Тёмный
No video :(

History of Khmer Part 54 ព្រះ​ស្រី​ជ័យ​ជេដ្ឋ​អង្គ​ស្ងួន​ពី​ឆ្នាំ​១៧៤៩-ឆ្នាំ​១៧៥៥ 

KHMER HISTORY
Подписаться 19 тыс.
Просмотров 3,5 тыс.
50% 1

ប្រវត្តិ​គ្រងរាជ្យ​របស់​ព្រះ​ស្រី​ជ័យ​ជេដ្ឋ​អង្គ​ស្ងួន​ពី​ឆ្នាំ​១៧៤៩-ឆ្នាំ​១៧៥៥ (ភាគ​៥៤)
ដោយ ជុន ច័ន្ទបុត្រ
2015-08-18 អ៊ីម៉ែល មតិ ចែករំលែក បោះពុម្ព
បោះពុម្ព ចែករំលែក មតិ អ៊ីម៉ែល
ស្ដាប់ ឬ ទាញ​យក​សំឡេង
00:00/00:00
ស្តាប់សំឡេង ថតសំឡេង
ព្រះ​ស្រី​ជ័យ​ជេដ្ឋ​អង្គ​ស្ងួន បាន​ឡើង​គ្រងរាជ្យ​បន្ត​ពី​ព្រះ​សត្ថាធិរាជ ឬ​សត្ថាទី២ នៅ​ចន្លោះ​ឆ្នាំ​១៧៤៩ និង​ឆ្នាំ​១៧៥៥។ ព្រះអង្គ​ស្ងួន ជា​ព្រះរាជបុត្រ​ព្រះ​ស្រី​ធម្មរាជា និង​ត្រូវ​ជា​ក្មួយ​ព្រះអង្គ​ទង។
គ.៣១ ព្រះ​ស្រី​ជ័យ​ជេដ្ឋ​អង្គ​ស្ងួន (ឆ្នាំ​១៧៤៩-ឆ្នាំ​១៧៥៥)
តាម​ការ​ស្នើសុំ​របស់​ឧកញ៉ា​ទាំង​ពីរ​ជា​អ្នក​ឈ្នះ​សង្គ្រាម ព្រះ​ស្រី​ជ័យ​ជេដ្ឋ​អង្គ​ស្ងួន ជា​ព្រះរាជបុត្រ​ព្រះ​ស្រី​ធម្មរាជា ស្ដេច​ឡើង​ប្រាប្ដាភិសេក​សោយរាជ្យ​ត​ពី​សម្ដេច​ព្រះ​រាមា​ធិបតី​ព្រះអង្គ​ទង នៅ​រាជធានី​ឧដុង្គ​មានជ័យ ដោយ​មាន​ព្រះ​នាម​ក្នុង​រាជ្យ​ថា ព្រះបាទ​សម្ដេច​ស្ដេច​ព្រះរាជឱង្ការ​ព្រះ​ជ័យ​ជេដ្ឋ​ឫទ្ធិ​រាជ។
ដោយសារ​ឧកញ៉ា​សូគ៌ា​លោក​អុក ជា​ចៅហ្វាយ​ខេត្ត​ពោធិ៍សាត់ មាន​គុណ​បំណាច់​ធ្វើ​សង្គ្រាម​ឈ្នះ​ព្រះ​សត្ថាធិរាជ និង​ទ័ព​យួន ហើយ​យាង​ព្រះអង្គ​មក​ឡើង​សោយរាជ្យ ព្រះ​ស្រី​ជ័យ​ជេដ្ឋ​អង្គ​ស្ងួន ទ្រង់​បាន​តែងតាំង​ឧកញ៉ា​អុក នេះ​ជា​សម្ដេច​ចៅហ្វាយ​ទឡ្ហៈ (នាយក​រដ្ឋមន្ត្រី) ហើយ​តែង​តាំង​អង្គ​ហ៊ីង ដែល​ធ្លាប់​បាន​ធ្វើ​គត់​បង​របស់​ខ្លួន គឺ​ព្រះ​ស្រី​ធម្មរាជា​អង្គ​អឹម នោះ ឲ្យ​ឡើង​ងារ​ជា​ព្រះ​មហា​ឧបរាជ។ ប៉ុន្តែ​ដោយ​មាន​មន្ត្រី​ជាច្រើន​កើត​ក្តី​ច្រណែន​នឹង​ឧកញ៉ា​អុក ដែល​ធ្លាប់​តែ​ធ្វើ​ជា​ចៅហ្វាយ​ខេត្ត ហើយ​មក​ទទួល​តំណែង​ដ៏​ខ្ពង់ខ្ពស់​បំផុត​នេះ មន្ត្រី​ទាំង​នោះ​ក៏​ធ្វើ​កល​ជា​ទូល​ស្ដេច​មួលបង្កាច់​ឧកញ៉ា​អុក ថា​ចង់​ក្បត់​ព្រះរាជា​ដណ្ដើម​យក​រាជ្យ​សម្បត្តិ។
