Тёмный

៣២១. ពន្លាព្រៃធំ ឆ្នាំ១៩៨៦​​ ច្រៀងដោយៈ សួស សងវាចា និពន្ធទំនុកច្រៀងៈ មាស ស៊ីថុល 

Kenny S. Meas
Подписаться 29 тыс.
Просмотров 3,1 тыс.
50% 1

ថតនិងកាត់តៈ អេង វុទ្ធី
ប្រគុំតន្ត្រីៈ ពិភពថ្មី
ចាងហ្វាងផលិតកម្មៈ ជា ចននី
ពន្លាព្រៃធំ (ឆ្នាំ១៩៨៦)
ថតនិងកាត់តៈ អេង វុទ្ធី ប្រគុំតន្រ្តីៈ ពិភពថ្មី
១. ពន្លាព្រៃធំជាភូមិឋានដ៏សែនកំសត់ ប្រាំមូយឆ្នាំគត់ដែលរូបខ្ញុំបានបែកពីអ្នក នឹកឃើញពីតូចចិត្តខ្ញុំនៅចងចាំជាក់ យើងទាំងពីរនាក់ធ្លាប់រត់លេងនៅក្រោមទឹកភ្លៀង។
២. បងមានវាសនាបានចាកចេញទៅនៅស្រុកឆ្ងាយ ឯរូបឆោមឆាយអូនរស់នៅក្នុងភូមិកំសត់ បងវិលជួបអូនឃើញ ស្រីស្ងួនចិត្តសែនរន្ធត់ អូនដើរគេចមុខឱនភក្ត្រាមិនហ៊ានមើលបង។
បន្ទរ. សារុងពុម្ភចាស់អាវបំណាស់ពាសពេញលើខ្នង កន្សែងនួនល្អងសឹករហែកដាច់ជាយពីក្រោយ ដើរជើងទទេ ឱ!មាសមេព្រលឹងបងអើយ មិននឹកស្មានឡើយអូនធ្លាក់ខ្លួនក្រីក្រដល់ម្លឹង។
៣. ម៉ែឳស្លាប់ចោលរស់តែលតោលជាមួយជីដូន ខ្ទមចាស់ទ្រុឌទ្រោមខំប្រឹងឈរទប់ខ្លូនក្បែរភូមិ ងើបមើលមុខបង ពៅកុំខ្មាស់អូននាងកុំយំ បងមកយកមុំមកចម្លងអូនពីក្តីទុក្ខ។
បន្ទរ. សារុងពុម្ភមួយនិងកន្សែងអាវពីរបន្លាស់ សុទ្ធតែស្នាមប៉ះអូនស្រលាញ់ខំថែរក្សា ក្រលំបាកបងឃើញស្រីចិត្ត សែនអនិច្ចា ចិញ្ចឹមអាត្មាខំធ្វើការកំសត់ម្នាក់ឯង។
៤. ពន្លាព្រៃធំបងសុំជូតទឹកភ្នែកឲ្យស្រី អូនល្អណាស់ស្រីក្នុងលោកិយគ្មានអ្វីប្រៀបបាន សំពត់អាវចាស់អូនអើយ យើងផ្លាស់ប្តូរបាន ឯរូបកល្យាណរកមិនបានគ្មានអ្វីស្មើឡើយ៕

Опубликовано:

 

6 окт 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 1   
Далее