Тёмный

អ្នកឧកញ៉ា ទ្រី ភាព៖ ការដាក់ទណ្ឌកម្មរបស់អាមេរិក មិនបានធ្វើឱ្យប៉ះពាល់ជំនួញឡើយ... 

FRESH NEWS
Подписаться 930 тыс.
Просмотров 33 тыс.
50% 1

អ្នកឧកញ៉ា ទ្រី ភាព៖ ការដាក់ទណ្ឌកម្មរបស់អាមេរិក មិនបានធ្វើឱ្យប៉ះពាល់ជំនួញឡើយ
(ភ្នំពេញ)៖ អ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប បានអះអាងថា ការដាក់ទណ្ឌកម្មរបស់អាមេរិក មិនបានធ្វើឱ្យប៉ះពាល់ដល់ការជំនួញរបស់ខ្លួននោះឡើយ ហើយក្រុមទាំង៩របស់លោកនៅតែដំណើរការជាប្រក្រតីទោះបីស្ថិតនៅក្នុងដំណាក់កាលនៃការរាតត្បាតជំងឺកូវីដ១៩ក្តី។
កាលពីឆ្នាំ២០១៩ ក្រោម ច្បាប់ Global Magnitsky ក្រសួងហិរញ្ញវត្ថុរបស់អាមេរិក បានសម្រេចដាក់ទណ្ឌកម្មលើអ្នកឧកញ៉ា ទ្រី ភាព និងក្រុមហ៊ុនរបស់លោក ក្រោមការចោទប្រកាន់ថាចូលរួមប្រព្រឹត្តអំពើពុករលួយជាមួយរាជរដ្ឋាភិបាល។ ការដាក់ទណ្ឌកម្មធ្វើឡើងក្នុងចេតនារាំងខ្ទប់ការធ្វើអាជីវកម្មរបស់អ្នកឧកញ៉ា ទ្រី ភាព ជាមួយក្រុមហ៊ុនរបស់អាមេរិក។
ប្រាប់អង្គភាពព័ត៌មាន Fresh News ក្រោយបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២២ កាលពីសប្តាហ៍កន្លងទៅនេះ អ្នកឧកញ៉ា ទ្រី ភាព បានឱ្យដឹងថា ក្រុមហ៊ុនទាំង៩របស់លោក នៅតែដំណើរការជាប្រក្រតី ដោយមិនមានឧបសគ្គណាមួយកើតចេញពីការដាក់ទណ្ឌកម្មរបស់ក្រសួងសេដ្ឋកិច្ចរបស់អាមេរិកនោះឡើយ។
អ្នកឧកញ៉ា ទ្រី ភាព បានគូសបញ្ជាក់ដូច្នេះ «ទៅខ្វល់អីនឹងអាមេរិក ខ្វល់តែរឿងនៅកម្ពុជា រាជរដ្ឋាភិបាលគ្រប់គ្រង និងស្រឡាញ់យើងតែប៉ុណ្ណឹងទេ។ យើងមិនខ្វល់នឹងប្រទេសដទៃ គេស្រឡាញ់ ឬមិនស្រឡាញ់យើងក៏ហីទៅ។ អត់ដែលទៅនៅអាមេរិកផង ខ្ញុំមិនដែលស្គាល់អាមេរិកឯណា ខ្ញុំនៅតែស្រុកខ្មែរ។ នរណាគេពេញចិត្តរកជាមួយយើង ក៏រក អ្នកមិនពេញចិត្តរកក៏ហីទៅ។ យើងនៅខ្មែរមួយជីវិតហើយ ខ្វល់រឿងអាមេរិកដាក់ទណ្ឌកម្មអី»។
អ្នកឧកញ៉ា ទ្រី ភាព បានលើកឡើងទៀតថា ជំនាន់អាមេរិកទម្លាក់គ្រាប់បែកលើប្រជាពលរដ្ឋកម្ពុជា លោកនៅតែអាចរស់បាន ដូច្នេះគ្មានហេតុផលណានាំឱ្យលោកបារម្ភ ឬភ័យខ្លាចជាមួយការដាក់ទណ្ឌកម្មរបស់អាមេរិកនោះឡើយ។
