Тёмный

អានិសង្ឃរបស់សីល ៥ ប្រការ 

LIFE IS BUDHHA
Подписаться 449
Просмотров 744
50% 1

១០៦ វិសុទ្ធិមគ្គ អានិសង្សសីល
អានិសង្ឃរបស់សីល ៥ ប្រការ
សេចក្តីថា សីលមានអានិសង្សយ៉ាងណា ? ឆ្លើយថា មានការបានទទួលគុណជាអនេក មានការមិនក្ដៅក្រហាយជាដើមជាអានិសង្ស ។ សមដូចជាពាក្យរបស់ព្រះសាស្តាត្រាស់ទុកថា ម្នាលអានន្ទ សីលជា កុសលមានការមិនក្ដៅក្រហាយចិត្តជាផល មានការមិនក្ដៅក្រហាយ ចិត្តជាអានិសង្ស ដូច្នេះ ។ ត្រាស់ទុកផ្សេងទៀតក៏មាន ម្នាលគហបតី ទាំងឡាយ អានិសង្សនៃសីលសម្បត្តិរបស់អ្នកមានសីលមាន ៥ ប្រការ ។ ៥ ប្រការនោះ ដូចម្តេចខ្លះ ?
១- ម្នាលគហបតីទាំងឡាយ បុគ្គល ណាក្នុងលោកនេះជាអ្នកមានសីល ដល់ព្រមដោយសីល រមែងបាន នូវភោគៈច្រើន មានសេចក្តីមិនប្រមាទជាហេតុ នេះជាអានិសង្សទី ១ នៃសីលសម្បត្តិរបស់អ្នកមានសីល ។
២- ម្នាលគហបតីទាំងឡាយ សេចក្ដីដទៃនៅមានទៀត កិត្តិស័ព្ទដ៏ល្អរបស់អ្នកមានសីល អ្នកដល់ព្រម ដោយសីល រមែងផ្សាយទៅ នេះជាអានិសង្សទី ២ នៃសីលសម្បត្តិ របស់អ្នកមានសីល ។
៣- ម្នាលគហបតីទាំងឡាយ សេចក្ដីដទនៅមាន ទៀត អ្នកមានសីល ដល់ព្រមដោយសីល នឹងចូលទៅកាន់បរិស័ទ ណាៗ ជាខត្តិយបរិស័ទក៏ដោយ ព្រាហ្មណបរិស័ទក៏ដោយ គហបតី បរិស័ទក៏ដោយ សមណបរិស័ទក៏ដោយ រមែងជាអ្នកក្លាហាន ចូលទៅមិនអៀនប្រៀន នេះជាអានិសង្សទី ៣ នៃសីលសម្បត្តិរបស់អ្នកមានសីល ។
៤- ម្នាលគហបតីសេចក្ដីដទៃនៅមានទៀត អ្នកមានសីល ដល់ព្រមដោយសីល ជាអ្នកមិនវង្វេងនៅពេលជិតស្លាប់ នេះជា អានិសង្សទី ៤ នៃសីលសម្បត្តិរបស់អ្នកមានសីល ។
៥- ម្នាលគហបតី ទាំងឡាយ សេចក្ដីដទៃនៅមានទៀត អ្នកមានសីល ដល់ព្រមដោយ សីល បន្ទាប់ពីស្លាប់ទៅព្រោះកាយបែកធ្លាយ តែងចូលទៅកាន់សុគតិ នេះ ជាអានិសង្សទី ៥ នៃសីលសម្បត្តិរបស់អ្នកដែលមានសីល ។
អានិសង្សរបស់សីលជាអនេកដទៃទៀត
១- មានភាពជាទីស្រឡញ់ ជាទីពេញចិត្តជាខាងដើម មានការអស់អាសវៈជាទីបំផុត ព្រះសាស្ត ត្រាស់ទុកថា ម្នាលភិក្ខុទាំងឡាយ បើភិក្ខុសង្ឃឹមថា យើងគប្បីជា ទីស្រឡាញ់ ជាទីពេញចិត្ត ជាទីគោរព ជាទីលើកសរសើររបស់ មិត្តសពហ្មចារីទាំងឡាយ ភិក្ខុនោះ គប្បីជាអ្នកធ្វើឲ្យបរិបូណ៍ក្នុង សីលទាំងឡាយចុះ ដូច្នេះជាដើម ។