ព្រះ​ស្រី​ជ័យ​ជេដ្ឋ​ឫទ្ធិ​រាជ​អង្គ​ស្ងួន ក៏​ជឿ​ពាក្យ​មន្ត្រី​ទាំង​នោះ ហើយ​ប្រើ​ពួក​ចាម​ជ្វា ឲ្យ​លប​ចូល​លុក​សម្លាប់​សម្ដេច​ចៅហ្វាយ​ទឡ្ហៈ​អុក ទាំង​យប់ ប៉ុន្តែ​សម្ដេច​ចៅហ្វាយ​ទឡ្ហៈ​អុក ដឹង​មុន ក៏​នាំ​ភរិយា​ភៀស​ទៅ​ស្រុក​សៀម បាត់​ទៅ។
ប្រហែល​រយៈពេល​ពីរ​ឆ្នាំ​ក្រោយ​មក ព្រះ​ស្រី​ជ័យ​ជេដ្ឋ​អង្គ​ស្ងួន ក៏​បញ្ជា​ឲ្យ​លើក​គ្រឿង​បណ្ណាការ និង​រាជសារ​ទៅ​ថ្វាយ​ស្ដេច​សៀម ដើម្បី​សុំ​អនុញ្ញាត​ឲ្យ​ព្រះ​រាមា​ធិបតី​អង្គ​ទង ជា​ព្រះ​បិតុលា​ព្រះ​ឧទ័យ​រាជា​អង្គ​សូ បុត្រ​ព្រះ​បិតុលា និង​ព្រះ​ញាតិ​ទាំងអស់ យាង​វិល​ត្រឡប់​មក​កម្ពុជា វិញ។ ព្រះរាជា​សៀម ទ្រង់​យល់ព្រម ហើយ​ចាត់​កងទ័ព​ឲ្យ​ដង្ហែ​ព្រះ​រាមា​ធិបតី​ព្រះអង្គ​ទង និង​ព្រះ​ញាតិវង្ស​មក​ស្រុក​ខ្មែរ​វិញ​នៅ​ឆ្នាំ​១៧៥១ នៃ​គ.ស។
យាង​មក​ដល់​ស្រុក​រាមាចាស់ ខេត្ត​ពោធិ៍សាត់ ព្រះអង្គ​ទ្រង់​គង់​ក្នុង​ទីនោះ​យ៉ាង​យូរ។ ចំណែក​ព្រះ​ឧទ័យ​រាជា​អង្គ​សូ ក៏​ថ្វាយ​បង្គំ​ព្រះបិតា​សុំ​ទៅ​សាង​ផ្នួស​នៅ​នគរវត្ត ជា​ទី​ដែល​ព្រះអង្គ​ប្រឈួន ហើយ​សុគត​នៅ​ទីនោះ​ទៅ។
ក្រោយ​ពី​ព្រះ​ឧទ័យ​រាជា​អង្គ​សូ ឈឺ​សុគត​ទៅ ព្រះ​រាមា​ធិបតី​ព្រះអង្គ​ទង ជា​ព្រះបិតា ក៏​បាន​ប្រទាន​នាម​ដល់​ព្រះអង្គ​តន់ ជា​ចៅ ឲ្យ​មាន​នាម​ថា​ព្រះ​ឧទ័យ​រាជា ដូច​បិតា​ព្រះអង្គ​ដែរ។
នៅ​ក្នុង​រាជ្យ​ព្រះ​ស្រី​ជ័យ​ជេដ្ឋ​អង្គ​ស្ងួន នេះ មាន​ការ​បះបោរ​ដណ្ដើម​រាជ្យ​មួយ​យ៉ាង​ធំ ដែល​ដឹក​នាំ​ដោយ​នាម៉ឺន​ម្នាក់​មាន​ងារ ឬ​ឈ្មោះ​ជា​ព្រះ​ខ្សែ​ត្រ​ឯក ដែល​ចង់​ដណ្ដើម​រាជបល្ល័ង្គ​ថ្វាយ​ទៅ​ព្រះ​ឧទ័យ​រាជា​អង្គ​តន់ ជា​ចៅ​ព្រះ​រាមា​ធិបតី​ព្រះអង្គ​ទង ប៉ុន្តែ​ព្រះអង្គ​ទង មិន​សព្វ​ព្រះរាជ​ហឫទ័យ​នឹង​អំពើ​នេះ​ទេ។