«កាលជំនាន់មុនអាមេរិកទម្លាក់គ្រាប់បែកយើងមិនភ័យផង រឿងអីមកភ័យរឿងអាមេរិកដាក់ទណ្ឌកម្ម។ អត់ភ័យទេ អាមេរិកទម្លាក់គ្រាប់បែក យើងនៅចូលត្រង់សេរស់»។ នេះជាការបញ្ជាក់របស់អ្នកឧកញ៉ា ទ្រី ភាព។
អ្នកឧកញ៉ា ទ្រី ភាព បានចាត់ទុកការសម្រេចដាក់ទណ្ឌកម្មរបស់អាមេរិក គឺធ្វើឡើងតាមរបាយការណ៍របស់ខ្មែរដែលមាននិន្នការប្រឆាំងនឹងរាជរដ្ឋាភិបាល ហើយអាមេរិក មិនបានសិក្សាអ្វីទាំងអស់ ពាក់ព័ន្ធការរកស៊ីក្រុមហ៊ុនរបស់លោក។
អ្នកឧកញ៉ា ទ្រី ភាព បានលើកឡើងដូច្នេះ «អាមេរិក ដាក់ទណ្ឌកម្មជឿតាមខ្មែរយើងញុះញង់។ អាមេរិក គេមិនដឹងអីគេ»។
អ្នកឧកញ៉ា ទ្រី ភាព បានឱ្យដឹងដែរថា ក្រុមហ៊ុនទាំង៩របស់លោកដែលកំពុងដំណើរការនាពេលបច្ចុប្បន្ននេះ មានដូចជាក្រុមហ៊ុនធ្វើផ្លូវថ្នល់ ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុនប្រេង ក្រុមហ៊ុនចំការកៅស៊ូ និងក្រុមហ៊ុនទេសចរណ៍ជាដើម។ ក្រុមហ៊ុនដែលដំណើរការល្អជាងគេ គឺក្រុមហ៊ុនចំការកៅស៊ូ ដែលមានផ្ទៃដីដាំដុះប្រមាណជា ៦ពាន់ហិកតា នៅក្នុងស្រុករវាង ខេត្តព្រះវិហារ។
តាមរយៈការវិនិយោគនៃក្រុមហ៊ុនទាំង៩របស់អ្នកឧកញ៉ា ទ្រី ភាព មិនត្រឹមតែបានរួមចំណែកជួយដល់សេដ្ឋកិច្ចជាតិ តាមរយៈការបង់ពន្ធនានានោះទេ តែក្រុមហ៊ុនទាំង៩នេះ ក៏បានរួមចំណែកផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរផងដែរ។ ក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ១៩នេះ ក្រុមហ៊ុនទាំង៩របស់អ្នកឧកញ៉ា ទ្រី ភាព នៅតែរក្សាបុគ្គលិក និងកម្មករដែលមានចំនួនសរុបជាង ២ពាន់នាក់ដដែល មិនមានការកាត់បុគ្គលិកនោះឡើយ។ ក្រុមហ៊ុនចំណាយប្រាក់ខែ និងប្រាក់ឈ្នួលជូនបុគ្គលិក កម្មករ និយោជិត ប្រមាណជា ៥០ម៉ឺនដុល្លារជារៀងរាល់ខែ៕
* Please JOIN Channel Telegram ផ្លូវការរបស់បណ្តាញព័ត៌មាន Fresh News. ដើម្បីទទួលបានព័ត៌មានថ្មីៗប្រចាំថ្ងៃ ២៤ម៉ោង !
Join US: t.me/freshnews...

