Тёмный

History of Toyota (ប្រវត្តិក្រុមហ៊ុន TOYOTA) 

S.P CAR MARKET
Подписаться 1,2 тыс.
Просмотров 6 тыс.
50% 1

Toyota ជាក្រុមហ៊ុនផលិតរថយន្តទីមួយរបស់ពិភពលោក ក្នុងការផលិតរថយន្តច្រើនជាង ១០ លានគ្រឿង ក្នុងមួយឆ្នាំ ដែលសម្រេចបានតាំងពីឆ្នាំ ២០១២ មក និងមានចំនួនអ្នកជិះជាច្រើននៅបណ្តាប្រទេសនៅលើពិភពលោក។ ក្រុមហ៊ុនមួយនេះត្រូវបានបង្កើតឡើងដោយជនជាតិជប៉ុនម្នាក់ នៅឆ្នាំ១៩៣៣។
លោក តូយូដា សាគីជី កើតនៅឆ្នាំ១៨៦៧ ដែលមាន ឪពុកជាជាងឈើនិងម្តាយជាអ្នកតម្បាញ ហើយបុរសម្នាក់នេះ ជាមនុស្សដែលស្រឡាញ់ការសិក្សាណាស់ គាត់ចូលចិត្តអានសៀវភៅ ជាពិសេសទាក់ទងនឹងបាតុភូតរូបវិទ្យានិងគ្រឿងម៉ាស៊ីន។ នៅថ្ងៃមួយ ដោយសារតែឃើញពីភាពលំបាករបស់ម្តាយ ក្នុងការកីតម្បាញចាស់ រូបលោកបាន ប្តេជ្ញាចិត្តថា គាត់នឹងបង្កើតកីតម្បាញថ្មី អោយមានភាពងាយស្រួលជាងមុន។ ប៉ុន្តែការប្រឹងប្រែងរបស់លោកមានការបរាជ័យជាច្រើនលើកច្រើនសារ តែទោះជាយ៉ាងណា គាត់នៅតែបន្តធ្វើរហូតផលិតបាន នៅឆ្នាំ១៨៩១ ដែលជាកីតម្បាញដំបូងបំផុត ងាយស្រួល ហើយអាចប្រើដៃមួយបាន។ រហូតមានការបញ្ជាទិញ ពីប្រជាជនជប៉ុន យ៉ាងច្រើនកុះករ ជាហេតុនេះហើយ បានធ្វើអោយរូបលោកបានបង្កើតក្រុមហ៊ុន ផលិតម៉ាស៊ីនតម្បាញ ដោយស្វ័យប្រវត្តិ តូយូដា នៅឆ្នាំ១៩២៦។ ក្រុមហ៊ុនមួយនេះ កាន់តែល្បីល្បាញទាំងក្នុងប្រទេសនិងក្រៅប្រទេស រហូតបានធ្វើ ក្រុមហ៊ុន Platt Brothersនៅចក្រភពអង់គ្លេស បានទិញយកសិទ្ធិផលិតនិងចែកចាយម៉ាស៊ីននៅឆ្នាំ១៩២៩ ក្នុងតម្លៃប្រមាណជា ១០000ផោន។ ដោយសារគេចមិនផុតពីធម្មជាតិ លោកបាន ស្លាប់ដោយសារជំងឺក្នុងឆ្នាំ១៩៣០ ។
ក្រោយមកដោយមានគ្រោះធម្មជាតិនៅប្រទេសជប៉ុន ហើយរងការខូតខាតយ៉ាងដំណំ ទើបមានជំនួយរថយន្តជាច្រើនពីក្រៅប្រទេសសម្រាប់ជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាជន ក៏បានធ្វើអោយប្រជាជនជប៉ុន យល់ដឹងពីសារៈសំខាន់នៃរថយន្ត ទើបកូនប្រុសច្បង ដែលទទួលរងឥទ្ធិពលខ្លាំងពីឪពុក គឺលោក Kiichiro ដែលកំពុងធ្វើជាប្រធានវិស្វករក្នុង ក្រុមហ៊ុន ផលិតម៉ាស៊ីនតម្បាញ ដោយស័្វយប្រវត្តិ តូយូដា មកផលិតនូវម៉ាស៊ីនរថយន្តនិងរថយន្តវិញម្តង គួបផ្សំនឹងបណ្ដាំ ឪពុករបស់លោកផងនោះ ។ គេក៏បានផលិតរថយន្តដំបូងជារថយន្តអ្នកដំណើរ A1 និង G1 ក្នុងឆ្នាំ ១៩៣៥។ ។ ក្នុងខែមេសា ឆ្នាំ ១៩៣៦ រថយន្តអ្នកដំណើរដំបូងរបស់ Toyoda ម៉ូដែល AA