ខ្សែ​ត្រ​ឯក បាន​បញ្ជា​ឲ្យ​កូន​ឈ្មោះ ម៉ឺន​ព្រំ ដើរ​បញ្ចុះបញ្ចូល​រាស្ត្រ ដោយ​យក​មនុស្ស​ម្នាក់​ឈ្មោះ សួស ធ្វើ​ជា​អ្នក​សិល្ប៍​ខ្លាំង​ពូកែ ”ឈ្មោះ​សិល្ប៍​សួស” ហើយ​យក​មនុស្ស​កំបុត​ដៃ​ជើង​ម្នាក់​ឲ្យ​ជិះ​គ្រែ​ស្នែង​បាំង​ក្លស់ ជា​អ្នក​មាន​បុណ្យ​ដាក់​ឈ្មោះ​ថា “អង្គុលី​រាជ” កេណ្ឌ​រាស្ត្រ​ជា​ទ័ព​មក​ច្បាំង​នឹង​ទ័ព​ព្រះ​ស្រី​ជ័យ​ជេដ្ឋ​អង្គ​ស្ងួន។ ប៉ុន្តែ​ទីបំផុត ដោយ​មាន​ព្រះ​រាមា​ធិបតី​ព្រះអង្គ​ទង លើក​ទ័ព​ជួយ​ព្រះ​ស្រី​ជ័យ​ជេដ្ឋ​ឫទ្ធិ​រាជ ជា​ស្ដេច​ផែនដី​ផង ខ្សែ​ត្រ​ឯក និង​ម៉ឺន​ព្រំ ជា​កូន ព្រម​ទាំង​សិល្ប៍​សួស និង​អង្គុលី​រាជ ត្រូវ​គេ​ចាប់​បាន ហើយ​ប្រហារ​ជីវិត​បង់។
ព្រះបាទ​សម្ដេច​ព្រះរាជ​ឱង្ការ​ព្រះ​ស្រី​ជ័យ​ជេដ្ឋ​ឫទ្ធិ​រាជ​អង្គ​ស្ងួន ទ្រង់​សោយរាជ្យ​បាន​រយៈពេល ៧​ឆ្នាំ ដល់​ឆ្នាំ​១៧៥៥ ទ្រង់​អាពាធ​រោគ​គ្រុន​ពិស ហើយ​សុគត​ទៅ។
ព្រះរាជវង្សានុវង្ស នាម៉ឺន​សព្វ​មុខ​មន្ត្រី ព្រាហ្មណ៍​បុរោហិត បាន​ប្រារព្ធ​ពិធី​បុណ្យ​សុន្ទរ៍ទាន​តាម​រាជ​ប្រវេណី ហើយ​ដង្ហែ​ព្រះ​អដ្ឋិធាតុ​ទៅ​តម្កល់​នៅ​ក្នុង​ចេតិយ​ទន្ទឹម លើ​ភ្នំ​ព្រះរាជ​ទ្រព្យ គឺ​ភ្នំ​ឧដុង្គ នោះ​ទៅ។
បន្ទាប់​មក ព្រះរាជា គណៈ​សង្ឃ ព្រះ​ញាតិវង្សានុវង្ស នាម៉ឺន​សព្វ​មុខ​មន្ត្រី សេនាបតី ក៏​យាង​ព្រះ​រាមា​ធិបតី​ព្រះអង្គ​ទង ដែល​ជា​ព្រះ​បិតុលា ឲ្យ​ឡើង​សោយរាជ្យ​បន្ត​ជា​លើក​ទី​២៕

Опубликовано:

 

21 авг 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии    
Далее
Italians vs @BayashiTV_  SO CLOSE
00:30
Просмотров 3,9 млн