Опубликовано:

 

20 авг 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 33   
@keosothy4693
@keosothy4693 2 года назад
ខ្មែរជួយខ្មែរ ខ្មែរ​ជាម្ចាស់​នៃប្រទេស​កម្ពុជា USA ជាអ្នក​ដ៏ទៃ​
@limhay5608
@limhay5608 4 месяца назад
គាំទ្របង ខ្មែរមិនត្រូវខ្លាចប្រទេសណាទាំងអស់។ អ្នកឧកញ៉ាខំណាស់រាល់ថ្ងៃគឺដើម្បីតែជួយខ្មែរ ឲក្លាយជាប្រទេសមហាសេដ្ឋី ឆាប់ៗ❤។
@ivfoidjvckkf6934
@ivfoidjvckkf6934 2 месяца назад
កុំចាយលុយសហរដ្ឋឪ្យសោះកុំបញ្ជូនកូននៅអាមេរិកសិក្សានៅអាមេរិកហើយនៅខ្មែរបំផ្លាញព្រៃឈើឪ្យអសទៅ។
@sokha5640
@sokha5640 2 года назад
ជឿទៅឆាប់ចប់😁
@hfrfa7951
@hfrfa7951 Месяц назад
ខំកាប់ឈើអោយអស់គឺល្អហើយ។
@user-yq1pd7jn8v
@user-yq1pd7jn8v 7 месяцев назад
ឧកញ៉ា កាបព្រៃឈឺ 😢
@limhay5608
@limhay5608 4 месяца назад
បងនិយាយឲតែបាននិយាយ អ្នកឧកញ៉ាមិនបានកាប់ទេ គាត់បង្កើតការងារឲមនុស្សមានចំណូលតើ❤
@USA-fj8gt
@USA-fj8gt 2 года назад
មាត់ថាមិនប៉ះពាល់ តែរត់បាស់ដៃបាស់ជើងដើម្បីជួលក្រុមហ៊ុនទៅបញ្ចុះបញ្ចូលមន្រ្តីអាមេរិក😢😂។​
@BoralKang
@BoralKang Месяц назад
You are right!!
@limhay5608
@limhay5608 4 месяца назад
ខ្មែរយើងរស់នៅបានល្អប៉ុណ្ណឹងហើយ ចង់បានអីទៀត បាយ ម្ហូប មានមិនខ្វះ ជីវភាពប្រជាជនសម្បូរសប្បាយ ទ្រព្យធនមានមិនខ្វះ ចង់ទៅណាក៏បាន និយាយទៅ រាល់ថ្ងៃឡើងហូរហ៊ៀហើយ។លុយនៅស្រុកខ្មែរខ្វះតែអ្នកចាយទេ❤។
@user-fb1yt5mr8v
@user-fb1yt5mr8v 4 месяца назад
កាប់ឈើទៀតទៅ នៅជាមួយបក្សក្បត់ជាតិ
@limhay5608
@limhay5608 4 месяца назад
អ្នកឧកញ៉ាមិនបានកាប់ឈើដូចលោកនិយាយទេ។គាត់បង្កើតការងារឲពលរដ្ឋធ្វើទេ។បើគាត់មិនជួយទិញ បើគាត់មិនជួល តើពលរដ្ឋបានចំណូលមកពីណា ជីវភាពប្រជាជនម៉េចបានធូរធារដូចសព្វថ្ងៃ។
@johnrambokhmer8350
@johnrambokhmer8350 2 года назад
ខ្ពើមហ្អា អត់ប៉ះពាល់ក្តិតអី
@limhay5608
@limhay5608 4 месяца назад
បងអើយ យើងឈប់រស់ដោយពឹងដង្ហើមគេដកទៀតទៅ អ្នកឧកញ៉ាធ្វើគ្រប់យ៉ាងដើម្បីខ្មែរយើងតើ។បើខ្មែរគ្រប់រូបធ្វើតាមគាត់ គឺខ្មែរមានគ្រប់តែគ្នា
@sjhsok6410
@sjhsok6410 Год назад
ល្អ
@vhbggnnhhf5434
@vhbggnnhhf5434 2 года назад
វត្តទ្រីភាព ភូមិ ទ្រីភាព
@limhay5608
@limhay5608 4 месяца назад