ត្រូវបានបញ្ចប់ ដែលមានតម្លៃលក់ ៣,៣៥០ យ៉េន ដែលថោកជាងរថយន្ត Ford ឬ GM ហើយទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីប្រជាជននៅក្នុងប្រទេសជប៉ុន ហើយបានធ្វើអោយ លោក Kiichiro និងសហការីមួយចំនួនបានផ្ដាច់ខ្លួនចេញពី ក្រុមហ៊ុន ផលិតម៉ាស៊ីនតម្បាញ Toyoda ហើយក៏មកបង្កើតក្រុមហ៊ុន Toyoda។ ក្នុងខែកញ្ញា ឆ្នាំ ១៩៣៦ ក៏បានប្តូរពី Toyoda មកជាToyotaវិញ ព្រោះវាចំណាយគំនូសប្រាំបី (លេខនាំសំណាង) ដើម្បីសរសេរជាភាសាជប៉ុន ហើយងាយស្រួលក្នុងការហៅ។ពាក្យថ្មីនេះត្រូវបានប្រើជាពាណិជ្ជសញ្ញា ហើយក្រុមហ៊ុនបានចុះបញ្ជីក្នុងខែសីហា ឆ្នាំ ១៩៣៧ ជាក្រុមហ៊ុន Toyota ដែលមានលោក Kiichiro ជាប្រធាន បានដំណើរការយ៉ាងល្អ រហូតបានបង្កើតរោងចក្រដ៏ធំមួយនៅក្នុងប្រទេសជប៉ុន ហើយបានធ្វើអោយប្រទេសជប៉ុនមានផលិតផលក្នុងស្រុកបានលេចចេញជារូបរាងនិងមានការពេញនិយមបំផុតក្នុងសម័យនោះ។ ប៉ុន្តែអកុសល សង្រ្គាមលោកលើកទី ២ បានផ្ទុះឡើង ជាការពិតណាស់ រដ្ឋាភិបាលជប៉ុនបានលូកដៃចូលនៅក្នុងសង្រា្គមនោះ ដែលតម្រូវអោយក្រុមហ៊ុន តូយូតា ផលិតរថយន្តសម្រាប់ប្រើប្រាស់ក្នុងសង្រ្គាម ជាលទ្ធផលប្រទេសជប៉ុនទទួលរងការទម្លាក់គ្រាប់បែកនៅក្នងប្រវត្តិសាស្ត្រ ហើយ បានធ្វើអោយជប៉ុនចុះចាញ់សង្រ្គាម។ ក្រោយពេលចាញ់សង្រា្គមប្រទេសជប៉ុនបានជួបនឹងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ បានធ្វើឪអោយរោងចក្រជាច្រើនបានបិទទ្វារ ព្រមទាំងក្រុមហ៊ុន តូយូតា ខាតបង់អស់យ៉ាងច្រើន រហូតដល់ប្រឈមមុខនូវការបិទទា្វរដែរ។ ប៉ុន្តែដោយសារតែសង្គ្រាមនៅឧបទ្វីបកូរ៉េ ក៏បានធ្វើអោយក្រុមហ៊ុនមួយនេះបានកែប្រែមុខមាត់ថី្ម និងអាចស្តាសេដ្ឋកិច្ចខ្លួនឡើងវិញ គឺដោយសារសហរដ្ឋអាមេរិចគាំទ្រកូរ៉េខាងត្បូង បានធ្វើការបញ្ជាទិញរថយន្តចំនួន៥០០០គ្រឿងសម្រាប់ដឹកកងទ័ពធ្វើសង្គ្រាម។ ចាប់ពីពេលនោះមក តូយូតា មានទន់ច្រើន បានផលិតរថយន្តជាច្រើនគ្រឿង និងទំនើបជាងមុនទៀត ជាពិសេស តូយូតា Crown មានភាពល្បីល្បាញខ្លាំងណាស់នៅក្នុងប្រទេសជប៉ុន និងកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ។
ពេលនោះក្រុមហ៊ុន Toyota បានចូលទីផ្សារអាមេរិកក្នុងឆ្នាំ ១៩៥៧ ជាមួយនឹងតូយូតា Crown ដែលជាឈ្មោះមិនសូវទទួលបានការចាប់អារម្មណ៍ពីសំណាក់ប្រជាជនអាមេរិចទេ។ឈ្មោះត្រូវបានទម្លាក់ចោលភ្លាមៗ សម្រាប់ទីផ្សារអាមេរិក ប៉ុន្តែនៅបន្តប្រើប្រាស់ក្នុងទីផ្សារផ្សេង រហូតដល់ពាក់កណ្ដាលឆ្នាំ ១៩៦០។
