One of the most beautiful and sweet songs by Sin Sisamouth.
Lyric:
មាត់ស្ទឹងក្នុងខ្ទមក្រោមស្នូរទឹកភ្លៀង
ខែរះព្រាងៗបងច្រៀងជូនស្រី
ថើបហើយថើបទៀតមិនឆ្អែតហរទ័យ
រូបស្រីបងបីឲ្យគេងកើយភ្លៅ។
ក្រសាលក្រសោបអោបជាប់ឧិរា
ធម្មជាតិនាៗនិន្ទ្រាផុតទៅ
សល់តែគូស្នេហ៍បងនឹងពាលពៅ
និតនៅថ្ងូរហៅខ្សាវៗរកគ្នា។
ថើបមួយពាន់ដង ថើបនួនល្អងថ្នមត្រកងរាល់វេលា
ខ្ទមអើយខ្ទមជរា សូមមេត្តាលាក់រឿងស្នេហាខ្ញុំផង។
ខ្ទមអើយកុំឆ្លើយប្រាប់អ្នកដ៍ទៃ
អាណិតរូបស្រីខ្ញុំបីត្រកង
សូមតែជួយចាំបណ្តាំស្នេហ៍ស្នង
នួនល្អងសាសងស្បថស្បែនឹងខ្ញុំ។
2 ноя 2009