Тёмный

Honda SL កាលជំនាន់មុន មានមួយគ្រឿងនេះ ជិះផ្អៀងធរណី គ្រប់ទិសគ្រប់ទី! 

Square Car
Подписаться 25 тыс.
Просмотров 1,4 тыс.
50% 1

Topic: Honda SL
I. Intro
រាងខ្ពស់សង្ហារ ទៅណាមកណា អែមស្រែមណាស់ថ្លៃ ចាស់ថាបងធំ ក្មេងថាស៊ីវីល័យ រូបល្អណាស់ថ្លៃ Honda SL!
កាលជំនាន់ម្ដុំ 20ឆ្នាំមុន មានមួយគ្រឿងនេះ ជិះផ្អៀងធរណី គ្រប់ទិសគ្រប់ទី ឆវីមាសស្នេហ៍!
ឌុបទាំងក្រមុំ ឌុបទាំងសៅកែ ថ្ងៃយប់ឥតល្ហែរ ម៉ែជេរហុយដី!
អផ្សុកពេកបងប្អូនអើយ នឹកឃើញតែងកំណាព្វមួយលេងទៅ កុំប្រកាន់ខ្ញុំថ្វី ត្បិតអីស្រេ្តសពេក!
ខ្ចិលអូសបន្លាយច្រើន ប្រធានបទថ្ងៃនេះ Square Car សូមជីក ឱ្យជ្រៅ ទៅឱ្យឆ្ងាយ ជាមួយនឹង Honda SL ម៉ូតូធំ ដ៏ពេញនិយមរបស់ Honda ដែលនៅតែជះរាងសង្ហារមកដល់ពេលបច្ចុប្បន្ននេះ!
តែកុំមើលអាយុកាល ខ្ទង់ 20ឆ្នាំហើយអ្នកអើយ!
ចុះបើម៉ូតូខ្ទង់ 20ឆ្នាំទៅហើយ ចុះបងៗ ពូៗ ដែលធ្លាប់ជិះវាពីមុនមក Admin KVR ចង់សួរថាកូនប៉ុន្មានហើយប្រិយមិត្តអើយ?
II. Body
បើនឹកទៅដល់ SL គេប្រាកដជានឹកឃើញទៅដល់ម៉ូតូធំមួយប្រភេទដែលមានរូបរាងខ្ពស់ស្រឡះ ប្រភេទត្រៃ ដ៏ល្បីល្បាញរបស់ក្រុមហ៊ុន Honda នៃប្រទេសជប៉ុន!
មែនទែនទៅ យើងក៏ធ្លាប់ឃើញមានបងប្អូនប្រជាពលរដ្ឋកម្ពុជានិយមប្រើប្រាស់ច្រើនកាលម្ដុំ 10ឆ្នាំមុនដែរ តែបច្ចុប្បន្នហាក់ប្បីដូចជាថមថយបន្ដិច វាអាចមកពីអាយុកាលរបស់ម៉ូតូកាន់តែជរា
ណ្ហើយចុះ ទោះប្បីជាយ៉ាងណាក៏ដោយ Admin សន្យាថា វីដេអូនេះ នឹងដើរតួរនាទី ជាអ្នកស្រូបទាញ បង្កើតនូវទស្សនីយភាព រួមទាំងរូបបារម្មណ៍ ផ្សំឱ្យបងប្អូនបកត្រឡប់ទៅកាន់សម័យអតិតកាល កាល ម៉ូតូ SL កំពុងមានប្រជាប្រិយភាពល្បីល្បាញ ក្នុងស្រទាប់យុវវ័យកាលពីម្ដុំ 20 ឆ្នាំមុន!
- មែនទែនទៅសម្រាប់ម៉ូដែលដែលពេញនិយមខ្លាំងបំផុត ហើយបងប្អូនប្រជាពលរដ្ឋយើងក៏ប្រាកដជាឧស្សាហ៍បានឃើញបំផុត SL230 ឆ្នាំផលិត 2002 -2003
- បំពាក់ម៉ាស៊ីន 4 តង់ បញ្ចុះកម្ដៅដោយខ្យល់ ទំហំ 223cc កម្លាំង 29HP នៅរង្វិលជុំម៉ាស៊ីន 7500rpm
- តាមចាំបានចំណុចដែលមនុស្សភាគច្រើនជាប់ចិត្តស្រលាញ់ SL បើកដករូបរាងចេញ គឺទៅលើផាសុកភាព ដោយសារតែបូមរបស់ SL គឺថាទន់រលាស់ល្អមែនទែន ដោយបងប្អូនអាចសង្កេតបាននៅពេលចាប់ហ្រ្វាំង និងពេលឡើងជិះម្ដងៗ
- តម្លៃហាងឆេងនាពេលបច្ចុប្បន្ន សម្រាប់ 230CC ប្រភេទស្អាត អាចមានតម្លៃជាង 2000$ - ជាង 3000$ សម្រាប់សេរី 2002 - 2003 តែក៏អាចទាបជាងនេះដែរ សម្រាប់ម៉ូតូដែលមានអេតាស្ទើរ ឬចាស់ទ្រុឌទ្រោម
បើនិយាយអំពីប្រវត្តិសាវតា នៃម៉ូដែល SL នេះ មិនមែនទើបតែមាននោះទេ
- ពោលគឺផលិតដំបូងចាប់តាំងពីឆ្នាំ 1969 មកម្ល៉េះ ដោយម៉ូដែលដំបូងគឺគេហៅថា SL350 ប្រភេទម៉ាស៊ីន 4 តង់ ស៊ីឡាំងភ្លោះ ផលិតកម្លាំងបាន 33HP និង SL90 ផលិតឆ្នាំ 1669-1970
- ជំនាន់ទី2 SL100 ដែលផលិតចាប់ពីឆ្នាំ 1970
- ជំនាន់ទីបន្ទាប់គឺ Honda SL 70, និង Honda SL 125 ដែលចាប់ផ្ដើមផលិតពីឆ្នាំ 1971-1973
- SL 650 ផលិតឆ្នាំ 1997-2005 ទំហំម៉ាស៊ីន 644cc កម្លាំង 44hp/55NM
- និង SL 230 ផលិតឆ្នាំ 2003 ដែលជាការ Updated ចុងក្រោយគេ
សូមត្រួសៗ ប៉ុណ្ណឹងចុះ! គ្រាន់តែចង់ប្រាប់បងប្អូនថា Admin ក៏ធ្លាប់ជាក្មេងម្នាក់ ដែលតែងតែងាកមើលស្ទើរជាប់កម្ដងៗ ពេលឃើញ បងៗពូជិះម៉ូតូនេះម្ដងៗ ហើយកាន់តែសង្ហារពេលបើកឌុបបងៗ មីងៗ ពីក្រោយ! ឃើញហើយមិនសរសើរមិនបាន!
III. Body
សង្ឃឹមថាវីដេអូនេះ នឹងក្លាយជាកម្រងឯកសារខ្លះៗ ដើម្បីរំលឹកអំពីម៉ូតូធំ ដ៏មានប្រជាប្រិយភាពកាលពីជំនាន់មុន នៅសង្គមកម្ពុជា!
សូមឱ្យឃើញវីដេអូនេះពេលណា នឹកដល់រឿងអតិតកាល ហើយចាំទុកនូវអនុស្សាវរីយ៍ល្អៗ ដក់ជាប់ក្នុងចិត្ត ជានិច្ច កុំប្បីបំភ្លេចឡើយ!
ទោះពេលវេលាបានទៅមុខ អ្វីៗមានការផ្លាស់ប្ដូរ តែក៏សូមឱ្យអ្វីៗគ្រប់យ៉ាងក្លាយទៅជាការចងចាំល្អៗ!
តើបងប្អូនណាខ្លះធ្លាប់មានអនុស្សាវរីយ៍ ជូរចត់ កំសត់កម្ររ ជាមួយនឹងម៉ូតូនេះ អាចធ្វើការខមិនបាន!
មានតម្រូវការបិទ Film ការពារទឹកថ្នាំ និង UV Film ការពារកម្ដៅថ្ងៃ សូមអញ្ចើញមក GT-Film ផលិតផល Original មានគុណភាពខ្ពស់ ធានាតម្លៃសមរម្យ ពត៌មានលម្អិត អាចធ្វើការទំនាក់ទំនងទៅកាន់ Facebook page GT-film!