ដោយសារវិបត្តិប្រេងនៅឆ្នាំ ១៩៧៣ អតិថិជនក្នុងទីផ្សារអាមេរិកបានចាប់ផ្ដើមងាកទៅរករថយន្តខ្នាតតូចរបស់ Toyota ដែលស៊ីប្រេងតិច ហើយបានធ្វើអោយ ក្រុមហ៊ុន Toyota ផ្ទុះនៅសហរដ្ឋអាមេរិច ។ ក្រុមហ៊ុន Toyota បានធ្វើការរចនាប្រព័ន្ធ Rear-wheel-drive (បង្វិលកង់ខាងក្រោយ) ។ ខណៈការផលិតជាលើកដំបូង ពួកគេផលិតបានតែរថយន្តលក្ខណៈ Front-wheel-drive (បង្វិលបានតែកង់មុខប៉ុណ្ណោះ) ។ បន្ទាប់មក ក្រុមហ៊ុន Toyota បានចាប់ផ្ដើមបង្កើត Brand ថ្មីនៅចុងឆ្នាំ ១៩៨០ ជាមួយនឹងការដំណើរការក្នុងការចែកចាយរថយន្ត Lexus ដ៏ប្រណិតរបស់ខ្លួនក្នុងឆ្នាំ ១៩៨៩។
ក្នុងឆ្នាំ ១៩៩០ ក្រុមហ៊ុន Toyota បានចាប់ផ្ដើមបែកមែកធាងពីការផលិតរថយន្ត ដែលភាគច្រើនជារថយន្តធម្មតា ដោយបន្ថែមនូវរថយន្តកាន់តែធំ និងកាន់តែប្រណីតៗជាច្រើន ក្នុងបណ្ដាញផលិតកម្មរបស់ខ្លួន ជាមួយនឹងវត្តមានដ៏សំខាន់ក្នុងទ្វីបអឺរ៉ុបផងដែរ។
ជាអកុសល ក្នុងឆ្នាំ ២០១១ ក្រុមហ៊ុន Toyota បានរងគ្រោះដោយសារគ្រោះធម្មជាតិ គឺ គ្រោះរញ្ជួយដី និង រលកយក្សស៊ូណាមិ ហើយបានធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មូលដ្ឋានផ្គត់ផ្គង់និងមានការធ្លាក់ចុះក្នុងការផលិត និងការនាំចេញ។ ការជន់លិចយ៉ាងធ្ងន់ធ្ងរអំឡុងពេលរដូវខ្យល់មូសុងឆ្នាំ ២០១១ ក្នុងប្រទេសថៃ បានធ្វើអោយប៉ះពាល់ដល់ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុន ដែលបានជ្រើសរើសប្រទេសថៃជាមូលដ្ឋានផលិតកម្មមួយដែរ។ ក្រុមហ៊ុន Toyota ត្រូវបានប៉ានប្រមាណក្នុងការបាត់បង់ការផលិតចំនួន ១៥០,០០០ គ្រឿង ដោយសាររលកយក្សស៊ូណាមិ និង ២៤០,000 គ្រឿង ដោយសារទឹកជំនន់ ដែលខាតបង់ទឹកប្រាក់ប្រមាណ ៧៦០០លានដុល្លារ ។
រហូតដល់ឆ្នាំ២០១៣ ក្រុមហ៊ុន តូយូតា បានស្តាសេដ្ឋកិច្ចឡើងវិញ ដោយរកចំណូលបាន ប្រមាណជា ១0000លានដុល្លារ។ ចាប់ពីឆ្នាំ២០១៣ នោះមកក្រុមហ៊ុនមួយនេះ រីកចម្រើនរហូតមកដល់ពេលបច្ចុប្បន្ននេះ។

Опубликовано:

 

11 сен 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 3   
@user-tm8st8gr6f
@user-tm8st8gr6f 10 месяцев назад
ពិតជាអែមខ្លាំងណាស់​❤❤❤
@user-rm6vn3qh4k
@user-rm6vn3qh4k 3 года назад
💞💞💞💞🤩🤩🤩🤩💞💞💞
@user-bc1re5kw2s
@user-bc1re5kw2s 6 месяцев назад
Supra suuutututut
Далее