នៅថ្ងៃចន្ទនេះ អុីស្រាអែលនិងក្រុមសកម្មប្រយុទ្ធ Hezbollah បានវាយប្រហារគ្នាទៅវិញទៅមកនៅតំបន់ព្រំដែនរវាងប្រទេសលីបង់និងប្រទេសអុីស្រាអែល ខណៈមន្ត្រីបេសកកម្មពិសេសរបស់សហរដ្ឋអាមេរិកគ្រោងនឹងជួបពិភាក្សាជាមួយមន្ត្រីលីបង់ នៅទីក្រុងបេរូត អំពីលក្ខខណ្ឌនានាសម្រាប់បទឈប់បាញ់គ្នារវាងអុីស្រាអែលនិងក្រុម Hezbollah។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters។ ករណីផ្ទុះបានកើតមានឡើងនៅលើអាកាសនៃភាគខាងជើងអុីស្រាអែល គ្រាដែលប្រព័ន្ធការពារដែនអាកាសរបស់អុីស្រាអែលបានបាញ់ទម្លាក់រ៉ុក្កែតជាច្រើនគ្រាប់របស់ក្រុម Hezbollah ដែលបានបាញ់ចេញពីតំបន់ព្រំដែន។ ជាមួយគ្នានោះ អុីស្រាអែលបានវាយប្រហារតាមអាកាសលើភាគខាងត្បូងប្រទេសលីបង់ ដែលជាប់នឹងព្រំដែនប្រទេសខ្លួន។
ព័ត៌មានបន្ថែម៖ bit.ly/3mfErNQ
» សូម Subscribe គណនី RU-vid របស់វីអូអេ៖ goo.gl/LQAVDc
» ទស្សនាវីដេអូរបស់វីអូអេ៖ / voakhmer
» ដោនឡូតកម្មវីធី VOA សម្រាប់ iOS៖ bit.ly/49cgTOG
» ដោនឡូតកម្មវីធី VOA សម្រាប់ Android៖ bit.ly/4cymlOw
» ចូលមើលកម្មវិធីទាំងអស់របស់វីអូអេ៖ khmer.voanews....
វីអូអេផ្នែកភាសាខ្មែរ (វីអូអេខ្មែរ) ផ្សាយព័ត៌មានគ្រប់ជ្រុងជ្រោយនិងផ្សាយកម្មវិធីព័ត៌មានច្រើនប្រភេទអំពីប្រទេសកម្ពុជា តំបន់អាស៊ីអាគ្នេយ៍ សហរដ្ឋអាមេរិក និងពីជុំវិញពិភពលោក។ រៀងរាល់ថ្ងៃ កម្មវិធីវិទ្យុរបស់យើងខ្ញុំផ្តល់ជូនព័ត៌មានថ្មីៗបំផុត។ យើងខ្ញុំក៏ផ្សាយជូនសេចក្តីរាយការណ៍ និងបទវិភាគដ៏ស៊ីជម្រៅអំពីនយោបាយ អន្តរជាតិ សិទ្ធិមនុស្ស សេដ្ឋកិច្ច វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា សុខាភិបាល ពាណិជ្ជកម្ម និងកម្មវិធីកម្សាន្ត ហើយនិងកម្មវិធីរៀនភាសាអង់គ្លេសផងដែរ។
ភ្ជាប់ជាមួយវីអូអេ៖
» ចូលមើលគហទំព័រវីអូអេ: khmer.voanews.com | www.voacambodi...
» LIKE វីអូអេ លើ FACEBOOK៖ / voakhmer
» FOLLOW វីអូអេ លើ INSTAGRAM៖ / voakhmer
» FOLLOW វីអូអេ លើ X៖ / voakhmer
» FOLLOW វីអូអេ លើ TELEGRAM៖ t.me/voakhmer
21 окт 2024