Авто/Мото

Опубликовано:

 

9 май 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 4   
@Rali279
@Rali279 18 дней назад
ខ្ញុំធ្លាប់ប្រីអស់ពីរគ្រឿងចូលលេងផ្លូវព្រៃ នឹងចុះខេត្តគឺធុនណាស់ ឲ្យតែយេីងចេះថែទាំវា❤❤
@sothea995
@sothea995 2 месяца назад
ស្រលាញ់តាំងក្មេង
@samnangem8707
@samnangem8707 2 месяца назад
ល្អណាស់ខ្ញុំស្រលាញ់ចូលចិត្តតាំងពីពេលនៅរៀនវិទ្យាល័យ១៩៩៧.២០០០ស្តើងហើយក៏ប្រើវាជាមធ្យោបាយធ្វើដំណើរទៅកន្លែងធ្វើការដែរម៉ាសុីនធន់ណាស់ជិះ៤ឆ្នាំហើយ ស៊េរីឆ្នាំ០៣❤❤
@sothea995
@sothea995 2 месяца назад
កាល់ឆ្នាំ2008 2009 តំម្លៃ5000$ជាង😊
Далее
Ouch.. 🤕
00:30
Просмотров 14 млн
Honda Supper Cub 90 Deluxe Year 2007
4:50
Просмотров 11 тыс.
Снова заколхозил BMW? 😰
0:30
Просмотров 529 тыс.
BMW M5 VS COBALT  QANCHAGA TUSHDI 😱💣
0:17
Просмотров 2,3 млн