុផលមួយ នាំឱ្យលំដាប់អភិជន ប្រមុខថ្នាក់ដឹកនាំ រួមទាំងអ្នកដែលមានធន់ធាន កម្ររនឹងមើលរំលង រថយន្តនេះណាស់
៦ ទីផ្សារ ៖ ពាក្យថា ទីផ្សារមួយមុខ គឺមានន័យធំទូលាយណាស់ សម្រាប់រថយន្ត Land Cruiser គឺជារថយន្ត ដ៏មានទីផ្សារមួយ សម្រាប់ប្រទេសផ្សេងៗ ក៏ដូចជា ប្រទេសកម្ពុជាផងដែរ! តម្លៃមិនងាយធ្លាក់ លក់ទៅវិញ មិនសូវខាត ហើយគ្រឿងបន្លាស់ក៏សម្បូរបែប
៧ តម្រូវការភាគច្រើន នៃបរិបទបងប្អូន ប្រជាជនកម្ពុជា ៖ ហេតុផលសំខាន់ចុងក្រោយនេះ បើយើងសង្កត់ធ្ងន់ទៅលើ រថយន្ត Land Cruiser សេរីឆ្នាំ ២០០៨ - ២០១១ គឺមានសម្បូរប្រើប្រាស់ ក៏ដូចជាពេញនិយមច្រើន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយសារតែ ភាពថ្លៃថ្នូរ គ្រប់គ្នាឱ្យតម្លៃ ហើយរថយន្តនេះ ត្រូវបានប្រើប្រាស់ភាគច្រើន ដោយថ្នាក់ដឹកនាំ ឬឥស្សរជនជាន់ខ្ពស់! ម៉្យាងវិញទៀត គឺវាមានភាព ធំទូលាយ បើកបានគ្រប់ស្ថានភាពផ្លូវ ហើយតម្លៃបច្ចុប្បន្នក៏សមគួរក្នុងការពិចារណាដែរ!
III. Conclusion
តើបងប្អូន យល់យ៉ាងណាដែរ ចំពោះ Toyota Land Cruiser 2008 - 2011? តើបងប្អូនណាខ្លះ ជា Fan ផ្កាប់មុខ របស់ Toyota Land Cruiser?

Опубликовано:

 

22 авг 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 10   
@sarathmam2835
@sarathmam2835 Месяц назад
ចង់បានប្រើប្រាស
@sokeava6507
@sokeava6507 Месяц назад
សុំអាធ្យាស្រ័យសុំសួរថា Land Cruiser 2009 100 គីឡូស៊ីសាំងប៉ុន្មានលីត្រនៅក្នុងក្រុងជាមធ្យម។ សូមអរគុណ
@sokeava6507
@sokeava6507 Месяц назад
ខ្ញុំសុំសួរបន្តិចរថយន្តឡេនគ្រីស័រ 2008 ដល់ 2010 រត់100 គីឡូម៉ែត្រក្នុងក្រុងស៊ីប៉ុន្មានលីត្រដែរ? សូមអរគុណ។
@chanbottanuon5489
@chanbottanuon5489 8 месяцев назад
❤❤❤❤❤
@bunthoeunchan7341
@bunthoeunchan7341 2 года назад
ចាប់ពី០១២ឡើងតម្លៃប៉ុន្មានដែរអែដមីន?
@user-uh1bn7bn1i
@user-uh1bn7bn1i 2 года назад
ខ្ទង់70000$ឡើង
@chanbrossmove627
@chanbrossmove627 10 месяцев назад
🥰🥰🥰🥰
@bongsomlanhh168
@bongsomlanhh168 Год назад
ខ្ញុំក៏ជាfan យីហោឡាន អង់គ្លេសមួយផងដែរ.ក្នុងនាមយើងជាអ្នកreview គួរកុំបង្អាប់ឡានមួយ សរសើរឡានមួយ.វាមានចំណុចល្អរៀងៗខ្លួន ទៅតាមស្ថានភាពឬបរិបទប្រទេសនីមួយៗ
@MenghongLy-dy3it
@MenghongLy-dy3it 6 месяцев назад
😊😊😊😊😊😊😊😊😊😊😊😊😊😊😊😊😊😊😊
Далее
Land Cruiser 2022 (LC300)  - Review By Square Car
19:49
When I met the most famous Cristiano
01:03
Просмотров 21 млн
Italians vs @BayashiTV_  SO CLOSE
00:30
Просмотров 4,2 млн