ទ្រី ភាព លោកល្អណាស់ជួយពលរដ្ឋខ្មែរច្រើនណាស់ឲមានការងារធ្វើ ដោយសារតែមានលោកទើបប្រទេសកម្ពុជាបានរីកចម្រើនដូចសព្វថ្ងៃ។ក្នុងនាមខ្ញុំជាកូនខ្មែរមួយរូប ខ្ញុំអរគុណលោកជាពន់ពេក ខ្មែរយើងទោះគ្មានអាមេរិក គ្មានចិន គ្មានយួន ក៏អាចរស់ដោយខ្លួនឯងបានដែរ។ ខ្មែរមិនត្រូវរស់ពឹងដង្ហើមគេទេ ត្រូវចេះដកដង្ហើមខ្លួនឯង។ឬគ្រាន់តែដកដង្ហើមសោះខ្មែរមិនចេះដែរ!យកល្អខ្មែរគ្រប់រូបត្រូវឈប់រាប់អានឈប់មានទំនាក់ទំនងជាមួយប្រទេសណាទាំងអស់។យើងអាចរស់ដូចជាកុលសម្ព័ន្ធមួយដែលមានឯករាជ្យពេញលេញ។នៅខ្មែរយើងខ្ញុំចង់ឲមានមនុស្សដូចអ្នកឧកញ៉ា ទ្រី ភាព ឲបានច្រើនប្រហែល៩០%នៃប្រជាជនសរុប ពេលនោះសេដ្ឋកិច្ចខ្មែរនិងធំជាអាមេរិករាប់រយដង។ខ្មែរនឹងក្លាយជាប្រទេសសេដ្ឋី គ្មានប្រទេសណាប្រៀបនិងយើងទេ។ខ្មែរសាមគ្គីខ្មែរខ្លាំងលើសអ្វីទាំងអស់❤។
@sereychhoukrc7808
@sereychhoukrc7808 2 года назад
ដាក់ទៅ
@limhay5608
@limhay5608 4 месяца назад
គាំទ្របង
@user-os1lr8kr1o
@user-os1lr8kr1o 13 дней назад
និយាយឲ្យរួចតែពីមាត់ចាយលុយខ្មែរ លុយដុល្លាដាក់ធានាគារ កូបញ្ជួនទៅរៀនប្រទេសសេរី 4:42
@helenesang6230
@helenesang6230 2 года назад
,👍👍👍❤️❤️❤️🇰🇭🇰🇭🇰🇭
@limhay5608
@limhay5608 4 месяца назад
មានតែខ្មែរខ្លាំងទេ ទើបបរទេសខ្លាចយើង ដូចច្នេះកុំខ្វល់កុំរណបអាបរទេសណឹងអី យើងមើលតែកូរ៉េខាងជើងជាគម្រូទៅ ប្រទេស ប្រជាជនគេរស់នៅមានក្តីសុខណាស់ អ្នកដឹកនាំគេល្អ គេមិនរណបបរទេសឡើយ គេគិតពីប្រជាជនគេមុនបរទេសណាទាំងអស់។ប្រជាជនខ្មែរបើបានរស់នៅដូចកូរ៉េខាងជើងឬលើសណឹងទៀត មិនដឹងជាល្អយ៉ាងណាទេ❤។
@heamman3045
@heamman3045 2 года назад
រាល់ថ្ងៃមិនចាយលុយអាមេរិក🤣
@jamelove3819
@jamelove3819 2 года назад
ឆ្ងល់ថារាល់ថ្ងៃហ្នឹងអាមេរិកយកលុយដូល្លារមកចែកឱ្យឯងចាយfreeមែន?
@rathasoung1062
@rathasoung1062 2 года назад
@@jamelove3819 អាមេរិកមិនចែកឲ្យយើងចាយទេតែបើអាមេរិកបិទលុយមិនឲ្យចាយបានងាប់😅
@jamelove3819
@jamelove3819 2 года назад
@@rathasoung1062 ងាប់ខ្មែរឬងាប់អាមេរិកទៅ? ឯងសាកឱ្យអាមេរិកបិទលុយដូល្លារកុំឱ្យចរាចរទូទាំងពិភពលោកល៎៎មើល?😏
@heamman3045
@heamman3045 2 года назад
@@jamelove3819 អាមេរិកមិនបានអោយលុយទេហើយខ្មែរក៏មិនឱ្យលុយដែររាល់ថ្ងៃរកដោយកម្លាំងខ្លួនឯងទើបបានៗលុយគ្មានអ្នកណាគេមកឲ្យលុយយើងទេទេទេ
@jamelove3819
@jamelove3819 2 года назад
@@heamman3045 ត្រូវ ចឹងកុំលើកគុណសម្បត្តិរឿងខ្មែរចាយលុយអាមេរិកទៀត ព្រោះមុននឹងបានលុយអាមេរិកយកមកចាយពលរដ្ឋខ្មែរភាគច្រើនត្រូវប្រឹងធ្វើការបែកញើសជោគរោមក្លៀក។
Далее