សីល មានគុណជាអនេក មានការមិនក្ដៅក្រហាយចិត្តជាដើម ជាអានិសង្ស មានប្រការដូចដែលបានពោលមកដូច្នេះ ។
ន័យម្យ៉ាងទៀត វៀរសីលណាចេញហើយ ដែលនឹងពឹង (វត្ថុដទៃ ) របស់កុលបុត្តក្នុងសាសនាមិនមាន ។ នរណានឹងគប្បីពោល កំណត់នូវអានិសង្សរបស់សីលនោះបាន ។
ទឹក គឺ សីល រមែងជម្រះ មន្ទិលរបស់សត្វមានជីវិតនេះបាន សូម្បីទឹកធំទាំងឡាយ គឺ
ទន្លេគង្គាក្តី យមុនាក្តី សរភូក្តី សរសវតីក្តី សូម្បីទន្លេអចិរវតីក្តី មហីក្តី មិនអាច ជម្រះមន្ទិលនោះបានឡើយ សីល ដែលបុគ្គលរក្សាល្អហើយ ជាអរិយសីល មានភាពត្រជាក់ក្រៃលែង រមែងរម្ងាប់នូវសេចក្ដីក្ដៅក្រហាយ របស់សត្វទាំងឡាយក្នុងលោកនេះបាន។
ខ្យល់ លាយភ្លៀងក៏មិនអាច រម្ងាប់សេចក្ដីក្ដៅក្រហាយនេះបាន និងសូម្បីច័ន្ទក្រហមក៏រម្ងាប់មិនបាន ខ្សែកមុក្តាក៏មិនបាន កែវមណី ក៏មិនបាន រស្មីត្រជាក់នៃព្រះច័ន្ទក៏មិនបាន, ក្លិនដែលស្មើដោយក្លិនសីល ដែលផ្សាយទៅបានទាំងតាម បណ្ដោយខ្យល់ និងទាំងបញ្ច្រាស់ខ្យល់នឹងមានមកពីណា ។
វត្ថុដទៃ ដែលជាជណ្តើរឡើងទៅកាន់ស្ថានសួគ៌ និងជាទ្វារដែលញ៉ាំងសត្វ ទាំងឡាយឲ្យចូលទៅកាន់នគរព្រះនិព្វាននឹងស្មើដោយសីល មានមកពីទីណា ។
ព្រះរាជាទ្រង់ប្រដាប់ដោយមុត្តា និងមណី ក៏មិនស្អាតដូចអ្នកមានសីល ដែលប្រដាប់ដោយគ្រឿងប្រដាប់ គឺ សីលទើបស្អាត ។
សីល រមែងកម្ចាត់នូវភ័យ មានអត្តានុវាទភ័យជាដើមបាន ដោយប្រការទាំងពួង ៕
សីល រមែងញ៉ាំងឈ្មោះបោះសំឡេង និងសេចក្ដីរីករាយឲ្យ ដល់អ្នកមានសីលគ្រប់ពេលវេលា ។ កថាមុខសម្តែងពីអានិសង្សរបស់ សីល ដែលជាមូលនៃគុណទាំងឡាយ មានប្រក្រតីទម្លាយកម្លាំង នៃទោសទាំងពួង សាធុជន គប្បីជ្រាបដោយប្រការដូច្នេះចុះ ។

Опубликовано:

 

7 сен 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии    
Далее
БЕЛКА РОЖАЕТ?#cat
00:22
Просмотров 621 тыс.
Мама знает где все документы
00:21